ថ្ងៃអាទិត្យ ទី០១ ខែសីហា ឆ្នាំ២០៥០
គេទំព័រទំនាក់ទំនងសង្គម Website: psrtvonline.com , Phone Number 012 967 555 / 015 967 555
សមយ័កូវិដផងនៅឆ្លៀតឱកាស ឆបោក ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សំលៀក​បំពាក់​ជា​អាទិ៍​សម្រាប់​អាជ្ញាធរ​សាធារណៈ​ និង​ក្លែងបន្លំ​ឯកសារ​សាធារណៈ​ត្រូវសមត្ថកិច្ចឃាត់ខ្លួន
Sat,17 July 2021 (Time 04:28 PM)
ដោយ ៖ psr (ចំនួនអ្នកអាន: 12នាក់)


(ភ្នំពេញ) កម្លាំងសមត្ថកិច្ចនគរបាល​ខណ្ឌដង្កោ​ឃាត់ខ្លួន​បុរស​ម្នាក់​តាម​ដីកា​តុលាការ​ ពី​បទ​ ឆបោក,​ ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សំលៀក​បំពាក់​ជា​អាទិ៍​សម្រាប់​អាជ្ញាធរ​សាធារណៈ​ និង​ក្លែងបន្លំ​ឯកសារ​សាធារណៈ​។ ករណីបែបនេះតែងកើតមានជាច្រើនមកហើយ សូមបងប្អូនប្រុងប្រយ័ត្នជនប្រភេទៗនេះ  ខណៈមានជំនាញបោកណាស់។ សូមបញ្ជាក់ថា, បុរស​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ឃាត់ខ្លួន​តាម​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន​ ខ្លួន​លេខ​១៨៥​ អ​.​យ​.​ថ​ ចុះ​ថ្ងៃ​ទី​០៧​ ខែកក្កដា​ ឆ្នាំ​២០២១​ របស់​លោកស្រី​ សុង​ ឆ​វ័​ន្ត​ ព្រះរាជអាជ្ញា​រង​ នៃ​អយ្យការ​អម​សាលាដំបូង​រាជ​ធ​នី​ភ្នំពេញ​ ពី​បទ​ ឆបោក​,​ ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សំលៀក​បំពាក់​ជា​អាទិ៍​សម្រាប់​អាជ្ញាធរ​សាធារណៈ​ និង​ក្លែងបន្លំ​ឯកសារ​សាធារណៈ​ ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ​ អំឡុង​ខែកញ្ញា​ ឆ្នាំ​២០២០​ និង​អំឡុង​ខែមិថុនា​ ឆ្នាំ​២០២១​ ។​ សមត្ថកិច្ចបានអោយដឹងថា, ជនជាប់ចោទឈ្មោះ​ នាង​ ណុ​យ​ ហៅ​ ម៉ា​ប់​ ភេទ​ប្រុស​ អាយុ​៣៩​ឆ្នាំ​ មុខរបរ​នៅផ្ទះ​ ទីលំនៅ​ភូមិ​ខ្វិត​ សង្កាត់​សាក់​សំពៅ​ ខណ្ឌដង្កោ​ រាជធានី​ភ្នំពេញ​ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​នៅ​ថ្ងៃ​ទី​១៦​ ខែកក្កដា​ ឆ្នាំ​២០២១​ វេលា​ម៉ោង​១២​និង​៣០​នាទី​ ត្រង់ចំណុច​ភូមិ​វិហារ​សួគ៌​ ឃុំ​វិហារ​សួគ៌​ស្រុក​ខ្សាច់កណ្តាល​ ខេត្តកណ្តាល​ ។​ ​ករណី​នេះ កម្លាំង​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ​ កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ដើម្បី​អនុវត្ត​តាម​នីតិវិធី​ ។ ជនឆបោកដែលមានចេតនាទុច្ចរិតបែបនេះ ច្រើនដើរប្រព្រឹត្តបទល្មើសគ្រប់ទីកន្លែង ពិសេសតាមបណ្តាមូលដ្ឋានផ្សេងៗ ដែលគេគិតថា រកវិធីបោកបាន និងប្រើគ្រប់រូបភាព ៕ nkd

ព័ត៌មានគួរចាប់អារម្មណ៍

 អន្តរជាតិ ស្ទង់​មតិ HappyAtWork៖ អាជីព​១០​ដែល​សប្បាយចិត្ត​ជាងគេ​នៅ​បារាំង​ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

 អន្តរជាតិ អ៊ីរ៉ង​ថា​ខ្លួន​ជួយ​ផ្គត់ផ្គង់​អាហារ​ជាង​១០០០ តោន​ឲ្យ​កាតា​រាល់ថ្ងៃ តែ​កាតា​រក្សា​ភាព​ស្ងៀមស្ងាត់​ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

Bar B Q Plaza នឹង​បើក​ភោជនីយដ្ឋាន​ចម្អិនម្ហូប ដោយ​ខ្លួនឯង​ដំបូងបង្អស់​នៅក្នុង​ផ្សារ​ទំនើប Aeon Mall ទីក្រុង​ភ្នំពេញ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចបាល់ទាត់ពិភព លោកជនជាតិអាហ្សង់ ទីនបានទាញយកប្រ ជាប្រីយ៏ភាពជូនBarca ដោយគ្រាប់​បាល់​ទី ៥០០ របស់​ម៉េ​ស​ស៊ី​ស៊ុត​ឱ្យ Barca ពន្លិច​ក្រុម​អធិរាជ​ Real Madrid ក្នុងការ​ប្រកួត​ដ៏​រំភើប​ញាប់​ញ័រ​! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ឈ្មោះចេង កំពុងល្បី ដឹកជញ្ជូនឈើ នៅខេត្តព្រះវិហារ យ៉ាងពេញបន្ទុក (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
672 នាក់
ម្សិលមិញ :
414 នាក់
សប្តាហ៍នេះ :
3417 នាក់
ខែនេះ :
18274 នាក់
3 ខែនេះ :
68881 នាក់
សរុប :
393919 នាក់