ថ្ងៃសុក្រ ទី២៥ ខែមិថុនា ឆ្នាំ២០៥០
គេទំព័រទំនាក់ទំនងសង្គម Website: psrtvonline.com , Phone Number 012 967 555 / 015 967 555
ពិតជាអស្ចារ្យមែនខ្យងចំពុះទាដែនទឹកខេត្តកោះកុងអាចរកចំណូលបាន ៦លានដុល្លារ ពីការនាំចេញទៅថៃ និងវៀតណាម ទៀតផង
Tue,08 June 2021 (Time 08:16 PM)
ដោយ ៖ psr (ចំនួនអ្នកអាន: 16នាក់)


ក្ពេលនេះរសួងបរិស្ថានបានរកឃើញថាខ្យងចំពុះទា ជាប្រភេទអាហារមួយថ្មីដែលកំពុងពេញនិយម ជាពិសេសសម្រាប់យុវវ័យកម្ពុជា ដែលចូលចិត្តដើរកម្សាន្តក្នុងតំបន់ការពារធម្មជាតិ។ ខ្យងចំពុះទាត្រូវបានចិញ្ចឹម ដោយប្រជាសហគមន៍ពាមក្រសោបប្រមាណ ១១៥គ្រួសារ នៅខេត្តកោះកុង តាមរយៈការបោះបង្គោលចំនួន ១៨៦ ១០០ បង្គោល នៅក្នុងផ្ទៃទឹកសមុទ្ទប្រមាណ ៥០ ហិកតា។ ខ្យងចំពុះទាស្រស់ទាំងសំបកមានតម្លៃ ៥.០០០រៀល និងចំហុយបកសំបករួចមានតម្លៃ ៦០ ០០០៛ ក្នុងមួយគីឡូក្រាម ដែលធ្វើឱ្យសហគមន៍នេះ អាចរកចំណូលបានប្រមាណ ៤ ៥០០ -៦ ០០០ ដុល្លាក្នុងមួយឆ្នាំ។ បើធៀបនឹងការលក់នៅបរទេសមានតម្លៃខ្ពស់ដែលមានចាប់ពីជិត១០ដុល្លារ ឡើងទៅ។ បច្ចុប្បន្ននេះ ខ្យងចំពុះទាដែលផលិតដោយសហគមន៍ពាមក្រសោបភាគច្រើន ត្រូវនាំចេញទៅប្រទេសថៃ និងវៀតណាម តាមរយ:ឈ្មួញកណ្តាល ហើយមានតិចតួចបំផុតត្រូវបានយកមកលក់នៅទីក្រុងភ្នំពេញ។ ថ្មីៗនេះតាមរយ:ការសម្របសម្រួលរបស់គម្រោង “និរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា” នៃក្រសួងបរិស្ថាន ផ្សារម៉ាក្រូនឹងប្រមូលទិញខ្យងចំពុះទានេះ ដើម្បីចែកចាយ និងដាក់លក់នៅទីក្រុងភ្នំពេញ។ ខ្យងចំពុះទា អាចកែច្នៃជាមុខអាហារច្រើនប្រភេទ ដាក់ក្នុងភីហ្សា ស៊ុបខ្ទិះប្រភេទលោកខាងលិច ។ល។ តែប្រជាជនកម្ពុជា ចូលចិត្តអាំងជ្រលក់ទឹកត្រីកោះកុង ឆាក្តៅឬញាំ សម្លរខ្ទិះដូង ឆាគ្រឿង កែង ។ល។ ហើយក៏អាចផលិតជា ប្រេងខ្យងបានដែរ។ រីឯ កាក់សំណល់ និងសំបកខ្យងចំពុះទា ត្រូវបានកិនកែច្នៃលាយជាចំណីសត្វ និងធ្វើកំបោរ។ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២០កន្លងទៅ ធ្លាប់លើកឡើងថា ការគាំទ្រម្ហូបច្នៃពីគ្រំចំពុះទា មានប្រភពមកពីតំបន់ការពរធម្មជាតិពាមក្រសោម ដែលជាការគាំទ្រការអភិរក្សដើមកោងកាង និងបង្កើនចំណូលសម្រាប់ប្រជាសហគមន៍។ បើតាមលោក វង់ ដារ៉ា ជាអ្នកចិញ្ចឹមគ្រំចំពុះទា ក្នុងតំបន់សហគមន៍ពាមក្រសោប ខេត្តកោះកុង បានឱ្យដឹងថា ក្រៅពីមុខរបរនេសាទសមុទ្រ ប្រជាពលរដ្ឋនៅក្នុងសហគមន៍ជាង៧០ភាគរយ បានប្រកបរបរចិញ្ចឹមគ្រំចំពុះទា ដើម្បីចូលរួមលើកស្ទួយសេដ្ឋកិច្ចគ្រួសារ។ លោកបានថ្លែងថា គ្រំចំពុះទា ចាប់ផ្តើមពងកូន រយៈពេល៣ខែ គឺចាប់ពីខែ១០ ដល់ខែ១២ ដូច្នេះ ប្រជានេសាទទាំងក្នុងសហគមន៍ ត្រូវចាប់ផ្តើមបោះបង្គោល រាយខ្សែដើម្បីឱ្យគ្រំនេះមកតោង ដើម្បីពងកូន ហើយការចិញ្ចឹមគ្រំចំពុះទានេះ គឺតាមលក្ខណៈធម្មជាតិសុទ្ធសាធ មិនប្រើប្រាស់បច្ចេកទេស ឬដាក់សារធាតុគីមីណាមួយនោះទេ ក្រោយដាក់បង្គោលបាន៣ខែ ប្រជានេសាទមើលឃើញកូនគ្រំតោងជាប់នឹងបង្គោល ឬខ្សែដែលពួកគាត់បានដាក់នៅតាមទីតាំងរៀងៗខ្លួន អ្វីដែលកាន់តែពិសេសនោះគ្រំនេះមិនអាចផ្លាស់ទីពីបង្គោលមួយ ទៅកាន់បង្គោលមួយទៀតបាននោះទេ ជាហេតុបង្កលក្ខណៈងាយស្រួលដល់ប្រជាសហគមន៍ ដែលប្រកបអាជីពចិញ្ចឹមគ្រំប្រភេទនេះ។ ប្រភព៖ កម្ពុជាថ្មី

