ថ្ងៃច័ន្ទ ទី២០ ខែកញ្ញា ឆ្នាំ២០៥០
គេទំព័រទំនាក់ទំនងសង្គម Website: psrtvonline.com , Phone Number 012 967 555 / 015 967 555
អភិបាលខេត្តកំពង់ឆ្នាំង ចុះពិនិត្យកិច្ចដំណើរការចាក់វ៉ាក់សាំង ជូនដល់ប្រជាពលរដ្ឋ និងយុវវ័យនៅក្នុងមណ្ឌលចាក់វ៉ាក់សាំងក្នុងមណ្ឌលសុខភាពស្វាយជ្រុំ
Fri,27 August 2021 (Time 12:58 PM)
ដោយ ៖ psr (ចំនួនអ្នកអាន: 14នាក់)


កំពង់ឆ្នាំង៖ ឯកឧត្តម ស៊ុន សវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំងនិងជាប្រធានអនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងក្របខណ្ឌខេត្តកំពង់ឆ្នាំង រួមជាមួយលោកជំទាវ កែ ច័ន្ទមុនី អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ឆ្នាំង ឯកឧត្តមឡុង ឈុនឡៃប្រធានក្រុមប្រឹក្សាខេត្ត កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ បានចុះពិនិត្យកិច្ចដំណើរការចាក់វ៉ាក់សាំង ជូនដល់ប្រជាពលរដ្ឋនិងយុវវ័យនៅមណ្ឌលចាក់វ៉ាក់សាំងក្នុងមណ្ឌលសុខភាពស្វាយជ្រុំ ស្ថិតនៅក្នុងឃុំស្វាយជ្រុំ ស្រុករលាប្អៀរ។ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានថ្លែងឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានខិតខំប្រឹងប្រែងគ្រប់បែបយ៉ាង ដើម្បីរិះរកវ៉ាក់សាំង និងបានដាក់ចេញនូវវិធានការ សម្រាប់ចាក់ជូនប្រជាពលរដ្ឋរបស់យើង ឱ្យបានគ្រប់ៗគ្នានៅទូទាំងប្រទេស។ ជាមួយគ្នានេះដែរ ខេត្តកំពង់ឆ្នាំងយើង ក៏បានទទួលវ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ បានគ្រប់ចំនួនសម្រាប់ចាក់ជូនប្អូនៗ ក្មួយៗ ដែលគ្រប់អាយុចាក់វ៉ាក់សាំង ដើម្បីឱ្យពួកគាត់មានអង់ទីគ័រការពារ ក្នុងន័យនេះ គឺផ្តល់ឱកាសឱ្យកូនក្មួយបានចូលរៀនក្នុងពេលដ៏ខ្លីខាងមុខ និងប្រជាពលរដ្ឋប្រកបមុខរបររកប្រាក់ចំណូលចិញ្ចឹមគ្រួសារដូចធម្មតាវិញ។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលពុំទាន់បានមកទទួលវ៉ាក់បង្ការជំងឺកូវីដ-១៩ សូមរួសរាន់មកទទួលការចាក់ តាមការជូនដំណឹងរបស់អាជ្ញាធរមូលដ្ឋាន ដើម្បីការពារសុខភាពរបស់បងប្អូននិងបញ្ចប់យុទ្ធនាការតាមការកំណត់របស់រាជរដ្ឋាភិបាល។ ឯកឧត្តមក៏បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋនិងសិស្សានុសិស្សនៅទូទាំងខេត្ត ត្រូវចូលរួមពាក់ម៉ាស និងបន្តអនុវត្តវិធានការ «៣កុំ, ៣ការពារ» របស់សម្តេចប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងវិធានការនានារបស់ក្រសួងសុខាភិបាល ដើម្បីកាត់ផ្តាច់ការចម្លងជំងឺកូវីដ១៩ឱ្យបានឆាប់រហ័ស៕

ព័ត៌មានគួរចាប់អារម្មណ៍

 អន្តរជាតិ ស្ទង់​មតិ HappyAtWork៖ អាជីព​១០​ដែល​សប្បាយចិត្ត​ជាងគេ​នៅ​បារាំង​ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

 អន្តរជាតិ អ៊ីរ៉ង​ថា​ខ្លួន​ជួយ​ផ្គត់ផ្គង់​អាហារ​ជាង​១០០០ តោន​ឲ្យ​កាតា​រាល់ថ្ងៃ តែ​កាតា​រក្សា​ភាព​ស្ងៀមស្ងាត់​ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

Bar B Q Plaza នឹង​បើក​ភោជនីយដ្ឋាន​ចម្អិនម្ហូប ដោយ​ខ្លួនឯង​ដំបូងបង្អស់​នៅក្នុង​ផ្សារ​ទំនើប Aeon Mall ទីក្រុង​ភ្នំពេញ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចបាល់ទាត់ពិភព លោកជនជាតិអាហ្សង់ ទីនបានទាញយកប្រ ជាប្រីយ៏ភាពជូនBarca ដោយគ្រាប់​បាល់​ទី ៥០០ របស់​ម៉េ​ស​ស៊ី​ស៊ុត​ឱ្យ Barca ពន្លិច​ក្រុម​អធិរាជ​ Real Madrid ក្នុងការ​ប្រកួត​ដ៏​រំភើប​ញាប់​ញ័រ​! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ឈ្មោះចេង កំពុងល្បី ដឹកជញ្ជូនឈើ នៅខេត្តព្រះវិហារ យ៉ាងពេញបន្ទុក (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
252 នាក់
ម្សិលមិញ :
1992 នាក់
សប្តាហ៍នេះ :
3759 នាក់
ខែនេះ :
16651 នាក់
3 ខែនេះ :
60179 នាក់
សរុប :
425135 នាក់