ថ្ងៃសុក្រ ទី២៥ ខែមិថុនា ឆ្នាំ២០៥០
គេទំព័រទំនាក់ទំនងសង្គម Website: psrtvonline.com , Phone Number 012 967 555 / 015 967 555
ឯកឧត្តម ស៊ុន ចាន់ថុល រដ្ធមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រាប់ថា ប្រព័ន្ធថ្មីដែលក្រសួងរៀបចំឡើង គឺគ្រប់គ្រងបានខ្ពស់លើការអនុវត្តការងារនៅតាមស្ថានីយថ្លឹងរថយន្ត និងសកម្មភាពរថយន្តដឹកជញ្ជូនឆ្លងកាត់ស្ថានីយថ្លឹ
Mon,07 June 2021 (Time 07:45 PM)
ដោយ ៖ psr (ចំនួនអ្នកអាន: 16នាក់)


ភ្នំពេញ)៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានចាប់ផ្តើមអនុវត្តវិធានការក្តៅនៅតាមស្ថានីយជញ្ជីងថ្លឹងរថយន្ត ដើម្បីតាមដានរថយន្តចូលថ្លឹង ឬមិនចូល។ វិធានការថ្មីនេះ គឺក្រសួងបានបង្កប់ជញ្ជីងនៅក្រោមដីមុខស្ថានីយថ្លឹង ហើយបំពាក់កាមេរា ដែលអាចថតចាប់បញ្ជូនរាល់សកម្មភាព និងទិន្នន័យរបស់រថយន្តឆ្លងកាត់។ អំពើពុករលួយ ការឃុបឃិត ការអនុវត្តមិនតម្លាភាពរបស់មន្ត្រីនៅតាមស្ថានីយជញ្ជីងថ្លឹង ជាមួយអ្នកដឹកជញ្ជូនទំនិញ គឺជាដំបៅមហារីកមួយរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលតែងតែរងការនិន្ទាពីប្រជាពលរដ្ឋ ជាពិសេសអ្នករកស៊ីដឹកជញ្ជូន។ កន្លងទៅលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ធ្លាប់បានដក និងផ្លាស់ប្តូរមន្ត្រីស្ថានីយមួយចំនួនផងដែរ ក្នុងបំណងក្រើនរំលឹកពួកគេពង្រឹងស្មារតីអនុវត្តការងារនៅតាមស្ថានីយថ្លឹងរថយន្តឱ្យបានត្រឹមត្រូវ និងតម្លាភាព។ ការដឹកជញ្ជូនទំនិញលើសទម្ងន់កំណត់ ត្រូវបានរកឃើញថា ជាមូលហេតុចម្បងមួយនាំឱ្យផ្លូវឆាប់ខូច។ នៅពេលនេះក្រសួងសាធារណការ និងដឹកជញ្ជូន បានបោះមួយជំហានទៀត ដើម្បីរឹតបន្តឹងការអនុវត្តការងារនៅតាមស្ថានីយថ្លឹងរថយន្ត និងទប់ស្កាត់រថយន្តដឹកជញ្ជូនទំនិញមិនចូលថ្លឹងទម្ងន់។ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានឱ្យដឹងថា នៅពេលនេះលោកបានសម្រេចដាក់ចេញវិធានការថ្មីមួយទៀត ដើម្បីតាមដានការអនុវត្តការងារនៅតាមស្ថានីយថ្លឹងរថយន្ត ដោយបានដាក់បង្កប់ជញ្ជីងក្រោមដីមុនចូលដល់ស្ថានីយថ្លឹង ហើយបំពាក់កាមេរាជាច្រើនគ្រឿង ដើម្បីចាប់សកម្មភាពរថយន្តទាំងនោះ។ លោកទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់យ៉ាងដូច្នេះ «ខ្ញុំណែនាំមន្ត្រីឱ្យហើយណា អត់លេងសើចទេណារឿងនេះ។ ធ្វើការនៅជញ្ជីងធ្វើឱ្យបានម៉ត់ចត់ យើងខ្ញុំមានប្រព័ន្ធតាមដានច្បាស់ណាស់ ប្រព័ន្ធកាមេរា ស្មាតកាមេរា (កាមេរាឆ្លាតវៃ) ឃើញទាំងអស់ម៉ោងប៉ុន្មានឡានចេញ ឡានចូល ល្បឿនប៉ុន្មានក៏ខ្ញុំដឹងដែរ ទម្ងន់ប៉ុន្មានក៏ដឹងដែរ»។ លោកបន្ថែមថា «យើងខ្ញុំមានវិធានការច្រើនណាស់ យកបច្ចេកវិទ្យាទំនើបៗមកប្រើ ដើម្បីទប់ស្កាត់មន្ត្រីខិលខូចមួយចំនួនតូច»។ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានឱ្យដឹងផងដែរថា