ព័ត៌មានគួរចាប់អារម្មណ៍

 អន្តរជាតិ ស្ទង់​មតិ HappyAtWork៖ អាជីព​១០​ដែល​សប្បាយចិត្ត​ជាងគេ​នៅ​បារាំង​ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

 អន្តរជាតិ អ៊ីរ៉ង​ថា​ខ្លួន​ជួយ​ផ្គត់ផ្គង់​អាហារ​ជាង​១០០០ តោន​ឲ្យ​កាតា​រាល់ថ្ងៃ តែ​កាតា​រក្សា​ភាព​ស្ងៀមស្ងាត់​ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

Bar B Q Plaza នឹង​បើក​ភោជនីយដ្ឋាន​ចម្អិនម្ហូប ដោយ​ខ្លួនឯង​ដំបូងបង្អស់​នៅក្នុង​ផ្សារ​ទំនើប Aeon Mall ទីក្រុង​ភ្នំពេញ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចបាល់ទាត់ពិភព លោកជនជាតិអាហ្សង់ ទីនបានទាញយកប្រ ជាប្រីយ៏ភាពជូនBarca ដោយគ្រាប់​បាល់​ទី ៥០០ របស់​ម៉េ​ស​ស៊ី​ស៊ុត​ឱ្យ Barca ពន្លិច​ក្រុម​អធិរាជ​ Real Madrid ក្នុងការ​ប្រកួត​ដ៏​រំភើប​ញាប់​ញ័រ​! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ឈ្មោះចេង កំពុងល្បី ដឹកជញ្ជូនឈើ នៅខេត្តព្រះវិហារ យ៉ាងពេញបន្ទុក (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
176 នាក់
ម្សិលមិញ :
1487 នាក់
សប្តាហ៍នេះ :
5508 នាក់
ខែនេះ :
24813 នាក់
3 ខែនេះ :
64495 នាក់
សរុប :
368388 នាក់