ថ្ងៃច័ន្ទ ទី២០ ខែកញ្ញា ឆ្នាំ២០៥០
គេទំព័រទំនាក់ទំនងសង្គម Website: psrtvonline.com , Phone Number 012 967 555 / 015 967 555
ថោកទាបណាស់ ឪពុកចុងប្រព្រឹត្តអំពេីរំលោភសេពសន្ថវៈទៅ​លេីកូនស្រីចុងជាអនីតិជនចំនួន០ត្រូវបានសមត្ថកិច្ចនគរបាលស្រុកមោងឫស្សីឃាត់ខ្លួនតាមពាក្យបណ្តឹងរបស់ម្តាយកុមារីរងគ្រោះ
Sun,29 August 2021 (Time 02:44 PM)
ដោយ ៖ psr (ចំនួនអ្នកអាន: 19នាក់)


បាត់ដំបង!នៅព្រឹកថ្ងៃទី​ ២៩​ ខែ​ សីហា​ ឆ្នាំ​២០២១​ នេះអនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍​ទោ​សាត​ គឹមសាន​ ស្នងការនៃស្នងការដ្ឋាន​នគរ​បាលខេត្តបាត់ដំបង​ក៏ដូចជាយោបល់រប​ស់លោក​ស្រី​ ឧត្តមសេនីយ៍​ត្រី​ រស់​ ជីវី​ស្នងការរង​ផែនការ​ងារប្រឆាំងការជួញដូរមនុស្សនិងការពារ​អនីតិជន​ និងដោយបានការសម្របសម្រួលលេីនីតិវិធី។ ពី​ឯកឧត្តម​ កែវ​សុជាតិ​ ព្រះរា​អាជ្ញានៃអយ្យ​កា​រអម​សាលាដំបូងខេត្តបាត់ដំបង​ផងនោះលោ​ក​វរសេ​នី​យ៍ឯក​ស​ គឹមឡុង​ ​អធិ​ការនគរបាលស្រុក​មោងឬស្សី​ បានធ្វេីការ​នាំខ្លួន​បុរសម្នាក់ឈ្មោះ​ វ- ស-ហ អាយុ​២៦ឆ្នាំរស់នៅស្រុកមោងឫស្សី ខេត្តបា​ត់​ ដំបង​ មកកាន់អធិការដ្ឋាននគរបាលស្រុក​ដេីម្បីធ្វេីការ​សាក​សួរ​ស្រាវជ្រាវ។ ស្របតាមពាក្យបណ្តឹងរបស់ឈ្មោះ​ អ-ស-ម​ ភេទស្រីអាយុ​២៩​ឆ្នាំ​ រស់នៅមូលដ្ឋានខាងលេី​ ដែលបានប្តឹ​ង​ចោទប្រកាន់ចំពោះបុរសជាប្តីចុងរូបនេះ ថាបានចាប់រំ-លោភ​សេពសន្ថវៈទៅលេីកូនស្រី​របស់គាត់(កូន​ប្តីមុន​)​ឈ្មោះ​​ស-ល​ អាយុ ១៣ឆ្នាំ​កាលពីប៉ន្មានថ្ងៃកន្លង​ទៅនេះ។ នៅពេលធ្វេីការសាកសួរជនសង័្សយជាឪពុកចុងរូបនេះ​ បានឆ្លេីយសារភាពថា​ រូបគាត់ពិតជាបាន​ប្រព្រឹត្ត​សកម្មភាពដូចការចោទប្រកាន់នោះមែន​រហូតចំនួន០២លេីកមកហេីយ។ នៅពេលនេះសមត្ថកិច្ចនគរបាលកំពុងរៀបចំក​សាងសំណុំរឿងបញ្ជូនមកការិយាល័យជំនាញ​ដេីម្បីអនុវត្តតាមផ្លូវច្បាប់៕(ប្រភពពីនគរបាល)

ព័ត៌មានគួរចាប់អារម្មណ៍

 អន្តរជាតិ ស្ទង់​មតិ HappyAtWork៖ អាជីព​១០​ដែល​សប្បាយចិត្ត​ជាងគេ​នៅ​បារាំង​ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

 អន្តរជាតិ អ៊ីរ៉ង​ថា​ខ្លួន​ជួយ​ផ្គត់ផ្គង់​អាហារ​ជាង​១០០០ តោន​ឲ្យ​កាតា​រាល់ថ្ងៃ តែ​កាតា​រក្សា​ភាព​ស្ងៀមស្ងាត់​ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

Bar B Q Plaza នឹង​បើក​ភោជនីយដ្ឋាន​ចម្អិនម្ហូប ដោយ​ខ្លួនឯង​ដំបូងបង្អស់​នៅក្នុង​ផ្សារ​ទំនើប Aeon Mall ទីក្រុង​ភ្នំពេញ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចបាល់ទាត់ពិភព លោកជនជាតិអាហ្សង់ ទីនបានទាញយកប្រ ជាប្រីយ៏ភាពជូនBarca ដោយគ្រាប់​បាល់​ទី ៥០០ របស់​ម៉េ​ស​ស៊ី​ស៊ុត​ឱ្យ Barca ពន្លិច​ក្រុម​អធិរាជ​ Real Madrid ក្នុងការ​ប្រកួត​ដ៏​រំភើប​ញាប់​ញ័រ​! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ឈ្មោះចេង កំពុងល្បី ដឹកជញ្ជូនឈើ នៅខេត្តព្រះវិហារ យ៉ាងពេញបន្ទុក (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
176 នាក់
ម្សិលមិញ :
1992 នាក់
សប្តាហ៍នេះ :
3683 នាក់
ខែនេះ :
16575 នាក់
3 ខែនេះ :
60103 នាក់
សរុប :
425059 នាក់