ថ្ងៃច័ន្ទ ទី០២ ខែសីហា ឆ្នាំ២០៥០
គេទំព័រទំនាក់ទំនងសង្គម Website: psrtvonline.com , Phone Number 012 967 555 / 015 967 555
កិច្ចសហការណ៏ល្អ រកឃើញគ្រឿងក្នុងជ្រូកលួចនាំចូលខុសច្បាប់ពីថៃជាង២តោនតាមច្រកទ្វារអន្តជាតិប៉ោយប៉ែត
Tue,13 July 2021 (Time 03:55 PM)
ដោយ ៖ psr (ចំនួនអ្នកអាន: 11នាក់)


ក្រុងប៉ោយប៉ែត៖ អគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វ បានចុះត្រួតពិនិត្យទីតាំងស្តុកគ្រឿងក្នុងមួយកន្លែងស្ថិតនៅភូមិអូរជ្រៅ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត លួចនាំចូលមកពីប្រទេសថៃឡង់ដ៍ តាមច្រកអន្តរជាតិប៉ោយប៉ែត សម្រាប់ចែកចាយបន្តតាមខេត្តផ្សេងៗ ពុំមានលិខិតអនុញ្ញាតពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ការចុះឆែកឆេរនេះបានធ្វើឡើងកាលពីម៉ោង12ថ្ងៃត្រង់ ថ្ងៃទី12 ខែកក្កដា ឆ្នាំ2021 ដោយមានតំណាងម្ចាស់ទីតាំងសត្វឈ្មោះ ទេព សុភាព ភេទប្រុស អាយុ៥២ឆ្នាំ មានទីលំនៅភូមិក្បាលស្ពាន1 សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត បានរកឃើញសាច់ និងគ្រឿងក្នុងសត្វជ្រូកចំនួនជាង 2000 គីឡូក្រាម មានដូចជា៖ – ក្បាលជ្រូក = 6ក្បាល = 28គីឡូក្រាម – ជើង = 113ថង = 564គីឡូក្រាម- ពោះវៀន = 72ថង = 288គីឡូក្រាម – បេះដូង = 33ថង = 115គីឡូក្រាម- ក្រពះ = 450គីឡូក្រាម- គ្រឿងក្នុងលាយក្បាល = 19បាវ = 532គីឡូក្រាម      – សាច់លាយឣណ្ដាត = 39ថង = 136គីឡូក្រាម។ ក្រមការងារបានបញ្ជូនវត្ថុតាងបទល្មើសខាងលើនេះ ទៅរក្សាទុកនៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់៕ សួមរំលឹកថាៈច្រកទ្វារអន្តរជាតិប៉ិយប៉ែតត្រូវគេមើលឃើញថាការនាំចូលគ្រឿងក្នុងជ្រូកតាមរយៈរថយន្តថៃជាច្រើនក្នុងមួយថ្ងៃៗ នាំយកមកចែកចាយនៅតាមទីផ្សារក្នុងខេត្តបន្ទាយមានជ័យជាពិសេសក្រុងប៉ោយប៉ែត ធ្វើឲ្យប៉ះពាល់សុខភាពដល់អ្នកទទួលទាន់ គួរតែមន្រ្តីជម្នាញចាត់វិធានការឲ្យបានជាក់លាក់ ដើម្បីសុខម៉ាលភាពពលរដ្ឋ៕nkd

ព័ត៌មានគួរចាប់អារម្មណ៍

 អន្តរជាតិ ស្ទង់​មតិ HappyAtWork៖ អាជីព​១០​ដែល​សប្បាយចិត្ត​ជាងគេ​នៅ​បារាំង​ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

 អន្តរជាតិ អ៊ីរ៉ង​ថា​ខ្លួន​ជួយ​ផ្គត់ផ្គង់​អាហារ​ជាង​១០០០ តោន​ឲ្យ​កាតា​រាល់ថ្ងៃ តែ​កាតា​រក្សា​ភាព​ស្ងៀមស្ងាត់​ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

Bar B Q Plaza នឹង​បើក​ភោជនីយដ្ឋាន​ចម្អិនម្ហូប ដោយ​ខ្លួនឯង​ដំបូងបង្អស់​នៅក្នុង​ផ្សារ​ទំនើប Aeon Mall ទីក្រុង​ភ្នំពេញ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចបាល់ទាត់ពិភព លោកជនជាតិអាហ្សង់ ទីនបានទាញយកប្រ ជាប្រីយ៏ភាពជូនBarca ដោយគ្រាប់​បាល់​ទី ៥០០ របស់​ម៉េ​ស​ស៊ី​ស៊ុត​ឱ្យ Barca ពន្លិច​ក្រុម​អធិរាជ​ Real Madrid ក្នុងការ​ប្រកួត​ដ៏​រំភើប​ញាប់​ញ័រ​! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ឈ្មោះចេង កំពុងល្បី ដឹកជញ្ជូនឈើ នៅខេត្តព្រះវិហារ យ៉ាងពេញបន្ទុក (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
27 នាក់
ម្សិលមិញ :
678 នាក់
សប្តាហ៍នេះ :
3120 នាក់
ខែនេះ :
17509 នាក់
3 ខែនេះ :
67025 នាក់
សរុប :
393952 នាក់