ថ្ងៃច័ន្ទ ទី២០ ខែកញ្ញា ឆ្នាំ២០៥០
គេទំព័រទំនាក់ទំនងសង្គម Website: psrtvonline.com , Phone Number 012 967 555 / 015 967 555
កក្រើកមិនខ្លាច ល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទ បើកឡើងវិញក្នុងតំបន់អភិវឌ្ឍន៍យោធភូមិភាគទី៣និងក្នុងចំការឬស្សីក្នុងស្រុកឱរ៉ាល!
Sat,21 August 2021 (Time 02:49 PM)
ដោយ ៖ psr (ចំនួនអ្នកអាន: 16នាក់)


(ខេត្តកំពង់ស្ពឺ)÷សេចក្តីរាយការណ៍ពីស្រុកឱរ៉ាល់មកថា÷ ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទមានដូចជាសង្វៀនជល់មាន់ កន្ទុយលេខ យូគី និងបៀរ និងអាប៉ោងគ្រប់ប្រភេទ កំពុងបើកលេងយ៉ាងគគ្រឹកគគ្រេងនៅក្នុង តំបន់អភិវឌ្ឍន៍យោធភូមិភាគទី៣និងក្នុងចំការឬស្សីនៅក្នុងស្រុកឱរ៉ាល់។ បើទោះបីជាប្រមុខរដ្ឋាភិបាល សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន បានដាក់ចេញនូវបម្រាម ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ.១៩ ជាពិសេសជំងឺកូវីដ.១៩ បំលែងថ្មី(Delta)កាចសាហាវយ៉ាងណាក្តី។ ក្រុមនាក់ញៀនល្បែងស៊ីសងនៅតែប្រមូលផ្តុំគ្នាដដែល មិនគោរពទាល់តែសោះ ដោយសារតែ លោកឧត្តមសេនីយ៍ត្រី គុង គឿង និងលោក វរសេនីយ៍ទោ ជឿន ថេន បើកឱ្យអ្នកញៀនល្បែងស៊ីសង ចូលលេងដោយសេរីមិនខ្លាចញញើតច្បាប់សោះឡើយ។ ប្រភពសុំមិនបញ្ចេញឈ្មោះ បានឲ្យដឹងថាមេល្បែងស៊ីសងទាំង២នាក់នេះ បានរត់ការ ចំណាយលុយក្រោមតុតាំងពីថ្នាក់ក្រោមរបស់ដល់ថ្នាក់លើមិនតិចលុយទ្បើយ។ ទីតាំងដែលលោកឧត្តមសេនីយ៍និងលោកវរសេនីយ៍ យោធាភូមិភាគទី៣ បើកបនល្បែងស៊ីសងខុសច្បាប់ មិនមានអ្នកបង្ក្រាបនោះទេ។ពីព្រោះអ្នកទាំងពីនោះមានអំណាចនិងលុយចេះរត់ការជូនកញ្ចប់អោយពីថ្នាក់ក្រោមរហូតថ្នាក់លើមិនមានទាស់ចិត្តឡើយ។ ទីតាំងទី២គឺក្នុងបន្ទាយទាហាន (តំបន់អភិវឌ្ឍន៍យោធភូមិភាគទី៣) ក្នុងភូមិតាក្រាំង ឃុំតាសាទប ស្រុកឱរ៉ាល់ និងមួយទីតាំងទៀត នៅតាមបណ្តោយផ្លូវជាតិលេខ៤៤ ចន្លោះបង្គោលគីឡូម៉ែត្រលេខ៥៨ ទៅបង្គោលគីឡូម៉ែត្រលេខ៥៩ ស្ថិតនៅក្នុងភូមិដំបងវេញ ឃុំសង្កែសាលស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ នៅក្នុងចំការឬស្សី ដែលជាកន្លែងស្តុកឈើប្រណីត របស់លោកវរសេនីយ៍ទោនេះតែម្តង។ ប្រភពព័ត៌មានបានបង្ហើបឱ្យដឹងថា ល្បែងស៊ីសងរបស់មន្ត្រីយោធាទាំង២នាក់នោះ បើកដំ ណើរការដោយរលូនមិនដែលមានសមត្តកិច្ចពាក់ណាមកបង្ក្រាបម្តងសោះឡើយហើយ គេចាប់លេងពីថ្ងៃ ពុធ ព្រហស្បតិ៍ សុក្រនិង សៅរ៍ នៅក្នុងបន្ទាយទាហាន(តំបន់អភិវឌ្ឍន៍យោធភូមិភាគទី៣) ស្ថិតនៅក្នុងភូមិតាក្រាំង ឃុំតាសាល ស្រុកឱរ៉ាល់ និងចំពោះថ្ងៃអាទិត្យវិញ ល្បែងស៊ីសងគ្រប់ប្រភេទនេះ បានលើកទៅលេងក្នុង