ថ្ងៃអាទិត្យ ទី០១ ខែសីហា ឆ្នាំ២០៥០
គេទំព័រទំនាក់ទំនងសង្គម Website: psrtvonline.com , Phone Number 012 967 555 / 015 967 555
ព្រមានអោយធ្ងន់ ត្រឹមតែ២ថ្ងៃសោះ ឆ្មក់ចាប់បានរថយន្តដឹកលើសទម្ងន់ ចំនួន ២០គ្រឿងក្នុងខេត្តចំនួន៣នេះ
Wed,14 July 2021 (Time 04:54 PM)
ដោយ ៖ psr (ចំនួនអ្នកអាន: 10នាក់)


ភ្នំពេញ !ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា រយៈពេល២ថ្ងៃ គឺថ្ងៃទី១២-១៣ ខែកក្កដានេះ ក្រុមការងារចល័តចម្រុះសម្រាប់ឆ្មក់ត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ បានចុះចាប់ និងពិន័យរថយន្តដឹកលើសទម្ងន់កម្រិតកំណត់ចំនួន២០គ្រឿង ក្នុងខេត្តសៀមរាប កណ្តាល និងកំពង់ស្ពឺ។ ក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់នៅថ្ងៃទី១៤ ខែកក្កដានេះថា ចំពោះប្រតិបត្តិការនៅខេត្តសៀមរាប គឺស្ថិតក្នុងសង្កាត់គោកចក ក្រុងសៀមរាប ក្រុមការងារបានត្រួតពិនិត្យយានយន្តដឹកជញ្ជូនចំនួន១៣គ្រឿង ដោយក្នុងនោះលើសទម្ងន់កម្រិតកំណត់ចាប់ពី៥តោន ដល់ ២៨តោន ចំនួន៧គ្រឿង ក្នុងនោះយានយន្តចំនួន៣គ្រឿងដែលលើសចាប់ពី២០ភាគរយនៃទម្ងន់អនុញ្ញាត ត្រូវឃាត់ទុករយៈពេល១ឆ្នាំ។ ដោយឡែក នៅខេត្តកណ្តាល លើផ្លូវជាតិលេខ២០ ក្រុមការងារបានត្រួតពិនិត្យយានយន្តដឹកជញ្ជូនចំនួន៧គ្រឿង ដោយក្នុងនោះលើសទម្ងន់កម្រិតកំណត់ចាប់ពី ១០តោន ដល់២២តោនទាំង៧គ្រឿង និងត្រូវបានឃាត់ទុករយៈពេល១ឆ្នាំដូចគ្នា។ ក្នុងប្រតិបត្តិការចុងក្រោយ គឺលើផ្លូវជាតិលេខ៤១ ស្ថិតក្នុងភូមិសាស្ត្រស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដោយក្រុមការងារបានត្រួតពិនិត្យយានយន្តដឹកជញ្ជូនចំនួន៦គ្រឿង ដោយដឹកលើសទម្ងន់កម្រិតកំណត់ចាប់ពី១៥តោនដល់២០តោន ទាំង៦គ្រឿង ក្នុងនោះយានយន្តចំនួន ៤គ្រឿង ដែលដឹកលើសទម្ងន់ចាប់ពី២០ភាគរយ នៃទម្ងន់អនុញ្ញាត ត្រូវបានឃាត់ទុក១ឆ្នាំ។ យោងតាមទិន្នន័យខាងលើ យានយន្តចំនួន២០គ្រឿង ត្រូវបានពិន័យ ក្នុងនោះយានយន្ត ចំនួន១៤គ្រឿងត្រូវឃាត់ទុកចំនួន១ឆ្នាំ ដោយអនុលោមតាម ច្បាប់ស្តីពីផ្លូវថ្នល់ មាត្រា៦០ និងសេចក្ដីជូនដំណឹងស្តីពីការពង្រឹងវិធានការយ៉ាងតឹងរ៉ឹងបន្ថែមចំពោះយានយន្តដឹកជញ្ជូនធុនធ្ងន់ ដែលបើកបរលើបណ្តាញផ្លូវថ្នល់។ ក្រសួងសាធារណការ និងដឹកជញ្ជូន បានក្រើនរំឭកដល់ម្ចាស់ក្រុមហ៊ុនដឹកជញ្ជូន ម្ចាស់រថយន្តធុនធ្ងន់ និងអ្នកបើកបររថយន្តធុនធ្ងន់ទាំងអស់ជាថ្មីម្តងទៀតថា ក្រសួងនឹងបន្តអនុវត្តតាមច្បាប់ និងសេចក្ដីជូនដំណឹងខាងលើយ៉ាងតឹងបំផុត ដោយគ្មានការលើកលែងឡើយ៕ប្រភព khmer note

ព័ត៌មានគួរចាប់អារម្មណ៍

 អន្តរជាតិ ស្ទង់​មតិ HappyAtWork៖ អាជីព​១០​ដែល​សប្បាយចិត្ត​ជាងគេ​នៅ​បារាំង​ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

 អន្តរជាតិ អ៊ីរ៉ង​ថា​ខ្លួន​ជួយ​ផ្គត់ផ្គង់​អាហារ​ជាង​១០០០ តោន​ឲ្យ​កាតា​រាល់ថ្ងៃ តែ​កាតា​រក្សា​ភាព​ស្ងៀមស្ងាត់​ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

Bar B Q Plaza នឹង​បើក​ភោជនីយដ្ឋាន​ចម្អិនម្ហូប ដោយ​ខ្លួនឯង​ដំបូងបង្អស់​នៅក្នុង​ផ្សារ​ទំនើប Aeon Mall ទីក្រុង​ភ្នំពេញ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចបាល់ទាត់ពិភព លោកជនជាតិអាហ្សង់ ទីនបានទាញយកប្រ ជាប្រីយ៏ភាពជូនBarca ដោយគ្រាប់​បាល់​ទី ៥០០ របស់​ម៉េ​ស​ស៊ី​ស៊ុត​ឱ្យ Barca ពន្លិច​ក្រុម​អធិរាជ​ Real Madrid ក្នុងការ​ប្រកួត​ដ៏​រំភើប​ញាប់​ញ័រ​! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ឈ្មោះចេង កំពុងល្បី ដឹកជញ្ជូនឈើ នៅខេត្តព្រះវិហារ យ៉ាងពេញបន្ទុក (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
663 នាក់
ម្សិលមិញ :
414 នាក់
សប្តាហ៍នេះ :
3408 នាក់
ខែនេះ :
18265 នាក់
3 ខែនេះ :
68872 នាក់
សរុប :
393910 នាក់