ថ្ងៃច័ន្ទ ទី២០ ខែកញ្ញា ឆ្នាំ២០៥០
គេទំព័រទំនាក់ទំនងសង្គម Website: psrtvonline.com , Phone Number 012 967 555 / 015 967 555
មន្រ្តីជំនាញខេត្តចុះណែនាំពីវិធី​ព្យាបាល ​ ​គឺ​ការពារ​ទប់​ស្កាត់​ជំងឺ​ឱកាស​និយម​ ​និង​ដំបៅរលួយ​ ​ករណី​សត្វ​ក្តៅខ្លួន​ ​អាច​ប្រើ​ពពួក​ថ្នាំបញ្ចុះ​កំដៅបាន​
Mon,23 August 2021 (Time 07:17 AM)
ដោយ ៖ psr (ចំនួនអ្នកអាន: 13នាក់)


ខេត្ត​សៀមរាប​៖​ ​ជំងឺ​ដុំ​ពក​លើ​ស្បែក​សត្វ​គោក្របី​អាច​ព្យាបាល​បា​ជាសះស្បើយ​ ជំងឺ​ដុំ​ពក​ស្បែក​គោក្របី​ ​ជា​ជំងឺ​ថ្មី​មួយ​ដែល​កំពុង​ផ្ទុះ​នៅ​បណ្ដា​ខេត្ត​នានា​នៅ​ប្រទេស​កម្ពុជា​ ​ត្រូវ​បាន​ម​ន្រ្តី​ជំនាញ​បសុព្យាបាល​មន្ទីរ​កសិកម្ម​ ​ខេត្ត​សៀមរាប​ ​អះអាង​ថា​ ​ជំងឺ​ដុំ​ពក​លើ​ស្បែក​សត្វ​គោក្របី​នេះ​ ​គឺ​អាច​ព្យាបាល​បា​ជាសះស្បើយ​ ​ប្រសិន​ម្ចាស់​សត្វ​បាន​មើល​ថែទាំ​បាន​ល្អ​។​ ​បច្ចុប្បន្ននេះ​ ​ជំងឺ​ដុំ​ពក​លើ​ស្បែក​សត្វ​គោក្របី​ ​កំពុង​កើតមាន​នៅ​ក្នុង​ប្រទេស​កម្ពុជា​និយាយរួម​ ​និង​ដោយឡែក​នៅ​ទូទាំង​ខេត្ត​សៀមរាប​ ​ជំងឺ​នេះ​បាន​កើតមាន​ចំនួន​ ​៧​២​០​ក្បាល​ ​។​ ​ប៉ុន្តែ​នៅ​ក្នុង​នោះ​បាន​ព្យាបាល​ជាសះស្បើយ​ ​ចំនួន​៦​៦​៧​ក្បាល​ ​កំពុង​ព្យាបាល​ចំនួន​ ​៤​៧​ក្បាល​ ​និង​ងាប់​ចំនួន​ ​៦​ក្បាល​ ​។​ ​នេះ​ជា​ការ​លើកឡើង​របស់​លោក​ ​ព្រំ​ ​វិច​ ​ប្រធាន​ការិយាល័យ​ផលិតកម្ម​ ​និង​បសុព្យាបាល​ ​នៃ​មន្ទីរ​កសិកម្ម​ ​រុក្ខា​ប្រមាញ់​ ​និង​នេសាទ​ខេត្ត​សៀមរាប​ ​ដែល​ត្រូវ​បាន​មន្ទីរ​ព័ត៌មាន​ខេត្ត​សៀមរាប​ស្រង់​សម្ដី​មក​ផ្សាយ​ ​និង​ឱ្យ​ដឹង​ទៀត​ថា​ ​កន្លងមក​ជំងឺ​នេះ​ ​បាន​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ដែល​ជា​អ្នកចិញ្ចឹមសត្វ​គោក្របី​សម្ដែង​នូវ​ការ​ព្រួយបារម្ភ​ជា​ខ្លាំង​ ​ព្រោះថា​ ​ប្រសិនបើ​សត្វ​គោក្របី​របស់​គាត់​ងាប់​ច្រើន​នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ជីវភាព​របស់​ពួកគេ​ ​។​ ​ទោះ​យ៉ាងណាក៏ដោយ​ ​លោក​បន្ត​ថា​ ​បញ្ហា​នេះ​ ​ដោយសារ​ពលរដ្ឋ​មិនទាន់​យល់ច្បាស់​អំពី​ជំងឺ​ប្រភេទ​នេះ​ ​តែ​តាមពិត​ទៅ​ជំងឺ​ដុំ​ពក​លើ​ស្បែក​សត្វ​គោក្របី​ ​គឺ​អាច​ព្យាបាល​បា​ជាសះស្បើយ​ ​ប្រសិន​ម្ចាស់​សត្វ​មើល​ថែទាំ​បាន​ល្អ​ ​។​ ​ វិធី​ព្យាបាល​ ​គឺ​ការពារ​ទប់​ស្កាត់​ជំងឺ​ឱកាស​និយម​ ​និង​ដំបៅរលួយ​ ​ករណី​សត្វ​ក្តៅខ្លួន​ ​អាច​ប្រើ​ពពួក​ថ្នាំបញ្ចុះ​កំដៅ​ ​ដូចជា​ថ្នាំ​ ​P​race​t​a​mole​ ​អាច​ប្រើ​ពពួក​ ​D​exam​e​t​a​son​e​, ​Am​ox​i​c​i​line​, C​h​l​or​a​zone​, B​a​c​trim​ ​ហើយ​ប្រសិនបើ​ករណី​មាន​ដំបៅ​ប្រើ​ថ្នាំខៀវ​ ​Me​t​h​y​l​e​n b​l​u ​និង​ N​e​g​a​z​un ​ប៉ុន្តែ​បើ​មាន​អា​ត្រា​ងាប់​ ​គឺ​មាន​ចំនួន​តិច​ ​។​ ​បើ​តាម​ការ​អះអាង​របស់​លោក​ ​ព្រំ​ ​វិច​ ​រយៈកាល​កន្លងមក​មន្ត្រី​បសុពេទ្យ​ខេត្ត​ ​ស្រុក​ ​ភ្នាក់ងារ​សុខភាព​សត្វ​ភូមិ​តែង​ចុះ​ធ្វើ​ការអប់រំ​ ​និង​ផ្សព្វផ្សាយ​ពី​អនាម័យ​ ​វិធានការ​ការពារ​ ​និង​ការ​ទប់​ស្កាត់​ការ​ឆ្លង​រាលដាល​ជំងឺ​ដល់​កសិករ​ម្ចាស់​សត្វ​ ​ចំនួនជា​ង​ ​១​ ​២​០​០​គ្រួសារ​ ​ព្រមទាំង​បាន​ចុះ​បាញ់ថ្នាំ​សម្លាប់​មេរោគ​តាម​ទ្រុង​ចិញ្ចឹមសត្វ​បាន​ជាច្រើន​កន្លែង​ផង​ដែរ​ ​។​ ​ជាមួយគ្នា​ ​ម​ន្រ្តី​ជំនាញ​បសុព្យាបាល​រូប​នេះ​ ​បាន​អំពាវនាវ​ដល់​ពលរដ្ឋ​ដែល​មាន​សត្វ​គោក្របី​ឈឺ​ឬ​ងាប់​ ​ហាម​លក់ដូរ​ ​ហាម​យក​សាច់​របស់​វា​ទៅ​បរិភោគ​ ​ព្រោះ​វា​អាច​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ផលិតកម្ម​សត្វ​ ​ព្រមទាំង​យក​សត្វ​ទៅ​ចាក់​វ៉ាក់សាំង​បង្ការ​ឱ្យ​បាន​គ្រប់​ៗ​គ្នា​ ​នៅ​ពេល​មាន​មន្ត្រី​ពេទ្យសត្វ​ចុះទៅ​ចាក់​វ៉ាក់សាំង​ដល់​សត្វ​គោក្របី​ ​។​ ​ ជាពិសេស​នៅពេលដែល​មាន​សត្វ​ឈឺ​ត្រូវ​រាយការណ៍​ទៅ​ភ្នាក់ងារ​សុខភាព​សត្វ​ភូមិ​ ​និង​អាជ្ញាធរ​ក​មូលដ្ឋាន​ឱ្យ​បាន​លឿន​ ​ដើម្បី​ខាង​ម​ន្រ្តី​ជំនាញ​ជួយ​រក​វិធី​សា​ស្រ្ត​សង្គ្រោះ​បាន​ទាន់ពេល​ ​។​ ​សូម​បញ្ជាក់​ថា​ ​ជំងឺ​ដុំ​ពក​ស្បែក​គោ​បង្ក​ដោយ​វី​រុ​ស​ ​Pox​v​i​rid​a​e​ ​តាមរយៈ​សត្វល្អិត​បឺត​ជញ្ជក់​ឈាម​ ​មូស​ ​របោម​ ​រុយ​ ​ស្រួយ​ ​ដង្កែ​ ​ការ​ចល័ត​សត្វ​ឈឺ​ពី​តំបន់​មួយ​ទៅ​តំបន់​មួយ​ ​និង​ការ​ស៊ី​ចំណី​ជុំគ្នា​ ​ប៉ុន្តែ​ជំងឺ​នេះ​ ​ជា​ជំងឺ​ចាស់​សម្រាប់​ប្រទេស​គេ​ ​តែ​ថ្មី​សម្រាប់​ប្រទេស​កម្ពុជា​ ​៕

