ថ្ងៃអាទិត្យ ទី០១ ខែសីហា ឆ្នាំ២០៥០
គេទំព័រទំនាក់ទំនងសង្គម Website: psrtvonline.com , Phone Number 012 967 555 / 015 967 555
បន្ទាប់ពីមានអ្នករាយការណ៏ចុះផ្សាយទីតាំងលើកនិងប្រមូលទិញឈើរបស់ឈ្មួញល្បី ឈ្មោះ ភ័ក្រ ត្រូវបានបង្រ្កាបហេីយ
Sun,11 July 2021 (Time 03:31 PM)
ដោយ ៖ psr (ចំនួនអ្នកអាន: 18នាក់)


ខេត្ត​ព្រះ​វិហារ​ ៖​ បេីយោងតាមលោក តូ សុថេត​ នាយរង​ ផ្នែករដ្ឋបាលព្រៃឈើត្បែងមានជ័យបាន​អោយដឹងថា សមត្ថកិច្ច​ចម្រុះ​នៃខេត្ត​ព្រះ​វិហារ​បានចុះធ្វេីការងារដោយរកឃេីញឈើមកលាក់ទុកចំនួន៤​កន្លែង​នៅក្រោយផ្ទះ លោក តូ សុថេតបន្តថា​ ក្រោយពីមានបទបញ្ជាលោក ទី សុវណ្ណថាល់ ព្រះ​រាជអាជ្ញាអមសាលាដំបូងខេត្តព្រះវិហារ និងលោក នួន សុខុម នាយខណ្ឌរដ្ឋបាល​ព្រៃឈើព្រះវិហារ បញ្ជាអោយលោក តូ សុថេត​អះអាងថា​ ចំពោះ​វត្ថុតាងមានឈើចំនួន៩៩ដុំត្រូវបានដឹក​ជញ្ជូនមករក្សាទុកនៅផ្នែករដ្ឋបាល​ព្រៃឈើរវៀង ដើម្បីចាត់ការប​ន្តទៅតាមនិតិវិធីទៀត​ ។ ពាក់ព័ន្ធ​នឹងការ​បង្ក្រាប​លេីកនេះ​ លោក តូ សុថេតប្រាប់ថា​ កន្លងទៅសម្ថកិច្ចផ្នែករដ្ឋបាលព្រៃឈើរវៀង ដឹកនាំដោយលោក ស៊ុំ សុវត្ថា បានធ្វើការបង្ក្រាបការដឹកជញ្ជូនឈើនេះបានជាច្រើនដងផងដែរ តែការបង្ក្រាបនេះប្រឈមនឹងហាភយ័ខ្ពស់ណាស់ ដោយសារអ្នកបើកបរដឹកឈើប្រើប្រាស់គ្រឿងញៀន ។ ទោះយ៉ាងណា​ ប្រជាពលរដ្ឋនៅក្នុងស្រុកសង្គមថ្មី មានការសាទរចំពោះការបង្ក្រាបបទល្មើសព្រៃឈើនេះ នឹងបានសំណូមពរអោយលោក នួន សុខុម នាយខណ្ឌរដ្ឋព្រៃឈើព្រៈវិហារ បញ្ជូនកម្លាំងជំនាញមកប្រចាំការនៅព្រំប្រទល់ស្រុកសង្គមថ្មី នឹងស្រុកប្រាសាទបាលង្គ័ ដើម្បីបង្ក្រាបការដឹកជញ្ជូនឈើដោយខុសច្បាប់នេះ ៕ ប្រភពពីឈ្មោះសែកច ដឹកនាំកម្លាំងចុះស្រាវជ្រាវរកមុខសញ្ញាដឹកបទល្មើសព្រៃឈើនៅក្នុងស្រុកសង្គមថ្មី ជាលទ្ឋផលបានរកឃើញក្រុមឈ្មួញដឹក​ជញ្ជូនឈេីយកមកលាក់ទុក​ នៅតាមផ្ទះ​ប្រជាជនដេីម្បីបំង្វែងដាន​ និងបំភ័ន្តភ្នែកមហាជន​ ពិសេស​សមត្ថកិច្ច​ តែម្តង​ ។ លោកថា​ ជាលទ្ធផលរកឃេីញចំនួន៤​កន្លែង​នៅក្រោយផ្ទះប្រជាពលរដ្ឋ ស្ថិតនៅភូមិ​ស្វាយ ឃុំរណៈសិរ្យ ស្រុកសង្គមថ្មី ខេត្តព្រះវិហារ សរុបចំនួន៩៩ដុំ ជាឈើអាជាបួនជ្រុង មុខកាត់ចាប់ពី១៥​ជុំរហូត​៤០​ជុំ​ ។ លោកបាន​បញ្ជាក់​ប្រាប់​ថា​ បន្ទាប់ពីបានរកឃើញឈើទាំងនោះ លោកបានសុំគោលការណ៍ទៅព្រះរាជអាជ្ញានឹងលោកនាយខណ្ឌ័រដ្ឋបាលព្រៃឈើព្រះវិហារ ទើបមានបទបញ្ជាអោយដឹកនាំកម្លាំង មានផ្នែករដ្ឋបាលព្រៃឈើរវៀង ដឹកនាំដោយលោក កែប ប៊ុណ្ណា សហការជាមួយកម្លាំងអធិការនគរបាលស្រុងសង្គមថ្មី កម្លាំងអាវុធហត្ថស្រុកសង្គមថ្មី ចុះបង្ក្រាបតែម្តង ។ បេីយោងតាមការស្រាវជ្រាវរបស់សមត្ថកិច្ច បានអោយដឹងថា ឈេីលេខមួយប្រភេទឈើសុក្រម​ និងឈើឈ្លីក ត្រូវបានមេឈ្មួញបញ្ចុះបញ្ចូលអោយប្រជាពលរដ្ឋចូលទៅលួចអារនៅក្នុងក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ច ការលីនឆយ ដែលមានទីតាំងស្ថិតក្នុងឃុំស្តៅ ស្រុកសង្គមថ្មី យកមកលក់អោយក្រុមឈ្មួញ​ ក្នុងតម្លៃ៣០០​ដុល្លារក្នុងមួយម៉ែត្រគូបហេីយក្រុមឈ្មួញបន្តដឹកឈើនេះយក​ ទៅខេត្តកំពង់ធំ តាមច្រកផ្លូវពីភូមិ តាសែង ទៅព្រុំប្រទល់ស្រុកប្រាសាទ​បាលង្គ័ខេត្តកំពង់ធំ មានសមត្ថកិច្ចជាច្រើនក្រុមនៅប្រចាំការទីនោះមិនដែលបានបង្ក្រាបការដឹកជញ្ជូនឈើរបស់មេឈ្មួញម្នាក់នេះលើយ ។​ ឯមធ្យោ​បាយដែលក្រុមឈ្មួញឈើប្រើក្នុងការដឹកជញ្ជូនឈើ ប្រេីរថយន្តសេរីទំនើបៗ ម៉ាកធុនត្រាសុីណា ម៉ាស្តា នឹងរថយន្ថហ្វត ពណ៍ត្រេអី ជារថយន្តអត់ពន្ឋនាំចូល ។ ប្រជាពលរដ្ឋ ស្ថិតនៅភូមិ​ស្វាយ ឃុំរណៈសិរ្យ ស្រុកសង្គមថ្មី ខេត្តព្រះវិហារ សរុបចំនួន៩៩ដុំ ជាឈើអាជាបួនជ្រុង មុខកាត់ចាប់ពី១៥ជុំរហូត​៤០​ជុំ បន្ទាប់​ពី​អ្នក​សារព័ត៌មាន​បានចុះផ្សព្វផ្សាយជ្រួតជ្រាបដំណឹងដល់សមត្ថ​កិច្ច​ពាក់ព័ន្ធ​ ។

