ថ្ងៃច័ន្ទ ទី២០ ខែកញ្ញា ឆ្នាំ២០៥០
គេទំព័រទំនាក់ទំនងសង្គម Website: psrtvonline.com , Phone Number 012 967 555 / 015 967 555
ប្រាកដទេដែល ល្បីថា លោកតាន់ សុផាន់នី នាយសង្កាត់រដ្ឋបាលព្រៃឈើសណ្ដាន់សប្បាយចិត្តនិងផឹកសុី ដោយបានទទួលលាភជាប្រាក់ពីថៅកែទិញអុសព្រៃ.
Sat,21 August 2021 (Time 06:34 AM)
ដោយ ៖ psr (ចំនួនអ្នកអាន: 26នាក់)


កំពង់ធំ៖ ថៅកែទិញអុសព្រៃម្នាក់បានផ្ដល់ កញ្ចប់ខ្មៅជារៀងរាល់ខែជូនជំនាញរដ្ឋបាលព្រៃឈើសណ្ដាន់ ដើម្បីដោះដូរនិងការមិនបង្ក្រាប ប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិរវាង ឃុំងន ស្រុកសណ្ដាន់ ខេត្តកំពង់ធំ បានប្រាប់អោយដឹងថា ការដឹកជញ្ជូនអុសព្រៃគឺធ្វើសកម្មភាពដឹកជារៀងរាល់ថ្ងៃ មិនរំខានដល់សមត្ថកិច្ចពាក់ព័ន្ធឡើយ ។ យោងតាមប្រភពបានបង្ហើបថាថៅកែអុសវ័យក្មេងម្នាក់នេះបានបង់លុយពុករលួយជូនជំនាញជារៀងរាល់ខែទើបដំណើរការអាជីវកម្មដឹកអុសព្រៃដោយរលូន !!! លោកតាន់ សុផាន់នី នាយសង្កាត់រដ្ឋបាលព្រៃឈើសណ្ដាន់ត្រូវបានមហាជនរិះគន់ថា÷ជាអ្នកបើកផ្លូវឈានទៅប្រមូលលុយពុករលួយអោយទៅលោក ប៊ុន សុធី នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តកំពង់ធំ ទើបស្ងៀមស្ងាត់មិនហ៊ានចេញមុខព្រោះបានទទួលកញ្ចប់ខ្មៅពុករលួយ ពីថៅកែអុសវ័យក្មេងរួចហើយដែរ។ តើ ទាំងអស់នេះ លោក ប៉ែន វណ្ណរិទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ធំ លោកបានដឹងដែរឬទេ? ឬមួយធ្វើជាមិនដឹង ? ព្រោះការកាប់បំផ្លាញព្រៃឈើយកមកធ្វើអុសនៅចំណុចភូមិរវៀងឃុំងនស្រុកសណ្ដាន់នេះបានកើតឡើងជាច្រើនឆ្នាំមកហើយ គ្រាន់តែមានការផ្លាស់ប្ដូរថោកែអូសតែប៉ុណ្ណោះ។ ប្រជាពលរដ្ឋដែលរស់នៅក្នុងស្រុកសណ្ដាន់បានមើលឃើញហេតុការណ៍នឹងភ្នែកក្នុងការដឹកជញ្ជូនផលអនុផលព្រៃឈើយកមកធ្វើអុសជារៀងរាល់ថ្ងៃដោយមានការហួសចិត្តនិយាយមិនចេញ ។ តើជំនាញគិតតែលុយមិនព្រមបង្ក្រាបទៅលើមេឈ្មួញដែលបំផ្លាញធនធានសម្បត្តិធម្មជាតិ។ របស់រដ្ឋបែបនេះទេ តើថ្នាក់ដឹកនាំខាងលើៗលោកបានដឹងដែរឬក៏មើលរំលង និងយល់យ៉ាងណាដែរទាន អ្វីដែលសំខាន់គឺប្រជាពលរដ្ឋបានចោទទៅលើជំនាញរដ្ឋបាលព្រៃឈើដែលជាអ្នកគ្រប់គ្រងក្នុងដែនដីសមត្ថកិច្ចរបស់ខ្លួន។ ជាពិសេសលោកប៉ែន វណ្ណរិទ្ធ ដែលជាប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ធំ ជាអ្នកបញ្ជាទៅលើជំនាញរដ្ឋបាលព្រៃឈើក៏ប៉ុន្តែគួរឲ្យសោកស្ដាយណាស់ អុសដែលនៅចំណុចទីតាំងខាងលើនេះបានធ្វើសកម្មភាព យ៉ាងគឃ្លើនក្នុងការកាប់បំផ្លាញ នឹងវិនាសកម្ម គ្មានឈប់ឈរ៕ taprum

ព័ត៌មានគួរចាប់អារម្មណ៍

 អន្តរជាតិ ស្ទង់​មតិ HappyAtWork៖ អាជីព​១០​ដែល​សប្បាយចិត្ត​ជាងគេ​នៅ​បារាំង​ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

 អន្តរជាតិ អ៊ីរ៉ង​ថា​ខ្លួន​ជួយ​ផ្គត់ផ្គង់​អាហារ​ជាង​១០០០ តោន​ឲ្យ​កាតា​រាល់ថ្ងៃ តែ​កាតា​រក្សា​ភាព​ស្ងៀមស្ងាត់​ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

Bar B Q Plaza នឹង​បើក​ភោជនីយដ្ឋាន​ចម្អិនម្ហូប ដោយ​ខ្លួនឯង​ដំបូងបង្អស់​នៅក្នុង​ផ្សារ​ទំនើប Aeon Mall ទីក្រុង​ភ្នំពេញ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចបាល់ទាត់ពិភព លោកជនជាតិអាហ្សង់ ទីនបានទាញយកប្រ ជាប្រីយ៏ភាពជូនBarca ដោយគ្រាប់​បាល់​ទី ៥០០ របស់​ម៉េ​ស​ស៊ី​ស៊ុត​ឱ្យ Barca ពន្លិច​ក្រុម​អធិរាជ​ Real Madrid ក្នុងការ​ប្រកួត​ដ៏​រំភើប​ញាប់​ញ័រ​! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ឈ្មោះចេង កំពុងល្បី ដឹកជញ្ជូនឈើ នៅខេត្តព្រះវិហារ យ៉ាងពេញបន្ទុក (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
186 នាក់
ម្សិលមិញ :
1992 នាក់
សប្តាហ៍នេះ :
3693 នាក់
ខែនេះ :
16585 នាក់
3 ខែនេះ :
60113 នាក់
សរុប :
425069 នាក់