ចំការឬស្សី តាមបណ្តោយផ្លូវជាតិលេខ៤៤ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ៥៨ទៅលេខ៥៩ ក្នុងភូមិដំបងវេញ ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ ដែលអ្នកញៀនល្បែងស៊ីសងគ្រប់ប្រភេទនេះ មកតាមបណ្តាខេត្តនានា និងមកពីរាជធានីភ្នំពេញក៏មានដែរ ជិះរថយន្តស៊េរីទំនើបៗ ហើយល្បែងបញ្ជល់មាន់ ភ្នាល់ដាក់លុយ ចាប់ពី ២ម៉ឺនដុល្លារឡើងទៅរហូតដល់ទៅ១០ម៉ឺនដុល្លារសហរដ្ឋអាមេរិកអាចមានច្រើនជាងនេះលេខក៏មានដែរ។ ប្រភពបន្ថែមថា÷នៅមានល្បែងកន្ទុយលេខ ល្បែងយូគី និងល្បែងបៀ អាប៉ោង ថែមទៀតចំពោះម្ចាស់បនល្បែង បើទោះបីជាអ្នកញៀនល្បែងភ្នាល់ដាក់ប៉ុន្មាន ចាញ់ឈ្នះប៉ុន្មានក៏ដោយ ម្ចាស់បនល្បែង តម្រូវឱ្យបង់ក្នុង១ថ្ងៃត្រឹមតែ១ពាន់ដុល្លារតែប៉ុណ្ណោះ។ដើម្បីការពារសុវត្ថិភាពជូនអ្នកញៀនល្បែងស៊ីសងទាំងអស់នោះ។ ប្រសិនបើបងប្អូនចង់លេងល្បែងស៊ីសងគ្រប់ប្រភេទ ហើយសុខសុវត្ថិភាពនោះ បងប្អូនអាចចូលទៅលេងបានដោយសេរី។ បើយើងធ្វើដំណើរចេញពីទីរួមខេត្តកំពង់ស្ពឺ តាមផ្លូវជាតិលេខ៤ខាងលិចផ្សារកំពង់ស្ពឺ និងទៅដល់មានភ្លើងស្តុបមួយ ដែលគេហៅថាស្តុប ច្បារមន រួចយើងបត់ទៅខាងស្តាំដៃ តាមផ្លូវជាតិលេខ៤៤ ប្រហែលជាង១គីឡូម៉ែត្រ យើងបត់ឆ្វេងដៃ លើផ្លូវជាតិលេខ៤៤ដដែល ឆ្ពោះទៅស្រុកឱរ៉ាល់ ដោយឆ្លងកាត់ក្រុងច្បារមន ឆ្លងកាត់ព្រំប្រទល់ស្រុកសំរោងទង បើកបរបានជាង២០គីឡូម៉ែត្រ ទៅដល់ព្រំប្រទល់ ស្រុកឱរ៉ាល់ ហួសទៅទិសខាងលិច បង្គោលគីឡូម៉ែត្រលេខ៥០ទៅដល់រង្វង់មូល ផ្សារកន្តួត មានរូបដំរីតំណាង យើងបន្តដំណើរទៅទិសខាងលិច ប្រមាណ៦ទៅ៧គីឡូម៉ែត្រ ឆ្លងកាត់ស្ពានដែក(បាឡេ)មួយ នៅខាងឆ្វេងដៃ យើងនឹងបានឃើញផ្លាកគេដាក់ថា(តំបន់អភិវឌ្ឍន៍យោធភូមិភាគទី៣) បន្ទាយយោធានេះហើយដែលជាកន្លែងបនល្បែងដ៏ធំប្រចាំស្រុកឱរ៉ាល់ នៃខេត្តកំពង់ស្ពឺ មន្ត្រីយោធា២នាក់ មានអំណាចដ៏មហិមាហ៊ានបើកលេងមិនខ្លាចញញើតច្បាប់នោះហើយ។ ប្រភពព័ត៌មានបានបង្ហើបឱ្យដឹងទៀតថា គ្រាន់តែការបង្ក្រាបមិនបានប៉ុន្មានថ្ងៃផងម្ចាស់សង្វៀនបញ្ជល់មាន់ស្ថិតនៅចំណុច(តំបន់អភិវឌ្ឍន៍យោធភូមិភាគទី៣) ក្នុងឃុំ តាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បើកលេងល្បែងក្នុងបន្ទាយយ៉ាងសប្បាយដដែលដោយមិនខ្វល់និងអនុសាសន៍របស់សម្ដេចតេជោហ៊ុនសែន ជាពិសេសបំរាមរបស់រដ្ឋបាលខេត្តកំពង់ស្ពឺនោះទេ។ ប្រជាពលរដ្ឋលើកឡើងថាការបង្ក្រាបកន្លង សមត្ថកិច្ចធ្វើឱ្យតែល្អមើលនិងលេងសៀកឆ្ពិនភ្នែកអោយពលរដ្ឋមើល តែមួយភ្លែតប៉ុណ្ណះ។ ហេតុនេះហើយមហាជនស្នើសុំដល់លោក វី សំណាង អិបាលខេត្តកំពង់ស្ពឺសូមមេតាជួយមើលល្បែងសុីសងខាងលើផងទានជៀសវាងនិងការចម្លងនៃជម្ងឺកូវីដ១៩៕ប្រភព ម្ចាស់ទន្លេមេគង្គ

