ថ្ងៃច័ន្ទ ទី២០ ខែកញ្ញា ឆ្នាំ២០៥០
គេទំព័រទំនាក់ទំនងសង្គម Website: psrtvonline.com , Phone Number 012 967 555 / 015 967 555
ឃាត់ខ្លួនបានតែម្ដង បុរស​ម្នាក់​កាន់​កាំបិត​ដើរ​កាប់​រថយន្ត​អ្នកដទៃ​ខូចខាត​អស់​បួន​គ្រឿង​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​
Wed,08 September 2021 (Time 12:35 PM)
ដោយ ៖ psr (ចំនួនអ្នកអាន: 20នាក់)


ភ្នំពេញ​៖​ បុរស​ម្នាក់​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ចុះមក​ឃាត់ខ្លួន​ភ្លាមៗ​បន្ទាប់ពី​បុរស​រូបនេះ​បាន​កាន់​កាំបិត​ដើរ​កាប់​ទៅលើ​រថយន្ត​របស់​ប្រជាពលរដ្ឋ​ដែល​ចត​នៅមុខ​ផ្ទះ​បណ្តាលឱ្យ​រង​ការខូចខាត​ចំនួន​បួន​គ្រឿង​។​ ​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោងជាង​១១​យប់ ថ្ងៃទី​៧​ខែកញ្ញា​ឆ្នាំ​២០២១​នៅក្នុង​បុរី​ជ្រោយ​បាសាក់ សង្កាត់​ព្រែកប្រា ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ​។​ជនបង្ក​នៅ​មិនទាន់បាន​បញ្ចេញ​អត្តសញ្ញាណ​នៅឡើយ​ទេ បច្ចុប្បន្ន​ស្នាក់នៅ​ក្នុង​បុរី​ជ្រោយ​បាសាក់ ជាប់​ផ្ទះកើតហេតុ​។​ ​ប្រភពពី​ប្រជាពលរដ្ឋ​នៅ​កន្លែងកើតហេតុ​បានឱ្យដឹងថា​ដំបូង​បុរស​ជា​ជនបង្ក​បាន​ស្រែក​ឡូឡា​ពី​ផ្ទះ​របស់គាត់​នៅ​ជាន់​ខាងលើ បន្ទាប់មក​ក៏​ឃើញ​ជននេះ​យក​ថូផ្កា​ទម្លាក់​ចុះមក​ក្រោម ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មានការ​ ភ័យខ្លាច​ជាខ្លាំង។ ក្រោយមកទៀត​បុរស​រូប​នេះ​បាន​កាន់​កាំបិត​ចុះមក​ក្រោម​ដើរ​ស្រែកជេរ និង​យក​កាំបិត​កាប់​ទៅលើ​រថយន្ត​ដែល​ចត​ទុក​នៅខាងមុខ​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​បួន​គ្រឿង បណ្តាល​ឲ្យ​រថយន្ត​រង​ការខូចខាត ប៉ុន្តែ​ពួកគាត់​មិន​ហ៊ាន​ចូលទៅ​ឃាត់​ទេ ព្រោះ​ឃើញ​ជនបង្ក​មានកាំបិត​នៅ​នឹង​ដៃ​។ តែ​ភ្លាមៗ​នោះ​ម្ចាស់​រថយន្ត​បាន​រាយការណ៍​ទៅកាន់​សមត្ថកិច្ច​មូលដ្ឋាន​ឲ្យ​ចុះមក​ធ្វើ​អន្តរាគមន៍​។​ ​បន្ទាប់ពី​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​បាន ចុះមក​ដល់​រួច​បាន​ទំនាក់ទំនង​ទៅ​កម្លាំង​ជំនាញ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ឲ្យ​ចុះមក​ឃាត់ខ្លួន​បុរស​ជា​ជនបង្ក​ភ្លាមៗ និង បានឱ្យ​ម្ចាស់​រថយន្ត​ទៅ​ដាក់​ពាក្យបណ្ដឹង នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ព្រែកប្រា ដើម្បី​ចាត់ការ​ទៅលើ​ជនបង្ក​តាម​នីតិវិធី​៕​rsk

ព័ត៌មានគួរចាប់អារម្មណ៍

 អន្តរជាតិ ស្ទង់​មតិ HappyAtWork៖ អាជីព​១០​ដែល​សប្បាយចិត្ត​ជាងគេ​នៅ​បារាំង​ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

 អន្តរជាតិ អ៊ីរ៉ង​ថា​ខ្លួន​ជួយ​ផ្គត់ផ្គង់​អាហារ​ជាង​១០០០ តោន​ឲ្យ​កាតា​រាល់ថ្ងៃ តែ​កាតា​រក្សា​ភាព​ស្ងៀមស្ងាត់​ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

Bar B Q Plaza នឹង​បើក​ភោជនីយដ្ឋាន​ចម្អិនម្ហូប ដោយ​ខ្លួនឯង​ដំបូងបង្អស់​នៅក្នុង​ផ្សារ​ទំនើប Aeon Mall ទីក្រុង​ភ្នំពេញ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចបាល់ទាត់ពិភព លោកជនជាតិអាហ្សង់ ទីនបានទាញយកប្រ ជាប្រីយ៏ភាពជូនBarca ដោយគ្រាប់​បាល់​ទី ៥០០ របស់​ម៉េ​ស​ស៊ី​ស៊ុត​ឱ្យ Barca ពន្លិច​ក្រុម​អធិរាជ​ Real Madrid ក្នុងការ​ប្រកួត​ដ៏​រំភើប​ញាប់​ញ័រ​! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ឈ្មោះចេង កំពុងល្បី ដឹកជញ្ជូនឈើ នៅខេត្តព្រះវិហារ យ៉ាងពេញបន្ទុក (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
167 នាក់
ម្សិលមិញ :
1992 នាក់
សប្តាហ៍នេះ :
3674 នាក់
ខែនេះ :
16566 នាក់
3 ខែនេះ :
60094 នាក់
សរុប :
425050 នាក់