ថ្ងៃច័ន្ទ ទី២០ ខែកញ្ញា ឆ្នាំ២០៥០
គេទំព័រទំនាក់ទំនងសង្គម Website: psrtvonline.com , Phone Number 012 967 555 / 015 967 555
ពិតជាមិនរាងចាលមែន ធ្វើកិច្ចសន្យាពីរលើកហើយនៅតែម្ចាស់ផ្ទះនៅភូមិត្រពាំងចេក សង្កាត់ព្រៃសគឃ្លើនហ៊ានបើក លេងមាន់ជល់អនឡាញ យ៉ាងរំភើយ!
Sat,14 August 2021 (Time 01:32 PM)
ដោយ ៖ psr (ចំនួនអ្នកអាន: 40នាក់)


ភ្នំពេញ៖ ពលរដ្ឋស្នេីសុំ ឲ្យ លោកស្រី គឹមញឹម អភិបាលខណ្ឌដង្កោ និងអធិការ ខណ្ឌដង្កោ មេត្តាពិនិត្យ មេីលមន្រ្តី ក្រោមឱវាទ បិតបាំងលួចលាក់ បង្កេីតបទល្មេីស ដែនសមត្ថកិច្ចរបស់ខ្លួន មានល្បែងសុីសង ខុសច្បាប់ មួយកន្លែង ដែលកំពុងតែបើកលេង ដំណេីរការ បានដោយរលូន គ្មានអ្វីពីសំណាញ់ផ្លូវច្បាប់អ្វីសោះទ្បេីយ ដែលមានទីតាំង ស្ថិតនៅផ្ទះ អេតចាយ ជិតវត្តកំពែង ក្នុង ភូមិ ត្រពាំងចេក សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានី ភ្នំពេញ។ យោងតាមសេចក្តីរាយការណ៍ ពីពលរដ្ឋ បានអោយដឹងថា ម្ចាស់ទីតាំងផ្ទះអេតចាយ ខាងលេី បេីកលេងល្បែងសុីសងបញ្ជល់មាន់ តាមអនឡាញ កំពុងតែប្រមូលផ្តុំគ្នាពពាក់ ពពូន ស្រែកទ្បូទ្បា ចាក់ភ្នាល់ដាក់លុយ រាប់សិបលាន មានចាញ់ មាន ឈ្នះ យ៉ាងគគ្រឹកគគ្រែងពេញបន្ទុក ជារៀងរាល់ថ្ងៃ ដោយមិនខ្លាចគិតការផ្ទុះរីករាលដាល ឆ្លងនៃជំងឺ កូវីដ១៩ អ្វីសោះទ្បេីយ។ បច្ចុប្បន្ន ទីតាំងមួយកន្លែងនេះ គេសង្កេតឃេីញថា នៅតែបន្ត ល្មេីស បម្រាម របស់រាជរដ្ឋាភិបាល បានដាក់បំរាមហាម ដាច់ខាត មិនអោយមានការជួបជុំគ្នា គឺដើម្បីទប់ស្កាត់ការពារ ជំងឺ កូវីដ១៩ ឲ្យមានប្រសិទ្ធភាព តែផ្ទុយទៅវិញ មិនដឹងថា អាជ្ញាធរមានសមត្ថកិច្ច មូលដ្ឋាន ភូមិ ត្រពាំងចេក ក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ មិនដឹងអស់លោកកំពុងតែធ្វេីអ្វីនោះទេ។ ម្ចាស់ទីតាំង នៅតែបន្ត សកម្មភាព បទល្មើស ល្បែងសុីសង របស់ខ្លួន ដំណេីរការបានយ៉ាងរលូនដដែល ដោយមិនដឹងថា មានខ្នង អាងខ្សែធំខាងណា បានជាហ៊ាននៅបន្ត បើកលេងបានយ៉ាងអនាធិបតេយ្យ ហាក់បីដូចជាគ្មាន ខ្លាចអាជ្ញាធរក្នុងមូលដ្ឋានបន្តិចសោះឡើយ ។ ជុំវិញ ករណី ខាងលេី ពលរដ្ឋ បានទទួចស្នេីសុំ លោក ស្រីគឹមញឹប អភិបាលខណ្ឌដង្កោ និងលោក ជឹមសុីថា អធិការខណ្ឌ ដង្កោ លោកឃួង ស្រេង អភិបាល រាជធានី និង លោក ឧត្តមសេនីយ៍ ឯក ស ថេត អគ្គស្នងការរង និងជា ស្នងការនគរបាលរាជធានី អស់លោក គួរតែមានចំណាត់ការក្តៅ មេត្តា ចាត់កម្លាំងមន្រ្តី ក្រោមឱវាទ ចុះត្រួតពិនិត្យ មេីលដល់ទីតាំង ជាក់ស្តែងផង ថា តេីការបេីក ល្បែងសុីសងមួយនេះបាន ដំណេីរការលូនបែបនេះ ដោយសារអ្វី ហេីយសូមអស់លោក មានវិធានការ ចុះបង្រ្កាបផង ដេីម្បីយោងទៅ តាមគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពផងជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន៕ ទាក់ទិនករណីល្បែងស៊ីសង ប្រភេទមាន់ជល់អនឡាញខាងលើកាលពីព្រឹក ថ្ងៃទី ១៤ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង ១១ និង១៤នេះ ក្រុមការងារបានទូរស័ព្ទទៅជួបលោក ឈុំសារី មេប៉ុស្តិ៍សង្កាត់ព្រៃស ដើម្បីឲ្យលោក បំភ្លឺករណីល្បែងសុីសងខាងលើ លោកបាននិយាយថា ម្ចាស់ទីតាំងនេះត្រូវបានអាជ្ញាធរធ្លាប់ចុះទៅធ្វើកិច្ចសន្យាចំនួនពីរលោកហើយ លើកទី១ ជាមួយរូប និងលោក អធិការខណ្ឌដង្កោ។ និងលើកទី២ ជាមួយចៅសង្កាត់ព្រៃស លោកបានបន្ថែមថា គេលួចបើកលេងពេលយប់ ចាប់ពីម៉ោង ១០យប់ទៅម៉ោង១១យប់ពិបាកក្នុងការចុះបង្រ្កាប លុះត្រាតែសុំគោលប្រភពការពីលោក ព្រះរាជអាជ្ញាទើបអាចធ្វើទៅបាន។Taprum