ព័ត៌មានគួរចាប់អារម្មណ៍

 អន្តរជាតិ ស្ទង់​មតិ HappyAtWork៖ អាជីព​១០​ដែល​សប្បាយចិត្ត​ជាងគេ​នៅ​បារាំង​ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

 អន្តរជាតិ អ៊ីរ៉ង​ថា​ខ្លួន​ជួយ​ផ្គត់ផ្គង់​អាហារ​ជាង​១០០០ តោន​ឲ្យ​កាតា​រាល់ថ្ងៃ តែ​កាតា​រក្សា​ភាព​ស្ងៀមស្ងាត់​ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

Bar B Q Plaza នឹង​បើក​ភោជនីយដ្ឋាន​ចម្អិនម្ហូប ដោយ​ខ្លួនឯង​ដំបូងបង្អស់​នៅក្នុង​ផ្សារ​ទំនើប Aeon Mall ទីក្រុង​ភ្នំពេញ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចបាល់ទាត់ពិភព លោកជនជាតិអាហ្សង់ ទីនបានទាញយកប្រ ជាប្រីយ៏ភាពជូនBarca ដោយគ្រាប់​បាល់​ទី ៥០០ របស់​ម៉េ​ស​ស៊ី​ស៊ុត​ឱ្យ Barca ពន្លិច​ក្រុម​អធិរាជ​ Real Madrid ក្នុងការ​ប្រកួត​ដ៏​រំភើប​ញាប់​ញ័រ​! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ឈ្មោះចេង កំពុងល្បី ដឹកជញ្ជូនឈើ នៅខេត្តព្រះវិហារ យ៉ាងពេញបន្ទុក (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
159 នាក់
ម្សិលមិញ :
1992 នាក់
សប្តាហ៍នេះ :
3666 នាក់
ខែនេះ :
16558 នាក់
3 ខែនេះ :
60086 នាក់
សរុប :
425042 នាក់