ថ្ងៃច័ន្ទ ទី០២ ខែសីហា ឆ្នាំ២០៥០
គេទំព័រទំនាក់ទំនងសង្គម Website: psrtvonline.com , Phone Number 012 967 555 / 015 967 555
មានទៀតហើយ ដីបឹងបែកក្អមជាង៥០ហិកតា សង្ស័យមន្ត្រីជំនាញ លក់ដាក់ហោប៉ាវ ក្រោមលេសស្ដារអភិវឌ្ឍន៍នៅស្រុកមុខកំពូល!
Tue,06 July 2021 (Time 06:03 PM)
ដោយ ៖ psr (ចំនួនអ្នកអាន: 20នាក់)


(កណ្ដាល)៖ មានគម្រោង.ស្ដារអភិវឌ្ឍន៍.បឹងអូរធម្មជាតិ.ចំនួន២២កន្លែង នៅស្រុកមុខកំពូល ខេត្តកណ្ដាល។ ជាហេតុនាំឱ្យអាជ្ញាធរមូលដ្ឋាន រួមនិងមន្ត្រីជំនាញ នៃមន្ទីរធនធានទឹកនិងឧតុនិយម ខេត្តកណ្ដាល សំងំប្រមូលលុយ បានរាប់សិបម៉ឺនដុល្លារ យ៉ាងស្ងៀមស្ងាត់ពោលគឺព្រួញមួយបាញ់បានសត្វពីរ ។ ដោយទទួលបានថវិកាជាតិ ពីគម្រោងស្ដារអភិវឌ្ឍន៍ផង និងលក់អាចម៍ដី(បឹងបែកក្អម) ដែលមានទំហំ៥៤ហិចតា ស្ថិតនៅភូមិព្រែកថ្មី ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាលផង។ ដីបឹងបែកក្អម មន្ត្រីធនធានទឹកខេត្តកណ្ដាល បានកំណត់លក់អាចម៍ដីឱ្យឈ្មួញ ក្នុង១ហិចតា តម្លៃ៣០.០០០$អញ្ចឹង«ដីបឹងបែកក្អម ទំហំ៥៤ហិកតា»គិតជាទឹកប្រាក់ ស្មើនឹង (មួយលានហុកសិបពីរម៉ឺន ដុល្លារ)។ ជាហេតុនាំឱ្យអាជ្ញាធរមូលដ្ឋាន រួមនិងមន្ត្រីជំនាញ នៃមន្ទីរធនធានទឹកនិងឧតុនិយម ខេត្តកណ្ដាល សំងំប្រមូលលុយ បានរាប់សិបម៉ឺនដុល្លារ យ៉ាងស្ងៀមស្ងាត់ពោលគឺព្រួញមួយបាញ់បានសត្វពីរ ។ ដោយទទួលបានថវិកាជាតិ ពីគម្រោងស្ដារអភិវឌ្ឍន៍ផង និងលក់អាចម៍ដី(បឹងបែកក្អម) ដែលមានទំហំ៥៤ហិចតា ស្ថិតនៅភូមិព្រែកថ្មី ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាលផង។ ចំណែកលោក ជា សារិទ្ធ ប្រធានមន្ទីររ៉ែនិងថាមពល ខេត្តកណ្ដាល បានថ្លែងថា៖គម្រោងស្ដារ(ដីបឹងបែកក្អម)មានច្បាប់អាជីវកម្ម គឺជាគម្រោងខាងក្រសួងធនធានទឹក ដែលចំណាយថវិកាជាតិ។ បើទោះបីជាមន្ត្រីពាក់ព័ន្ធបានបដិសេធថា៖មិនបានលក់ដូរអាចម៍ដី យ៉ាងណាក្ដី ប៉ុន្តែថៅកែគ្រឿងចក្រ បានអះអាងថា ពួកខ្លួនពិតជាបានទិញដីបឹងបែកក្អម ប្រាកដមែន គឺក្នុង១ហិចតាតម្លៃ ៣០.០០០$ ជាកំហិត ។ ប្រសិនជាពួកគាត់មិនទិញទេ គឺមិនអាចដាក់គ្រឿងចក្រចូលកាយយកអាចម៍ដីមកចាក់ឱ្យដីឡូត៍បានឡើយ។ យោងតាមការលើកឡើងរបស់មន្ត្រីពាក់ព័ន្ធ សបញ្ជាក់ឱ្យឃើញថា៖ ការស្ដារដីបឹងខាងលើរាល់ការចំណាយ គឺជាថវិការបស់ជាតិ។ប្រភពម្ចាស់ទន្មេគង្ក

ព័ត៌មានគួរចាប់អារម្មណ៍

 អន្តរជាតិ ស្ទង់​មតិ HappyAtWork៖ អាជីព​១០​ដែល​សប្បាយចិត្ត​ជាងគេ​នៅ​បារាំង​ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

 អន្តរជាតិ អ៊ីរ៉ង​ថា​ខ្លួន​ជួយ​ផ្គត់ផ្គង់​អាហារ​ជាង​១០០០ តោន​ឲ្យ​កាតា​រាល់ថ្ងៃ តែ​កាតា​រក្សា​ភាព​ស្ងៀមស្ងាត់​ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

Bar B Q Plaza នឹង​បើក​ភោជនីយដ្ឋាន​ចម្អិនម្ហូប ដោយ​ខ្លួនឯង​ដំបូងបង្អស់​នៅក្នុង​ផ្សារ​ទំនើប Aeon Mall ទីក្រុង​ភ្នំពេញ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចបាល់ទាត់ពិភព លោកជនជាតិអាហ្សង់ ទីនបានទាញយកប្រ ជាប្រីយ៏ភាពជូនBarca ដោយគ្រាប់​បាល់​ទី ៥០០ របស់​ម៉េ​ស​ស៊ី​ស៊ុត​ឱ្យ Barca ពន្លិច​ក្រុម​អធិរាជ​ Real Madrid ក្នុងការ​ប្រកួត​ដ៏​រំភើប​ញាប់​ញ័រ​! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ឈ្មោះចេង កំពុងល្បី ដឹកជញ្ជូនឈើ នៅខេត្តព្រះវិហារ យ៉ាងពេញបន្ទុក (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
14 នាក់
ម្សិលមិញ :
678 នាក់
សប្តាហ៍នេះ :
3107 នាក់
ខែនេះ :
17496 នាក់
3 ខែនេះ :
67012 នាក់
សរុប :
393939 នាក់