ថ្ងៃច័ន្ទ ទី០២ ខែសីហា ឆ្នាំ២០៥០
គេទំព័រទំនាក់ទំនងសង្គម Website: psrtvonline.com , Phone Number 012 967 555 / 015 967 555
មិនដូចមុនទៀតទេ ពេលនេះប្រឡាយ​ស្ទឹងមានជ័យ ស្ថាបនា​ទៅជា​ប្រឡាយ​បេតុង ដោយ​បុក​ស៊ី​ផាយ​បេតុង ជញ្ជាំង​ប្រឡាយ ជិត​ឈានដល់​ទីបញ្ចប់​ហើយ
Wed,21 July 2021 (Time 12:10 PM)
ដោយ ៖ psr (ចំនួនអ្នកអាន: 8នាក់)


ពេញៈ ការស្ថាបនា​ប្រព័ន្ធ​ប្រឡាយ ស្ទឹងមានជ័យ ទៅជា​ប្រឡាយ​បេតុង ដោយ​ការបុក​ស៊ី​ផាយ​បេតុង ជញ្ជាំង​ប្រឡាយ ចាប់ពី​គល់ស្ពាន​ស្ទឹងមានជ័យ ដល់​ប្រឡាយ​ដើម​ស្លែង មកដល់ពេលនេះ ការដ្ឋាន​ទាំងមូល ជិត​ឈានដល់ ទីបញ្ចប់​ហើយ ពោលគឺ​នៅសល់តែ ១២០ ម៉ែត្រ​ទៀត​ប៉ុណ្ណោះ ក្នុង​ប្រវែង ១.៥០០ ម៉ែត្រ ដោយសារតែ​រាំងស្ទះ ជាមួយនឹង​ផលប៉ះពាល់​។ ប៉ុន្តែ​ទោះបីជា​យ៉ាងណាក្តី ករណីនេះ ទាំង​ក្រុមការងារ និង​អាជ្ញាធរ បាននិងកំពុង​ដោះស្រាយ បណ្តើរ ធ្វើ​បណ្តើ​រហើយ​។​ ​លោក សាំ ពិសិដ្ឋ ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន រាជធានី​ភ្នំពេញ បានឱ្យដឹង​នៅ ព្រឹក​ថ្ងៃទី​២១ កក្កដា​នេះ​ថាៈ ការស្ថាបនា ប្រឡាយ​ស្ទឹងមានជ័យ ជា​បេតុង ចាប់ពី​គល់ស្ពាន ស្ទឹងមានជ័យ ដល់​ប្រឡាយ​ដើម​ស្លែង ការដ្ឋាន​ជិត​ឈានដល់ ទីបញ្ចប់​ហើយ ពោលគឺ​នៅសល់តែ ១២០ ម៉ែត្រ ទៀត​ប៉ុណ្ណោះ ក្នុង​ប្រវែង​សរុប ១.៥០០ ម៉ែត្រ ដោយសារតែ​រាំងស្ទះ ដោយ​ផលប៉ះពាល់ និង​ម្យ៉ាងទៀត ដោយសារ​ការផ្ទុះ​ជំងឺ​កូ​វីដ​-១៩ ក្នុង​ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ​នេះ ។ ប៉ុន្តែ​ទោះបីជា​យ៉ាងណាក្តី ករណីនេះ អាជ្ញាធរ និង​ក្រុមការងារ បាន​នឹង​កំពុង​ដោះស្រាយ ផលប៉ះពាល់​បញ្ចប់ កាយ​ភក់ សំរាម ជាមួយនឹង​បុក​ស៊ី​ផាយ បេតុង​ជញ្ជាំង​ប្រឡាយ​។​ ​លោក សាំ ពិសិដ្ឋ បាន​បន្តទៀតថាៈ ប្រឡាយ​ស្ទឹងមានជ័យ ដែល​បាន​នឹង​កំពុង​ស្ថាបនា ដោយ​ការបុក​ស៊ី​ផាយ បេតុង​ជញ្ជាំង​ប្រឡាយ​នេះ មាន​ប្រវែង​ជាង ១.៥០០ ម៉ែត្រ តែ​មកដល់ពេលនេះ នៅសល់តែ​ប្រវែង ១២០ ម៉ែត្រ ទៀត​ប៉ុណ្ណោះ នឹង​រួចរាល់​។ ប៉ុន្តែ​ទោះបីជា​មិនទាន់ រួចរាល់​យ៉ាងណាក្តី តែ​ប្រឡាយ​នេះ អាច​បង្ហូរទឹក​ហូរ​បាន​យ៉ាង​ល្អ មិនមាន​បញ្ហា​អ្វី​ឡើយ ពោលគឺ អាច​បញ្ចៀស ការលិចលង់ លំនៅដ្ឋាន​ប្រជាពលរដ្ឋ ដោយ​ជំនន់​ទឹកភ្លៀង បាន​យ៉ាង​ល្អ​។​ ​ក្រោយពី​ការដាក់ចេញ នូវ​គោលនយោបាយ របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ​របស់ សម្ដេច​តេ​ជោ ហ៊ុន សែន តាមរយៈ​រដ្ឋបាល រាជធានី​ភ្នំពេញ ពេលនេះ ប្រឡាយទឹក​ស្ទឹងមានជ័យ បានប្រែក្លាយ ពី​អាង​ស្ដុក​ទឹកស្អុយ ទៅជា​ប្រឡាយ​បេតុង យ៉ាង​ស្អាត គ្មាន​ក្លិនស្អុយ និង​អាច​រំដោះ​ទឹក ចេញពី​គ្រប់​តំបន់ ជាពិសេស នឹង​ដោះស្រាយ​បញ្ហា​ទឹក​ជន់​លិច នៅ​ខណ្ឌមានជ័យ ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​ខណ្ឌ​សែន​សុខ ហើយ​ចំពោះ​ប្រជាពលរដ្ឋ ដែល​រស់​តាម​មាត់ច្រាំង ប្រឡាយ​ស្ទឹងមានជ័យ​នេះ ក៏​ទទួលបាន​ដី សម្រាប់​សាងសង់​ផ្ទះ មានកម្ម​សិទ្ធិ​ស្របច្បាប់ នៅនឹងកន្លែង​ថែមទៀត ទៅតាម​គោលនយោបាយ ឈ្នះ ឈ្នះ របស់​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី ។​ ​គួរ​បញ្ជាក់ថា ពាក់ព័ន្ធ​នឹង​ការស្ថាបនា ប្រឡាយ​ស្ទឹងមានជ័យ ក្នុង​ទំព័រ​ហ្វេ​ស​ប៊ុ​ក ផ្លូវការ​របស់ សម្តេច​តេ​ជោ ហ៊ុន សែន នាពេល​កន្លងមកនេះ ក៏បាន​កោតសរសើរ ចំពោះ​រដ្ឋបាល រាជធានី​ភ្នំពេញ ផងដែរ ដែល​ក្នុងនោះ សម្តេច បានសរសេរថា «​អាងទឹក​ស្អុយ​ស្ទឹងមានជ័យ ក្លាយជា​ប្រឡាយ​បេតុង ស្រស់ស្អាត គ្មាន​ក្លិនស្អុយ និង​ជា​ច្រក​រំដោះ​ទឹក​គ្រប់​តំបន់ ។រស្មីកម្ពុជា