ព័ត៌មានគួរចាប់អារម្មណ៍

 អន្តរជាតិ ស្ទង់​មតិ HappyAtWork៖ អាជីព​១០​ដែល​សប្បាយចិត្ត​ជាងគេ​នៅ​បារាំង​ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

 អន្តរជាតិ អ៊ីរ៉ង​ថា​ខ្លួន​ជួយ​ផ្គត់ផ្គង់​អាហារ​ជាង​១០០០ តោន​ឲ្យ​កាតា​រាល់ថ្ងៃ តែ​កាតា​រក្សា​ភាព​ស្ងៀមស្ងាត់​ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

Bar B Q Plaza នឹង​បើក​ភោជនីយដ្ឋាន​ចម្អិនម្ហូប ដោយ​ខ្លួនឯង​ដំបូងបង្អស់​នៅក្នុង​ផ្សារ​ទំនើប Aeon Mall ទីក្រុង​ភ្នំពេញ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចបាល់ទាត់ពិភព លោកជនជាតិអាហ្សង់ ទីនបានទាញយកប្រ ជាប្រីយ៏ភាពជូនBarca ដោយគ្រាប់​បាល់​ទី ៥០០ របស់​ម៉េ​ស​ស៊ី​ស៊ុត​ឱ្យ Barca ពន្លិច​ក្រុម​អធិរាជ​ Real Madrid ក្នុងការ​ប្រកួត​ដ៏​រំភើប​ញាប់​ញ័រ​! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ឈ្មោះចេង កំពុងល្បី ដឹកជញ្ជូនឈើ នៅខេត្តព្រះវិហារ យ៉ាងពេញបន្ទុក (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
145 នាក់
ម្សិលមិញ :
1992 នាក់
សប្តាហ៍នេះ :
3652 នាក់
ខែនេះ :
16544 នាក់
3 ខែនេះ :
60072 នាក់
សរុប :
425028 នាក់