ថ្ងៃច័ន្ទ ទី០២ ខែសីហា ឆ្នាំ២០៥០
គេទំព័រទំនាក់ទំនងសង្គម Website: psrtvonline.com , Phone Number 012 967 555 / 015 967 555
ពេលនេះប្រទេសម៉ាឡេស៉ីសម្រេចអនុម័តឲ្យប្រើប្រាស់វ៉ាក់សាំងកូវីដ១៩ របស់ក្រុមហ៊ុនចិន Sinopharm
Fri,16 July 2021 (Time 03:30 PM)
ដោយ ៖ psr (ចំនួនអ្នកអាន: 14នាក់)


(គូឡាឡាំពួ)៖ ក្រសួងសុខាភិបាលនៃប្រទេសម៉ាឡេស៉ី នៅថ្ងៃសុក្រនេះ បានឲ្យដឹងថា ខ្លួនបានផ្តល់ការអនុម័តឲ្យប្រើប្រាស់វ៉ាក់សាំង COVID-19 របស់ក្រុមហ៊ុនចិន Sinopharm។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នៅថ្ងៃសុក្រ ទី១៦ ខែកក្កដា ឆ្នាំ២០២១។ ក្រុមហ៊ុនអភិវឌ្ឍឱសថក្នុងស្រុករបស់ម៉ាឡេស៉ីឈ្មោះថា ឌូហ្វាម៉ា (Duopharma) ត្រូវបានចុះបញ្ជី ដើម្បីទទួលបន្ទុកនាំចូលវ៉ាក់សាំង Sinopharm។ កន្លងមកនេះ ក្រុមហ៊ុន Duopharma ក៏បានប្រកាសពីកិច្ចព្រមព្រៀងផ្គត់ផ្គង់វ៉ាក់សាំង COVID-19 របស់រុស្ស៉ី Sputnik V ចំនួន៦.៤លានដូស ដល់រដ្ឋាភិបាលម៉ាឡេស៊ីផងដែរ។ គួរបញ្ជាក់ថា ម៉ាឡេស៊ីបានចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 កាលពីខែកុម្ភៈកន្លងទៅ ហើយវ៉ាក់សាំងដែលត្រូវបានប្រើប្រាស់ រួមមានវ៉ាក់សាំង Pfizer-BioNTech, វ៉ាក់សាំង AstraZeneca និងវ៉ាក់សាំង Sinovac ខណៈវ៉ាក់សាំងរបស់ក្រុមហ៊ុនចិន Cansino និងវ៉ាក់សាំងរបស់ក្រុមហ៊ុនអាមេរិក Johnson & Johnson ក៏ត្រូវបានអនុម័តផងដែរ តែមិនទាន់បានប្រើនៅឡើយទេ។ គិតត្រឹមថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ម៉ាឡេស៉ីសម្រេចការចាក់វ៉ាក់សាំងបានជាង ១២.៦៤លានដូស ដោយក្នុងនោះមនុស្សជាង៤លាននាក់ ឬស្មើនឹង១២.៣ភាគរយនៃចំនួនប្រជាជនសរុប ទទួលបានការចាក់គ្រប់ដូស។ គិតត្រឹមថ្ងៃដដែល ម៉ាឡេស៉ីមានករណីឆ្លងសរុបនៃ COVID-19 ចំនួនប្រហែល៨៨០,០០០នាក់ ក្នុងនោះមានអ្នកស្លាប់ជាង៦,៦០០នាក់ ខណៈអត្រាឆ្លងប្រចាំថ្ងៃកើនឡើងយ៉ាងគំហុក៕ ផ្តល់សិទ្ធិដោយ៖ freshnews

ព័ត៌មានគួរចាប់អារម្មណ៍

 អន្តរជាតិ ស្ទង់​មតិ HappyAtWork៖ អាជីព​១០​ដែល​សប្បាយចិត្ត​ជាងគេ​នៅ​បារាំង​ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

 អន្តរជាតិ អ៊ីរ៉ង​ថា​ខ្លួន​ជួយ​ផ្គត់ផ្គង់​អាហារ​ជាង​១០០០ តោន​ឲ្យ​កាតា​រាល់ថ្ងៃ តែ​កាតា​រក្សា​ភាព​ស្ងៀមស្ងាត់​ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

Bar B Q Plaza នឹង​បើក​ភោជនីយដ្ឋាន​ចម្អិនម្ហូប ដោយ​ខ្លួនឯង​ដំបូងបង្អស់​នៅក្នុង​ផ្សារ​ទំនើប Aeon Mall ទីក្រុង​ភ្នំពេញ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចបាល់ទាត់ពិភព លោកជនជាតិអាហ្សង់ ទីនបានទាញយកប្រ ជាប្រីយ៏ភាពជូនBarca ដោយគ្រាប់​បាល់​ទី ៥០០ របស់​ម៉េ​ស​ស៊ី​ស៊ុត​ឱ្យ Barca ពន្លិច​ក្រុម​អធិរាជ​ Real Madrid ក្នុងការ​ប្រកួត​ដ៏​រំភើប​ញាប់​ញ័រ​! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ឈ្មោះចេង កំពុងល្បី ដឹកជញ្ជូនឈើ នៅខេត្តព្រះវិហារ យ៉ាងពេញបន្ទុក (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
21 នាក់
ម្សិលមិញ :
678 នាក់
សប្តាហ៍នេះ :
3114 នាក់
ខែនេះ :
17503 នាក់
3 ខែនេះ :
67019 នាក់
សរុប :
393946 នាក់