ថ្ងៃច័ន្ទ ទី០២ ខែសីហា ឆ្នាំ២០៥០
គេទំព័រទំនាក់ទំនងសង្គម Website: psrtvonline.com , Phone Number 012 967 555 / 015 967 555
ស្នាដៃកងកម្លាំងរដ្ឋបាល​ព្រៃឈើ​ឆែប​ ចាប់ឃាត់ខ្លួន​បុរស​ ២នាក់​ ជាប់ពាក់ព័ន្ធ​បទល្មើស​ព្រៃឈើ​
Thu,08 July 2021 (Time 07:51 PM)
ដោយ ៖ psr (ចំនួនអ្នកអាន: 15នាក់)


ខេត្ត​​ព្រះ​វិហារ៖ ​បុរស​២នាក់​ ខណៈដែល​កំពុង​ប្រមូល​ផល​អនុផល​ព្រៃឈើ​ខុសច្បា​ប់​ ​នៅត្រង់​ម្តុំ​ត្រពាំង​ស្វាយ​ទល់ ស្ថិត​ក្នុងភូមិ​ក្រសាំង ឃុំ​ឆែប​មួយ ស្រុក​ឆែប ត្រូវ​បាន​កម្លាំងជំនាញ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ឆែប​ សហការ​ជាមួយ​និង​កម្លាំង​កងរាជ​អាវុធហត្ថ​ស្រុក​ ចុះ​ល្បាត​ព្រៃឈើ​សហគមន៍​ក្រសាំង​ ​បាន​ចាប់​ឃាត់ខ្លួន​ពួក​គេ​ ព្រមទាំងដកហូតវត្ថុតាងជាកស្ដែងផងដែរ។ ​នៅក្នុង​ប្រតិបត្តិការចុះបង្រ្កាប​ខាងលេីនេះ​ បានធ្វេីឡេីងកាលពី​ថ្ងៃទី​៧​ ខែកក្កដា ឆ្នាំ​២០២១​ ត្រង់​ម្តុំ​ត្រពាំង​ស្វាយ​ទល់ ស្ថិត​ក្នុងភូមិ​ក្រសាំង ឃុំ​ឆែប​មួយ ស្រុក​ឆែប ខេត្ត​ព្រះវិហារ​ ។​ ជាក់ស្ដែង​ក្រុមការងារ​បាន​ដកហូត​គោយន្ដ​ពីរ​គ្រឿង ,​រណា​យន្ដ​ពីរ​គ្រឿង​និង​ឈើ​អារ​ប្រភេទ​លេខ​១(​ផ្ចឹក​)​ចំនួន​៣០​សន្លឹក ស្មើនឹង​១,១៦៧​ពី​ជនល្មើស​។​ ​ នៅក្នុង​ប្រតិបត្តិការចុះបង្រ្កាប​ខាងលេីនេះ​ បានធ្វេីឡេីងកាលពី​ថ្ងៃទី​៧​ ខែកក្កដា ឆ្នាំ​២០២១​ ត្រង់​ម្តុំ​ត្រពាំង​ស្វាយ​ទល់ ស្ថិត​ក្នុងភូមិ​ក្រសាំង ឃុំ​ឆែប​មួយ ស្រុក​ឆែប ខេត្ត​ព្រះវិហារ​ ។​ ជាក់ស្ដែង​ក្រុមការងារ​បាន​ដកហូត​គោយន្ដ​ពីរ​គ្រឿង ,​រណា​យន្ដ​ពីរ​គ្រឿង​និង​ឈើ​អារ​ប្រភេទ​លេខ​១(​ផ្ចឹក​)​ចំនួន​៣០​សន្លឹក ស្មើនឹង​១,១៦៧​ពី​ជនល្មើស​។​ ​ បេីយោង​តាមរបាយការណ៍របស់សមត្ថកិច្ច​ បានបញ្ជាក់បន្ថែមថា​ ជនសង្ស័យ​ទី១,ឈ្មោះ នុ សឺ​ម អាយុ​២៥​ឆ្នាំ ទីលំនៅ​ភូមិ​ឆែប​លិច ឃុំ​ឆែប​១ ស្រុក​ឆែប។​ ចំណែកឯវត្ថុតាង​ចាប់យករួមមាន៖ រណា​យន្ដ ចំនួន​មួយគ្រឿង​,​គោយន្ដ​មួយគ្រឿង និង​ឈើ​អារ​ប្រភេទ​លេខ​១(​ផ្ចឹក​) ចំនួន​១៣​សន្លឹក ស្មើនឹង​០,៤៩៣​។​ និង​ទី​២​,ឈ្មោះ ស្រី ស៊ា អាយុ​២៥​ឆ្នាំ ទីលំនៅ​ភូមិ​ឆែប​កើត ឃុំ​ឆែប​១​។​ វត្ថុតាង​ចាប់យករួមមាន៖ រណា​យន្ដ​មួយគ្រឿង​,​គោយន្ដ​មួយគ្រឿង និង​ឈើ​អារ​ប្រភេទ​លេខ​១(​ផ្ចឹក​) ចំនួន​១៧​សន្លឹក ស្មើនឹង​០,៦៧៤​។ ​បច្ចុប្បន្ន​ ជនសង្ស័យ​ទាំង​២នាក់នេះ​ ត្រូវ​បានកម្លាំងជំនាញផ្នែក​រដ្ឋបាល​ព្រៃឈើ​ឆែប​ បញ្ជូនទៅ​សាកសួរ​​ ដេីម្បីចាត់ការតាមនីតិវិធីច្បាប់​៕​ndk

ព័ត៌មានគួរចាប់អារម្មណ៍

 អន្តរជាតិ ស្ទង់​មតិ HappyAtWork៖ អាជីព​១០​ដែល​សប្បាយចិត្ត​ជាងគេ​នៅ​បារាំង​ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

 អន្តរជាតិ អ៊ីរ៉ង​ថា​ខ្លួន​ជួយ​ផ្គត់ផ្គង់​អាហារ​ជាង​១០០០ តោន​ឲ្យ​កាតា​រាល់ថ្ងៃ តែ​កាតា​រក្សា​ភាព​ស្ងៀមស្ងាត់​ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

Bar B Q Plaza នឹង​បើក​ភោជនីយដ្ឋាន​ចម្អិនម្ហូប ដោយ​ខ្លួនឯង​ដំបូងបង្អស់​នៅក្នុង​ផ្សារ​ទំនើប Aeon Mall ទីក្រុង​ភ្នំពេញ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចបាល់ទាត់ពិភព លោកជនជាតិអាហ្សង់ ទីនបានទាញយកប្រ ជាប្រីយ៏ភាពជូនBarca ដោយគ្រាប់​បាល់​ទី ៥០០ របស់​ម៉េ​ស​ស៊ី​ស៊ុត​ឱ្យ Barca ពន្លិច​ក្រុម​អធិរាជ​ Real Madrid ក្នុងការ​ប្រកួត​ដ៏​រំភើប​ញាប់​ញ័រ​! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ឈ្មោះចេង កំពុងល្បី ដឹកជញ្ជូនឈើ នៅខេត្តព្រះវិហារ យ៉ាងពេញបន្ទុក (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
31 នាក់
ម្សិលមិញ :
678 នាក់
សប្តាហ៍នេះ :
3124 នាក់
ខែនេះ :
17513 នាក់
3 ខែនេះ :
67029 នាក់
សរុប :
393956 នាក់