ថ្ងៃសុក្រ ទី២៥ ខែមិថុនា ឆ្នាំ២០៥០
គេទំព័រទំនាក់ទំនងសង្គម Website: psrtvonline.com , Phone Number 012 967 555 / 015 967 555
នៅពេលនេះប្រទេសផលិតវ៉ាក់សាំងយក្ស ឥណ្ឌាទើបប្រកាសចាក់វ៉ាក់សាំងឥតគិតថ្លៃពីថ្ងៃទី២១មិថុនានេះតទៅ
Wed,09 June 2021 (Time 11:54 AM)
ដោយ ៖ psr (ចំនួនអ្នកអាន: 14នាក់)


ឥណ្ឌា !វា​ត្រូវ​​បាន​ធ្វើ​ការ​សម្រេច​ចិត្ត​ថា ចាប់​ពី​ថ្ងៃ​ទី​២១ ខែ​មិថុនា​ទៅ មនុស្ស​ធំ​ពេញ​វ័យ​ទាំង​អស់​ចាប់​ពី​អាយុ​១៨​ឆ្នាំ​ឡើង​នឹង​ទទួល​បាន​ការ​ចាក់​វ៉ាក់សាំង​ដោយ​ឥត​គិត​ថ្លៃ»។ ៖«មិន​ថា​ពលរដ្ឋ​ក្រី​ក្រ អ្នក​មាន​ចំណូល​ទាប​ មធ្យម ឬ​អ្នក​មាន​ទេ ស្ថិត​ក្រោម​កម្មវិធី​វ៉ាក់សាំង​កណ្តាល​របស់​រដ្ឋាភិបាល អ្នក​ទាំង​អស់​នឹង​ទទួល​បាន​ការ​ចាក់វ៉ាក់សាំង​ការពារ​កូវីដ-១៩​ដោយ​ឥត​គិត​ថ្លៃ»។ • លោក​នាយក​រដ្ឋ​មន្ត្រី​ឥណ្ឌា Modi ចាក់វ៉ាក់សាំង ទោះ​ជា​យ៉ាង​ណា តើ​យុទ្ធសាស្ត្រ​ចាក់​វ៉ាក់សាំង​របស់​ឥណ្ឌា​មាន​ន័យ​យ៉ាង​ណា​ដែល​ប្រទេស​នេះ​កំពុង​ប្រយុទ្ធ​នឹង​រលក​ទី​២​នៃ​កូវីដ-១៩? តើ​គោល​នយោបាយ​កែ​ប្រែ​យ៉ាង​ណា? សេចក្តី​ប្រកាស​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ Modi បាន​ធ្វើ​ឡើង​តាម​រយៈ​សុន្ទរកថា​ថ្នាក់​ជាតិ​តាម​ទូរទស្សន៍​ដែល​លោក​បាន​រៀប​រាប់​ពី​ប្រវត្តិ និង​​កម្មវិធី​វ៉ាក់សាំង​នៅ​ក្នុង​ប្រទេស​ឥណ្ឌា។ ការ​ទទួល​ខុស​ត្រូវ​សម្រាប់​វ៉ាក់សាំង​នៅ​ឥណ្ឌាត្រូវ​បាន​ចែក​រំលែក​ជា​ប្រវត្តិ​សាស្ត្រ​រវាង​រដ្ឋាភិបាល​កណ្តាល​​​ និង​រដ្ឋាភិបាល​រដ្ឋ​នានា។ ស្ថិតក្រោមគោល​នយោបាយ​​វ៉ាក់សាំង​កូវីដ-១៩ពី​មុន ពាក់​កណ្តាល​នៃ​វ៉ាក់សាំង​ទាំង​អស់​​​ផលិត​នៅ​ឥណ្ឌា​បាន​ទៅ​រដ្ឋាភិបាលសហព័ន្ធ និង​​​​ទៅ​​រដ្ឋបាល​រដ្ឋនានា​ រដ្ឋាភិបាលរដ្ឋ​នានានឹង​ទទួល​​យក​​វ៉ាក់សាំង​ដោយ​ឥត​គិត​ថ្លៃ​ពី​រដ្ឋាភិបាល​សហព័ន្ធ​​វិញ​ ដែល​ជំនួស​ឲ្យ​ការ​ចចារ​ផ្ទាល់​ជា​មួយ​ក្រុម​ហ៊ុន​ផលិត។ ទោះ​បី​ជា​យ៉ាង​ណា ដោយ​សារ​កត់​សំគាល់​តម្លៃ​របស់​វ៉ាក់សាំង​នៅ​តែ​​មាន​២៥​%​​ដែល​មន្ទីរ​ពេទ្យឯកជន​ទិញ។ ការ​ចាក់​វ៉ាក់សាំង​ទាំង​នោះ​មិន​មែន​ឥត​គិត​ថ្លៃ​ទេ ប្រជា​ជន​ត្រូវ​បង់​ប្រាក់​ទៅ​មន្ទីរ​ពេទ្យ​ឯកជន។ តម្លៃ​ចាក់​វ៉ាក់សាំង​មាន​ចន្លោះ​៨.២០​​​ទៅ​២០.៥០​ដុល្លារ​អាមេរិក ហើយ​ក៏​មាន​គិត​លើ​តម្លៃ​សេវាកម្ម​ថែម​ទៀត​ដែល​មាន ១.៥០​ទៅ​២​ដុល្លារ។ តើ​ដំណើរ​ការ​ចាត់​ចែង​​ដូច​ម្តេច? វា​មាន​ន័យ​ថា រដ្ឋាភិបាល​រដ្ឋ​នានា​នឹង​ទទួល​បាន​វ៉ាក់សាំង​ដែល​បាន​បំរ៉ុង​ទុក​ពី​រដ្ឋាភិបាល​សហព័ន្ធ​ដែល​ផ្អែក​លើ​ចំនួន​ប្រជា​ជន​នៃ​រដ្ឋ​នីមួយ​ៗ កម្រិត​ការ​ឆ្លង​កូវីដ-១៩ វឌ្ឍនភាព​នៃ​ការ​ចាក់វ៉ាក់សាំង និង​ការ​ខ្វះ​វ៉ាក់សាំង។ ប្រភព កម្ពុជាថ្មី

