ថ្ងៃអាទិត្យ ទី០១ ខែសីហា ឆ្នាំ២០៥០
គេទំព័រទំនាក់ទំនងសង្គម Website: psrtvonline.com , Phone Number 012 967 555 / 015 967 555
បាញ់ប្រហាទៀតហើយ ជនមិនស្គាល់មុខបាញ់ប្រហាទៅលើប្តីប្រពន្ធ២នាក់បណ្ដាលឲ្យស្លាប់ប្រពន្ធ រីឯប្តីរបួសធ្ងន់
Mon,05 July 2021 (Time 11:54 AM)
ដោយ ៖ psr (ចំនួនអ្នកអាន: 18នាក់)


ខេត្តកណ្ដាល៖ ប្តីប្រពន្ធ២នាក់ខណៈកំពុងដេកនៅរោងចាំទា ត្រូវជនមិនស្គាល់មុខបាញ់ប្រហារចំនួន១០គ្រាប់ បណ្ដាលឲ្យស្ត្រីជាប្រពន្ធស្លាប់គួរឲ្យរន្ធត់ រីឯប្តីរងរបួសធ្ងន់។ ករណីឃាតកម្មនេះ បានកើតឡើងនៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២១​វេលាម៉ោងប្រហែល១រំលងអធ្រាត្រ នៅចំណុចរោងចាំទា ស្ថិតនៅព្រែកដូនឯម ក្នុងភូមិថ្មី ឃុំសន្លុង ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។ មន្ត្រីនគរបាលស្រុកខ្សាច់កណ្ដាលបានឱ្យដឹងថា ជនរងគ្រោះ២នាក់ ទី១.ឈ្មោះ សុន ស្រឿន ភេទស្រី អាយុ៤៩ឆ្នាំ ជនជាតិខ្មែរ មុខរបរចិញ្ចឹមទាស្លាប់នៅនឹងកន្លែងកើតហេតុ (ធ្វើសំណាករកមេរោគកូវីដ-១៩ វិជ្ជមាន)និងទី២.ឈ្មោះ យឹម គឹមហុក ភេទប្រុស​ អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ មុខរបរចិញ្ចឹមទា (របួសធ្ងន់)។ ជនរងគ្រោះទាំង២នាក់ខាងលើត្រូវជាប្តីប្រពន្ធនឹងគ្នា មានទីលំនៅភូមិថ្មី ឃុំសន្លុង ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។ ចំណែកជនសង្ស័យមិនស្គាល់អត្តសញ្ញាណ។ ដោយឡែកវត្ថុតាងដកហូតបានមាន សំបកគ្រាប់កាំភ្លើងខ្លីចំនួន១០គ្រាប់។ ប្រភព​ដដែលបន្តថា នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង២០និង៣០នាទី ជនរងគ្រោះទាំងពីរបានឲ្យកូនប្រុសឈ្មោះ ហុក ភូណាន់ អាយុ១៧​ឆ្នាំ​ ជិះម៉ូតូឌុបមកដេកនៅរោងចាំទារាល់យប់ លុះមកដល់ម៉ោងប្រហែល១រំលងអធ្រាត្រ ស្រាប់តែមានជនមិនស្គាល់មុខប្រដាប់ដោយកាំភ្លើងខ្លីមិនស្គាល់ម៉ាក បានមកបាញ់ប្រហារទៅលើជនងរងគ្រោះទាំង២នាក់បណ្តាលឲ្យស្លាប់ប្រពន្ធ និងប្តីរបួស់ធ្ងន់។ លុះព្រឹកឡើងថ្ងៃទី០៥ខែឆ្នាំដដែល វេលាម៉ោង៥និង៣០នាទី ឈ្មោះ ហុក ភូណាន់ ជាកូនបានជិះម៉ូតូមកជួយរើសពងទានៅរោងស្រាប់តែឃើញម្ដាយដេកស្លាប់ ដោយមានឈាមពេញខ្លួន រីឯឪពុករងរបួសរបួសធ្ងន់ ភ្លាមនោះក៏រាយកាណ៍ប្រាប់សមត្ថកិច្ចប៉ុស្តិ៍តែម្ដង។ ក្រោយពីទទួលបានព័ត៌មានខាងលើភ្លាម កម្លាំងនគរបាលប៉ុស្តិ៍និងកម្លាំងជំនាញស្រុកបានចុះដល់កន្លែងកើតហេតុធ្វើការហ៊ុមព័ទ្ធ ហើយបានរកឃើញសំបកគ្រាប់កាំភ្លើងចំនួន១០គ្រាប់ និងមានស្នាមកាប់ជញ្ជាំងសង្ក័សីចំនួន២កន្លែងផងដែរ ។ ករ​ណីខាងលើនេះ​ គឺជាអំពើឃាតកម្មព្រៃផ្សៃយ៉ាងពិតប្រាកដ ក្រោយពីពិនិត្យរួច សមត្ថកិច្ចជំនាញបានកសាងសំណុំរឿងដើម្បីបើកការស្រាវជ្រាវចាត់ការតាមនីតិវិធីច្បាប់៕

ព័ត៌មានគួរចាប់អារម្មណ៍

 អន្តរជាតិ ស្ទង់​មតិ HappyAtWork៖ អាជីព​១០​ដែល​សប្បាយចិត្ត​ជាងគេ​នៅ​បារាំង​ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

 អន្តរជាតិ អ៊ីរ៉ង​ថា​ខ្លួន​ជួយ​ផ្គត់ផ្គង់​អាហារ​ជាង​១០០០ តោន​ឲ្យ​កាតា​រាល់ថ្ងៃ តែ​កាតា​រក្សា​ភាព​ស្ងៀមស្ងាត់​ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

Bar B Q Plaza នឹង​បើក​ភោជនីយដ្ឋាន​ចម្អិនម្ហូប ដោយ​ខ្លួនឯង​ដំបូងបង្អស់​នៅក្នុង​ផ្សារ​ទំនើប Aeon Mall ទីក្រុង​ភ្នំពេញ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចបាល់ទាត់ពិភព លោកជនជាតិអាហ្សង់ ទីនបានទាញយកប្រ ជាប្រីយ៏ភាពជូនBarca ដោយគ្រាប់​បាល់​ទី ៥០០ របស់​ម៉េ​ស​ស៊ី​ស៊ុត​ឱ្យ Barca ពន្លិច​ក្រុម​អធិរាជ​ Real Madrid ក្នុងការ​ប្រកួត​ដ៏​រំភើប​ញាប់​ញ័រ​! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ឈ្មោះចេង កំពុងល្បី ដឹកជញ្ជូនឈើ នៅខេត្តព្រះវិហារ យ៉ាងពេញបន្ទុក (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
664 នាក់
ម្សិលមិញ :
414 នាក់
សប្តាហ៍នេះ :
3409 នាក់
ខែនេះ :
18266 នាក់
3 ខែនេះ :
68873 នាក់
សរុប :
393911 នាក់