ព័ត៌មានគួរចាប់អារម្មណ៍

 អន្តរជាតិ ស្ទង់​មតិ HappyAtWork៖ អាជីព​១០​ដែល​សប្បាយចិត្ត​ជាងគេ​នៅ​បារាំង​ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

 អន្តរជាតិ អ៊ីរ៉ង​ថា​ខ្លួន​ជួយ​ផ្គត់ផ្គង់​អាហារ​ជាង​១០០០ តោន​ឲ្យ​កាតា​រាល់ថ្ងៃ តែ​កាតា​រក្សា​ភាព​ស្ងៀមស្ងាត់​ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

Bar B Q Plaza នឹង​បើក​ភោជនីយដ្ឋាន​ចម្អិនម្ហូប ដោយ​ខ្លួនឯង​ដំបូងបង្អស់​នៅក្នុង​ផ្សារ​ទំនើប Aeon Mall ទីក្រុង​ភ្នំពេញ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចបាល់ទាត់ពិភព លោកជនជាតិអាហ្សង់ ទីនបានទាញយកប្រ ជាប្រីយ៏ភាពជូនBarca ដោយគ្រាប់​បាល់​ទី ៥០០ របស់​ម៉េ​ស​ស៊ី​ស៊ុត​ឱ្យ Barca ពន្លិច​ក្រុម​អធិរាជ​ Real Madrid ក្នុងការ​ប្រកួត​ដ៏​រំភើប​ញាប់​ញ័រ​! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ឈ្មោះចេង កំពុងល្បី ដឹកជញ្ជូនឈើ នៅខេត្តព្រះវិហារ យ៉ាងពេញបន្ទុក (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
641 នាក់
ម្សិលមិញ :
414 នាក់
សប្តាហ៍នេះ :
3386 នាក់
ខែនេះ :
18243 នាក់
3 ខែនេះ :
68850 នាក់
សរុប :
393888 នាក់