ថ្ងៃច័ន្ទ ទី២០ ខែកញ្ញា ឆ្នាំ២០៥០
គេទំព័រទំនាក់ទំនងសង្គម Website: psrtvonline.com , Phone Number 012 967 555 / 015 967 555
គេចមិនរួចទេ ចុះបង្រ្កាបទីតាំងតារាងបាល់ទះ បង្កប់ល្បែងស៊ីសងខុសច្បាប់មួយកន្លែងឃាត់ខ្លួនមនុស្សប្រុសស្រីសរុបចំនួន៣២នាក់
Sat,14 August 2021 (Time 08:28 AM)
ដោយ ៖ psr (ចំនួនអ្នកអាន: 35នាក់)


ភ្នំពេញ÷សមត្ថកិច្ចចម្រុះចុះបង្រ្កាបទីតាំងតារាងបាល់ទះ បង្កប់ល្បែងស៊ីសងខុសច្បាប់មួយកន្លែងឃាត់ខ្លួនមនុស្សប្រុសស្រីសរុបចំនួន ៣២នាក់ ម៉ូតូ ១៤គ្រឿង និងវត្ថុតាងមួយចំនួន នៅខាងក្រោយអគ្គិសនីកម្ពុជា ស្ថិតក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ។ នៅរសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង ២នឹង៣០នាទីល្ងាច កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដូនពេញ ដឹកនាំផ្ទាល់ដោយលោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ បានឆ្មក់ចុះបង្រ្កាបជាក់ស្ដែងករណីបើកល្បែងស៊ីសងខុសច្បាប់នៅចំណុចតារាងបាល់ទះមួយកន្លែង ស្ថិតនៅដីឡូត៍លេខ០៥ ផ្លូវលេខ៩៨ ភូមិ៥ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ទីតាំងតារាងបាល់ទះនេះដែលមានបើកល្បែងជល់មាន់តាមអនឡាញ និងចាក់ល្បែងអាប៉ោង ក្នុងប្រតិបត្តិការនេះកម្លាំងយើងបានធ្វើការឃាត់ខ្លួនជាក់ស្ដែងមនុស្សសរុបចំនួន ៣២នាក់ ក្នុងនោះស្រី ០២នាក់ ប្រុស៣០នាក់ នឹងដកហូតម៉ូតូចំនួន ១៤គ្រឿង រួមទាំងវត្ថុតាងមួយចំនួនទៀតបច្ចុប្បន្ន មនុស្ស ទាំង៣២ខាងលើ ត្រូវបានកម្លាំងយើងកំពុងធ្វើកំណត់ហេតុបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីបន្ដនីតិវិធីតាមផ្លូវតុលាការ ។ គូសបញ្ជាក់ផងដែរថាៈ រាជរដ្ឋាភិបាល រដ្ឋបាលរាជធានីភ្នំពេញ ក៏ដូចជារដ្ឋបាលខណ្ឌដូនពេញ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់កំពុងតែមមាញឹកក្នុងកិច្ចការប្រយុទ្ធប្រឆាំងការឆ្លងរីករាលដាលនៃជំងឺសកលកូវីដ១៩ ដែលកំពុងរាតត្បាតក្នុងសហគមន៍ ដែលរដ្ឋបាលរាជធានីភ្នំពេញ បានដាក់ចេញវិធានការការពារ និងហាមឃាត់អាជីវកម្ម សេវាកម្មមួយចំនួនដែលមានហានិភ័យខ្ពស់ មិនឲ្យដំណើរការជាបណ្ដោះអាសន្ន ឬដំណើរការក្នុងបរិបទគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល។ ស្របពេលនេះក៏មានក្រុមឆ្លៀតឱកាសមួយចំនួនបានលួចលាក់បើកអាជីវកម្មខុសច្បាប់ មិនគោរពតាមការណែនាំវិធានសុខាភិបាល និងមិនគោរពច្បាប់ជាធរមាន ដែលជាកត្តាហានិភ័យខ្ពស់នៃការឆ្លងជំងឺកូវីដ១៩ ជាពិសេសមេរោគបម្លែងខ្លួនថ្មីដែលតាDelta ។ រដ្ឋបាលខណ្ឌដូនពេញ នៅតែបន្ដលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋទូទៅឲ្យបន្ដរាយការណ៍មករដ្ឋបាលខណ្ឌ ឬអាជ្ញាធរមូលដ្ឋាន អំពីសភាពការណ៍បទល្មើសនានាដែលកើតមានក្នុងសហគមន៍ ដើម្បីឈានដល់ការបង្រ្កាប ទប់ស្កាត់បានទាន់ពេលវេលា សំដៅចូលរួមអនុវត្តគោលនយោបាយភូមិ-សង្កាត់ មានសុវត្ថិភាព របស់យើងផងដែរ ដូចប្រមុខរាជរដ្ឋាភិបាលមានមានអនុសាសន៍ថា(បីកំបីការពារ)រួមគ្នាប្រយុទ្ធប្រឆាំងទប់ស្កាត់ការពារកូវីត19។សន្តិភាពពិត

ព័ត៌មានគួរចាប់អារម្មណ៍

 អន្តរជាតិ ស្ទង់​មតិ HappyAtWork៖ អាជីព​១០​ដែល​សប្បាយចិត្ត​ជាងគេ​នៅ​បារាំង​ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

 អន្តរជាតិ អ៊ីរ៉ង​ថា​ខ្លួន​ជួយ​ផ្គត់ផ្គង់​អាហារ​ជាង​១០០០ តោន​ឲ្យ​កាតា​រាល់ថ្ងៃ តែ​កាតា​រក្សា​ភាព​ស្ងៀមស្ងាត់​ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

Bar B Q Plaza នឹង​បើក​ភោជនីយដ្ឋាន​ចម្អិនម្ហូប ដោយ​ខ្លួនឯង​ដំបូងបង្អស់​នៅក្នុង​ផ្សារ​ទំនើប Aeon Mall ទីក្រុង​ភ្នំពេញ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចបាល់ទាត់ពិភព លោកជនជាតិអាហ្សង់ ទីនបានទាញយកប្រ ជាប្រីយ៏ភាពជូនBarca ដោយគ្រាប់​បាល់​ទី ៥០០ របស់​ម៉េ​ស​ស៊ី​ស៊ុត​ឱ្យ Barca ពន្លិច​ក្រុម​អធិរាជ​ Real Madrid ក្នុងការ​ប្រកួត​ដ៏​រំភើប​ញាប់​ញ័រ​! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ឈ្មោះចេង កំពុងល្បី ដឹកជញ្ជូនឈើ នៅខេត្តព្រះវិហារ យ៉ាងពេញបន្ទុក (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
134 នាក់
ម្សិលមិញ :
1992 នាក់
សប្តាហ៍នេះ :
3641 នាក់
ខែនេះ :
16533 នាក់
3 ខែនេះ :
60061 នាក់
សរុប :
425017 នាក់