ថ្ងៃច័ន្ទ ទី២០ ខែកញ្ញា ឆ្នាំ២០៥០
គេទំព័រទំនាក់ទំនងសង្គម Website: psrtvonline.com , Phone Number 012 967 555 / 015 967 555
ពេលនេះ សមត្ថកិច្ចខណ្ឌឫស្សីកែវបញ្ជូនជនសង្ស័យម្នាក់ជាអ្នកសារព័ត៌មានដែលប្រើប្រាស់កាំភ្លើងគ្មានការអនុញ្ញាតទៅកាន់តុលាការហើយ
Thu,19 August 2021 (Time 11:08 AM)
ដោយ ៖ psr (ចំនួនអ្នកអាន: 16នាក់)


ភ្នំពេញ ៖ ជនសង្ស័យម្នាក់ជាអ្នកសារព័ត៌មានដែលប្រើប្រាស់កាំភ្លើងជាប់ខ្លួន កាន់កាប់អាវុធដោយគ្មានការអនុញ្ញាតត្រូវបានកម្លាំងសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ បញ្ជូនខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ ដើម្បីប្រគល់ឲ្យតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ធ្វើការស៊ើបសួរបន្ត។ គួររំលឹកផងដែរថា នៅវេលាម៉ោង២និង ១០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៩ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ជាអ្នកសារព័ត៌មានដែលប្រើប្រាស់កាំភ្លើងជាប់ខ្លួន កាន់កាប់អាវុធដោយគ្មានការអនុញ្ញាតនៅចំណុចផ្លូវជាតិលេខ៥ ក្រុម៣ ភូមិ៣ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ យោងតាមរបាយការណ៍របស់កម្លាំងសមត្ថកិច្ច ជាលទ្ធផលជនសង្ស័យឈ្មោះ ម៉ន តេវ ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរជាអ្នកសារពត៌មាន ស្នាក់នៅផ្ទះលេខ៦៩០Eo ភូមិ៤ ក្រុម៤ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ(មានសារធាតុញៀន)។ ក្នុងនោះកម្លាំងសមត្ថកិច្ចបានដកហូតសម្ភាររួមមាន ៖ កាំភ្លើងខ្លី១ដើមម៉ាកlock 17 គ្មានលេខ , អាយកូម១គ្រឿង, ម៉ូតូ១គ្រឿងម៉ាក M Slaz ពាក់ស្លាកលេខភ្នំពេញ 1HR-4555។ លោក ហ៊ាង ថារ៉េត អធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវបានបញ្ជាក់ថា មុនពេលកើតហេតុ ជនសង្ស័យខាងលើបានជិះម៉ូតូមកដល់ចំណុចខាងលើក៏ត្រូវកម្លាំងជំនាញខណ្ឌឫស្សីកែវហៅឱ្យឈប់ ហើយឱ្យចុះពីលើលើម៉ូតូក៏ត្រូវកម្លាំងល្បាតរបស់យើងបានធ្វើការឆែកឆេររកឃើញកាំភ្លើងខ្លី១ដើមម៉ាកlock 17 គ្មានលេខ ដោយគ្មានលិខិតអនុញ្ញាតឱ្យប្រើប្រាស់ហើយក៏បានឃាត់ជនសង្ស័យខាងលើតែម្តង។ បច្ចប្បន្នជនសង្ស័យកំពុងស្ថិតក្នុងដំណាក់កាលតំណាងអយ្យការ លោកព្រះរាជអាជ្ញារងសាលាដំបូងរាជធានីភ្នំពេញកំពុងធ្វើការសាកសួរ៕nkd

ព័ត៌មានគួរចាប់អារម្មណ៍

 អន្តរជាតិ ស្ទង់​មតិ HappyAtWork៖ អាជីព​១០​ដែល​សប្បាយចិត្ត​ជាងគេ​នៅ​បារាំង​ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

 អន្តរជាតិ អ៊ីរ៉ង​ថា​ខ្លួន​ជួយ​ផ្គត់ផ្គង់​អាហារ​ជាង​១០០០ តោន​ឲ្យ​កាតា​រាល់ថ្ងៃ តែ​កាតា​រក្សា​ភាព​ស្ងៀមស្ងាត់​ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

Bar B Q Plaza នឹង​បើក​ភោជនីយដ្ឋាន​ចម្អិនម្ហូប ដោយ​ខ្លួនឯង​ដំបូងបង្អស់​នៅក្នុង​ផ្សារ​ទំនើប Aeon Mall ទីក្រុង​ភ្នំពេញ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចបាល់ទាត់ពិភព លោកជនជាតិអាហ្សង់ ទីនបានទាញយកប្រ ជាប្រីយ៏ភាពជូនBarca ដោយគ្រាប់​បាល់​ទី ៥០០ របស់​ម៉េ​ស​ស៊ី​ស៊ុត​ឱ្យ Barca ពន្លិច​ក្រុម​អធិរាជ​ Real Madrid ក្នុងការ​ប្រកួត​ដ៏​រំភើប​ញាប់​ញ័រ​! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ឈ្មោះចេង កំពុងល្បី ដឹកជញ្ជូនឈើ នៅខេត្តព្រះវិហារ យ៉ាងពេញបន្ទុក (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
162 នាក់
ម្សិលមិញ :
1992 នាក់
សប្តាហ៍នេះ :
3669 នាក់
ខែនេះ :
16561 នាក់
3 ខែនេះ :
60089 នាក់
សរុប :
425045 នាក់