ថ្ងៃអាទិត្យ ទី០១ ខែសីហា ឆ្នាំ២០៥០
គេទំព័រទំនាក់ទំនងសង្គម Website: psrtvonline.com , Phone Number 012 967 555 / 015 967 555
ជិតដល់ថ្ងៃសន្យាហើយ អាជ្ញាធរដាក់ឱសានុវាទ៧ថ្ងៃឲ្យម្ចាស់សំណង់រុះរើសំណង់ចេញពីក្នុងព្រែកប្រសូត្រស្រុកស្វាយទាប Posted on July 6, 2021 Authoradm
Tue,06 July 2021 (Time 05:41 PM)
ដោយ ៖ psr (ចំនួនអ្នកអាន: 32នាក់)


(ខេត្តស្វាយរៀង)៖ក្រុមការងារទីចាត់ការអន្តរវិស័យនៃសាលាខេត្តស្វាយរៀងសហការជាមួយមន្ទីរពាក់ពន្ធ័អាជ្ញាធរស្រុកចុះពិនិត្យស្រាវជ្រាវ ករណីមហាជន បានរិះគន់ចំៗ ដល់អាជ្ញាធរឃុំសំបួរនិងស្រុកស្វាយទាប បណ្តោយឲ្យគេចាក់ដីលុបព្រែកធម្មជាតិហើយថែមទាំងសង់សំណង់រឹងមាំធ្វើជាអាហារដ្ឋាននៅចំកណ្តាលព្រែកប្រសូត្រនោះ ហើយ ការពិនិត្យរកឯកសារ ទី១,គឺការសាងសង់សំណង់អត់ច្បាប់ នៅក្នុងព្រែកសាធារណរបស់រដ្ឋ អាជ្ញាធរសម្រេច ដាក់ឱសានុវាទ៧ថ្ងៃឲ្យម្ចាស់សំណង់រុះរើសំណង់ចេញឲ្យអស់គិតចាប់ពីថ្ងៃប្រកាស់នេះតទៅ។ទី២,ដីមិនទាន់បានចុះបញ្ជី ចំពោះសំណង់នៅលើដី គឺឲ្យផ្អាកការសាងសង់បន្ត ដោយដីនេះមិនទាន់បានចុះបញ្ជី ជាលក្ខណៈប្រពន្ធ័ និងមិនទាន់បានកំណត់ព្រំដី កំណត់ចំណីព្រែក ប្រសូត្រទំហំ និងការប៉ះពាល់ ដូច្នេះម្ចាស់ដីត្រូវរៀបចំឯកសារ សុំចុះបញ្ជីដីធ្លីឲ្យបានស្របច្បាប់ រួចដាក់សំណើសុំធ្វើការអភិវឌ្ឍន៍ឬ អាហារដ្ឋាន រមណីដ្ឋានត្រូវដាក់សំណើសុំ ជាថ្មី តាមឋានានុក្រម អាជ្ញាធរ មន្ទីរ ជំនាញពាក់ពន្ធ័ ដោយមានភ្ជាប់ជាមួយប្លង់មេ «Master Plan»នៃគម្រោងដើម្បីមន្ត្រីជំនាញចុះពិនិត្យបញ្ជូនតាមនីតិវិវី។ ទាក់ទិនករណីនេះដែរ ឈ្មោះលោក សុន សុវណ្ណរិទ្ធ ហៅ ប្រុសដែលជាម្ចាស់សំណង់ បានយល់ព្រមនិងធ្វើកិច្ចសន្យា រុះរើសំណង់ដែលសង់ក្នុងព្រែកចេញ និងផ្អាកការសាងសង់បណ្តោះអាសន្ន។ការចុះពិនិត្យករណីខាងលើនេះដែរ គឺមានសមាសភាពមន្ត្រីទីចាត់ការអន្តរវិស័យសាលាខេត្ត មន្ទីរធនធានទឹកនិងឧត្តុនិយមខេត្ត លោកអភិបាលរងស្រុកស្វាយទាប លោកប្រធានការិយាល័យភូមិបាលស្រុក លោកមេឃុំសំបួរ លោកមេភូមិ មន្ត្រីនគបាលប៉ុស្តរដ្ឋបាលឃុំ មន្ត្រីនគបាលស្រុកស្វាយទាបនិងអ្នកពាក់ពន្ន័ជាច្រើនរូបផងដែរ។ សូមរំលឹកផងដែរ កាលពីថ្ងៃទី២៨ខែមិថុនាឆ្នាំ ២០២១ មានមហាជន ក៏ដូចអ្នកធ្វើដំណើរតាមដងផ្លូវជាតិលេខ១ មកដល់ត្រង់ចំណុចស្ពានប្រសូត្រក្រឡេកមើលហើយហួសចិត្តគ្រប់គ្នា។ ករណីចាក់ដីលប់ព្រែកនិងសង់សំណង់នៅកណ្តាលព្រែកនេះ ចំណុចខាងជើងស្ពានប្រសូត្រចម្ងាយជាង១០០ម៉ែត្រស្ថិតនៅភូមិ ទួលអង្គប់ ឃុំ សំបួរស្រុកទាប។ បើតាមសមត្ថកិច្ចបានឲ្យដឹងថា: ម្ចាស់សំណង់ឈ្មោះសុន សុវណ្ណរិទ្ធ ភេទប្រុសអាយុ ជាង៤០ឆ្នាំ មុខរបរអាជីវករលក់ជីកសិកម្មរស់នៅភូមិកើតហេតុខាងលើ។ ហើយកន្លងមកកាលពីព្រឹកថ្ងៃទី២៨ខែមិថុនាឆ្នាំ ២០២១នោះដែរ ម្ចាស់សំណង់ ឈ្មោះ សុន សុវណ្ណរិទ្ធ បានប្រាប់ឲ្យដឹងថា ចំពោះមហាជនរិះគន់ថា ចាក់ដីលប់ព្រែកប្រសូត្រនោះមិនពិតទេ គឺលោកចាក់តែ នៅលើដីកម្មសិទ្ធិដែលបានទិញពីអ្នកជិតខាងក្នុងគោលបំណងសង់ធ្វើជារោងជួល ការ បណ្យ ឬសាលប្រជុំ និងជាហាងអាហារដ្ឋានលក់កាហ្វេតែប៉ុណ្ណោះ។ ហើយលោកបានដាក់សំណើសុំទៅរដ្ឋបាលស្រុកស្វាយទាប សុំអនុញ្ញាតិសង់ជាកញ្ចុះផ្ទះបណ្តែតទឹកធ្វើជាអាហារដ្ឋាន និងរៀបចំអភិវឌ្ឍន៍ ជារមណីដ្ឋានដើម្បីឲ្យប្រជាពលរដ្ឋមន្ត្រីរាជ្យការបានចូលមកសម្រាកលម្ហែកាយនៅពេលទំនេ រនិងកំសាន្តនៅពេលយប់។ ហើយដើម្បីផ្តល់ការងារដល់ប្រជាពលរដ្ឋធ្វើផងដែរ។ ហើយនិងសម្អាតស្មៅក្នុងព្រែក ប្រសូត្រដើម្បីកែរលម្អរសោភណ្ឌ័ភាពនិងបរិស្ថាន។ លោកអភិបាលស្រុកបញ្ជាក់ថា ឈ្មោះ សុន សុវណ្ណរិទ្ធ បានដាក់សំណើសុំធ្វើជាកញ្ចុះបណ្តែតទឹកនិង ផ្ទះដាក់ពោងបណ្តែតទឹក លោកបានអនុញ្ញាត ហើយឲ្យដាក់សំណើសុំទៅមន្ទីរធនធានទឹកនិងឧតុនិយមខេត្តក៏ប៉ុន្តែ ជនខាងលើ មិនទាន់បានច្បាប់ផងបែជាសាងសង់សំណង់ទៅហើយ ។ លោក គឹម សាវុធ ប្រធានមន្ទីរធនធានទឹកនិងឧត្តុនិយមខេត្តស្វាយរៀង បានឲ្យដឹងថា លោកបានឃើញឈ្មោះសុន សុវណ្ណរិទ្ធដាក់សំណើសុំអភិវឌ្ឍន៍សង់ផ្ទះបណ្តែតទឹកនៅចំណុចព្រែកប្រសូត្រ លោកបានចុះទៅពិនិត្យម្តងរួចហើយ ឃើញថា ប៉ះពាល់ផ្លូវទឹក និងបរិស្ថាន មិនអនុញ្ញាតិឲ្យសាងសង់ទេ ឲ្យដាក់សំណើទៅក្រសួងធនធានទឹកនិងឧតុនិយមសិនទោះបីយ៉ាងណាក្រុមការងារអាជ្ញាធរបានដាក់ឱសានុវាទ០៧ថ្ងៃឲ្យរុះរើសំណង់ក្នុងព្រែកចេញនិងបញ្ឈប់ការសាងសង់បណ្តោះអាសន្នរង់ចាំបានច្បាប់អនុញ្ញាតិ៕