ព័ត៌មានគួរចាប់អារម្មណ៍

 អន្តរជាតិ ស្ទង់​មតិ HappyAtWork៖ អាជីព​១០​ដែល​សប្បាយចិត្ត​ជាងគេ​នៅ​បារាំង​ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

 អន្តរជាតិ អ៊ីរ៉ង​ថា​ខ្លួន​ជួយ​ផ្គត់ផ្គង់​អាហារ​ជាង​១០០០ តោន​ឲ្យ​កាតា​រាល់ថ្ងៃ តែ​កាតា​រក្សា​ភាព​ស្ងៀមស្ងាត់​ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

Bar B Q Plaza នឹង​បើក​ភោជនីយដ្ឋាន​ចម្អិនម្ហូប ដោយ​ខ្លួនឯង​ដំបូងបង្អស់​នៅក្នុង​ផ្សារ​ទំនើប Aeon Mall ទីក្រុង​ភ្នំពេញ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចបាល់ទាត់ពិភព លោកជនជាតិអាហ្សង់ ទីនបានទាញយកប្រ ជាប្រីយ៏ភាពជូនBarca ដោយគ្រាប់​បាល់​ទី ៥០០ របស់​ម៉េ​ស​ស៊ី​ស៊ុត​ឱ្យ Barca ពន្លិច​ក្រុម​អធិរាជ​ Real Madrid ក្នុងការ​ប្រកួត​ដ៏​រំភើប​ញាប់​ញ័រ​! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ឈ្មោះចេង កំពុងល្បី ដឹកជញ្ជូនឈើ នៅខេត្តព្រះវិហារ យ៉ាងពេញបន្ទុក (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
229 នាក់
ម្សិលមិញ :
1487 នាក់
សប្តាហ៍នេះ :
5561 នាក់
ខែនេះ :
24866 នាក់
3 ខែនេះ :
64548 នាក់
សរុប :
368441 នាក់