ព័ត៌មានគួរចាប់អារម្មណ៍

 អន្តរជាតិ ស្ទង់​មតិ HappyAtWork៖ អាជីព​១០​ដែល​សប្បាយចិត្ត​ជាងគេ​នៅ​បារាំង​ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

 អន្តរជាតិ អ៊ីរ៉ង​ថា​ខ្លួន​ជួយ​ផ្គត់ផ្គង់​អាហារ​ជាង​១០០០ តោន​ឲ្យ​កាតា​រាល់ថ្ងៃ តែ​កាតា​រក្សា​ភាព​ស្ងៀមស្ងាត់​ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

Bar B Q Plaza នឹង​បើក​ភោជនីយដ្ឋាន​ចម្អិនម្ហូប ដោយ​ខ្លួនឯង​ដំបូងបង្អស់​នៅក្នុង​ផ្សារ​ទំនើប Aeon Mall ទីក្រុង​ភ្នំពេញ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចបាល់ទាត់ពិភព លោកជនជាតិអាហ្សង់ ទីនបានទាញយកប្រ ជាប្រីយ៏ភាពជូនBarca ដោយគ្រាប់​បាល់​ទី ៥០០ របស់​ម៉េ​ស​ស៊ី​ស៊ុត​ឱ្យ Barca ពន្លិច​ក្រុម​អធិរាជ​ Real Madrid ក្នុងការ​ប្រកួត​ដ៏​រំភើប​ញាប់​ញ័រ​! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ឈ្មោះចេង កំពុងល្បី ដឹកជញ្ជូនឈើ នៅខេត្តព្រះវិហារ យ៉ាងពេញបន្ទុក (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
11 នាក់
ម្សិលមិញ :
678 នាក់
សប្តាហ៍នេះ :
3104 នាក់
ខែនេះ :
17493 នាក់
3 ខែនេះ :
67009 នាក់
សរុប :
393936 នាក់