ព័ត៌មានគួរចាប់អារម្មណ៍

 អន្តរជាតិ ស្ទង់​មតិ HappyAtWork៖ អាជីព​១០​ដែល​សប្បាយចិត្ត​ជាងគេ​នៅ​បារាំង​ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

 អន្តរជាតិ អ៊ីរ៉ង​ថា​ខ្លួន​ជួយ​ផ្គត់ផ្គង់​អាហារ​ជាង​១០០០ តោន​ឲ្យ​កាតា​រាល់ថ្ងៃ តែ​កាតា​រក្សា​ភាព​ស្ងៀមស្ងាត់​ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

Bar B Q Plaza នឹង​បើក​ភោជនីយដ្ឋាន​ចម្អិនម្ហូប ដោយ​ខ្លួនឯង​ដំបូងបង្អស់​នៅក្នុង​ផ្សារ​ទំនើប Aeon Mall ទីក្រុង​ភ្នំពេញ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចបាល់ទាត់ពិភព លោកជនជាតិអាហ្សង់ ទីនបានទាញយកប្រ ជាប្រីយ៏ភាពជូនBarca ដោយគ្រាប់​បាល់​ទី ៥០០ របស់​ម៉េ​ស​ស៊ី​ស៊ុត​ឱ្យ Barca ពន្លិច​ក្រុម​អធិរាជ​ Real Madrid ក្នុងការ​ប្រកួត​ដ៏​រំភើប​ញាប់​ញ័រ​! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ឈ្មោះចេង កំពុងល្បី ដឹកជញ្ជូនឈើ នៅខេត្តព្រះវិហារ យ៉ាងពេញបន្ទុក (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
666 នាក់
ម្សិលមិញ :
414 នាក់
សប្តាហ៍នេះ :
3411 នាក់
ខែនេះ :
18268 នាក់
3 ខែនេះ :
68875 នាក់
សរុប :
393913 នាក់