ថ្ងៃអាទិត្យ ទី០១ ខែសីហា ឆ្នាំ២០៥០
គេទំព័រទំនាក់ទំនងសង្គម Website: psrtvonline.com , Phone Number 012 967 555 / 015 967 555
សូមស្វាគមន៏ការបើកវិញហើយ ជើងហោះរវាងហុងកុង-ភ្នំពេញ នឹងចាប់ផ្តើមដំណើរការឡើងវិញ នៅចុងខែកក្កដា នេះ
Fri,16 July 2021 (Time 09:09 AM)
ដោយ ៖ psr (ចំនួនអ្នកអាន: 18នាក់)


(ភ្នំពេញ)៖ ក្រុមហ៊ុនអាកាសចរណ៍ Cathay Pacific បានប្រកាសពីចាប់ផ្តើមដំណើរការជើងហោះរបស់ខ្លួនឡើងវិញ រវាងទីក្រុងហុងកុង ប្រទេសចិន និងរាជធានីភ្នំពេញ ប្រទេសកម្ពុជា នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១។ នេះបើតាមការប្រកាស លើគេហទំព័រផ្លូវការ របស់ក្រុមហ៊ុន នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១នេះ។ ការហោះហើរឡើងវិញរបស់ក្រុមហ៊ុនអាកាសចរណ៍នេះ មានរយៈពេល២សប្តាហ៍មួយជើង រវាងទីក្រុងហុងកុង និងរាជធានីភ្នំពេញ។ លោក ជា អូន រដ្ឋលេខាធិការប្រចាំការ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានប្រាប់បណ្តាញព័ត៌មានបានអោយដឹងថា រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា សូមស្វាគមន៍ចំពោះការដំណើរការជើងហោះហើរ ឡើងវិញនេះ។ លោកថា ការដំណើរការឡើងវិញនេះ ភាគច្រើនជាជើងហោះហើរ ដើម្បីដឹកជញ្ជូនទំនិញ (Cargo) ប៉ុណ្ណោះ សម្រាប់ការដឹកជញ្ជូនភ្ញៀវ នៅមានកម្រិតតិចតូចបំផុត ដោយសារការរីករាលនៃជំងឺកូវីដ១៩ និងការរឹតត្បិតការចេញចូល របស់បណ្តាប្រទេស នៅលើពិភពលោក។ លោករដ្ឋលេខាធិការបញ្ជាក់ទៀតថា ការហោះហើរនេះក៏ដើម្បីកុំឲ្យយន្តហោះទុកចោលយូរ ដែលអាចនឹងមានបញ្ហាខូចខាត ហើយអ្នកបើកបរយន្តហោះក៏ដូចគ្នាដែរ ដាច់ខាតត្រូវឲ្យមានការហោះហើរ យ៉ាងហោច៣ខែម្តង ដើម្បីរក្សានូវអាជ្ញាប័ណ្ណហោះហើររបស់ពួកគេ។ freshnews

ព័ត៌មានគួរចាប់អារម្មណ៍

 អន្តរជាតិ ស្ទង់​មតិ HappyAtWork៖ អាជីព​១០​ដែល​សប្បាយចិត្ត​ជាងគេ​នៅ​បារាំង​ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

 អន្តរជាតិ អ៊ីរ៉ង​ថា​ខ្លួន​ជួយ​ផ្គត់ផ្គង់​អាហារ​ជាង​១០០០ តោន​ឲ្យ​កាតា​រាល់ថ្ងៃ តែ​កាតា​រក្សា​ភាព​ស្ងៀមស្ងាត់​ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

Bar B Q Plaza នឹង​បើក​ភោជនីយដ្ឋាន​ចម្អិនម្ហូប ដោយ​ខ្លួនឯង​ដំបូងបង្អស់​នៅក្នុង​ផ្សារ​ទំនើប Aeon Mall ទីក្រុង​ភ្នំពេញ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចបាល់ទាត់ពិភព លោកជនជាតិអាហ្សង់ ទីនបានទាញយកប្រ ជាប្រីយ៏ភាពជូនBarca ដោយគ្រាប់​បាល់​ទី ៥០០ របស់​ម៉េ​ស​ស៊ី​ស៊ុត​ឱ្យ Barca ពន្លិច​ក្រុម​អធិរាជ​ Real Madrid ក្នុងការ​ប្រកួត​ដ៏​រំភើប​ញាប់​ញ័រ​! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ឈ្មោះចេង កំពុងល្បី ដឹកជញ្ជូនឈើ នៅខេត្តព្រះវិហារ យ៉ាងពេញបន្ទុក (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
647 នាក់
ម្សិលមិញ :
414 នាក់
សប្តាហ៍នេះ :
3392 នាក់
ខែនេះ :
18249 នាក់
3 ខែនេះ :
68856 នាក់
សរុប :
393894 នាក់