ព័ត៌មានគួរចាប់អារម្មណ៍

 អន្តរជាតិ ស្ទង់​មតិ HappyAtWork៖ អាជីព​១០​ដែល​សប្បាយចិត្ត​ជាងគេ​នៅ​បារាំង​ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

 អន្តរជាតិ អ៊ីរ៉ង​ថា​ខ្លួន​ជួយ​ផ្គត់ផ្គង់​អាហារ​ជាង​១០០០ តោន​ឲ្យ​កាតា​រាល់ថ្ងៃ តែ​កាតា​រក្សា​ភាព​ស្ងៀមស្ងាត់​ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

Bar B Q Plaza នឹង​បើក​ភោជនីយដ្ឋាន​ចម្អិនម្ហូប ដោយ​ខ្លួនឯង​ដំបូងបង្អស់​នៅក្នុង​ផ្សារ​ទំនើប Aeon Mall ទីក្រុង​ភ្នំពេញ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចបាល់ទាត់ពិភព លោកជនជាតិអាហ្សង់ ទីនបានទាញយកប្រ ជាប្រីយ៏ភាពជូនBarca ដោយគ្រាប់​បាល់​ទី ៥០០ របស់​ម៉េ​ស​ស៊ី​ស៊ុត​ឱ្យ Barca ពន្លិច​ក្រុម​អធិរាជ​ Real Madrid ក្នុងការ​ប្រកួត​ដ៏​រំភើប​ញាប់​ញ័រ​! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ឈ្មោះចេង កំពុងល្បី ដឹកជញ្ជូនឈើ នៅខេត្តព្រះវិហារ យ៉ាងពេញបន្ទុក (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
247 នាក់
ម្សិលមិញ :
1992 នាក់
សប្តាហ៍នេះ :
3754 នាក់
ខែនេះ :
16646 នាក់
3 ខែនេះ :
60174 នាក់
សរុប :
425130 នាក់