ពេលនេះក្រសួងបានចាប់ផ្តើមអនុវត្តសាកល្បងនូវវិធានការនេះនៅស្ថានីយថ្លឹងរថយន្តព្រែកឯង។ បើតាមលោកទេសរដ្ឋមន្ត្រី នៅមុនពេលប្រើវិធានការនេះ នៅស្ថានីយថ្លឹងរថយន្តព្រែកឯង មន្ត្រីរាយការណ៍មកលោកមានរថយន្តថ្លឹងត្រឹមជាង ២០០គ្រឿងប៉ុណ្ណោះក្នុងមួយខែ។ ប៉ុន្តែក្រោយពេលដាក់មានរថយន្តចូលថ្លឹងរហូតដល់ទៅជាង ១០០គ្រឿងក្នុងមួយថ្ងៃ។ លោក ស៊ុន ចាន់ថុល បានអះអាងថា វិធានការនេះ នឹងត្រូវអនុវត្តនៅគ្រប់ស្ថានីយថ្លឹងរថយន្តទូទាំងប្រទេស ដើម្បីទប់ស្កាត់ការដឹកជញ្ជូនលើសទម្ងន់កំណត់។ លោក ហ៊ាង សុទ្ធាយុត្តិ ប្រធាននាយកដ្ឋានព័ត៌មានវិទ្យា និងទំនាក់ទំនងសាធារណៈ និងជាអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រាប់ថា ប្រព័ន្ធថ្មីដែលក្រសួងរៀបចំឡើង គឺគ្រប់គ្រងបានខ្ពស់លើការអនុវត្តការងារនៅតាមស្ថានីយថ្លឹងរថយន្ត និងសកម្មភាពរថយន្តដឹកជញ្ជូនឆ្លងកាត់ស្ថានីយថ្លឹង។ បើតាមលោក ហ៊ាង សុទ្ធាយុត្តិ ប្រព័ន្ធនេះ អាចចាប់បាននូវព័ត៌មានរថយន្តចេញចូល ទម្ងន់ដឹកជញ្ជូន ការចុះបញ្ជិការរថយន្ត ព័ត៌មានឆៀក និងព័ត៌មានផ្សេងៗទៀត។ លោក សុទ្ធាយុត្តិ បានបញ្ជាក់ថា «អ្វីដែលយើងធ្វើនេះ បើយើងនិយាយពីកម្រិតនៃការគ្រប់គ្រង គឺខ្ពស់ ព្រោះវាដឹងអំពីព័ត៌មានរបស់យានយន្ត។ យានយន្តហ្នឹងមានចុះបញ្ជិកាត្រឹមត្រូវទេ ម្ចាស់ឈ្មោះអី លេខទូរស័ព្ទ អាសយដ្ឋាន ឆៀក និងព័ត៌មានពាក់ព័ន្ធ គឺប្រព័ន្ធចាប់យកទាំងអស់»។ លោក ហ៊ាង សុទ្ធាយុត្តិ បានគូសបញ្ជាក់ផងដែរថា វិធានការថ្មីដែលក្រសួងដាក់ចេញនេះ គឺក្នុងបំណងពង្រឹងប្រសិទ្ធភាពការងារនៅតាមស្ថានីយថ្លឹង និងដើម្បីទប់ស្កាត់ការដឹកជញ្ជូនលើសទម្ងន់កំណត់ ដែលនាំឱ្យផ្លូវឆាប់ខូច។ បន្ថែមពីលើនោះ វិធានការក៏ជាការដាស់ស្មារតីឱ្យអ្នកដឹកជញ្ជូនភ្ញាក់រលឹកចូលរួមអនុវត្តច្បាប់ដឹកជញ្ជូនផងដែរ។ បច្ចុប្បន្ននេះក្រសួងសាធារណការ និងដឹកជញ្ជូន បាននិងកំពុងអនុវត្តវិធានការតឹងរឹងចំពោះការដឹកជញ្ជូនលើសទម្ងន់កំណត់។ ការដឹកជញ្ជូនលើសទម្ងន់កំណត់នេះ ក្រៅតែពីការផាកពិន័យតាមច្បាប់ហើយនោះ សម្រាប់រថយន្តដឹកលើសទម្ងន់ពី ២០ភាគរយឡើងទៅ នឹងត្រូវឃាត់រថយន្តទុករយៈពេលមួយឆ្នាំថែមទៀតផង៕ ផ្តល់សិទ្ធិដោយ៖ freshnews

ព័ត៌មានគួរចាប់អារម្មណ៍

 អន្តរជាតិ ស្ទង់​មតិ HappyAtWork៖ អាជីព​១០​ដែល​សប្បាយចិត្ត​ជាងគេ​នៅ​បារាំង​ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

 អន្តរជាតិ អ៊ីរ៉ង​ថា​ខ្លួន​ជួយ​ផ្គត់ផ្គង់​អាហារ​ជាង​១០០០ តោន​ឲ្យ​កាតា​រាល់ថ្ងៃ តែ​កាតា​រក្សា​ភាព​ស្ងៀមស្ងាត់​ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

Bar B Q Plaza នឹង​បើក​ភោជនីយដ្ឋាន​ចម្អិនម្ហូប ដោយ​ខ្លួនឯង​ដំបូងបង្អស់​នៅក្នុង​ផ្សារ​ទំនើប Aeon Mall ទីក្រុង​ភ្នំពេញ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចបាល់ទាត់ពិភព លោកជនជាតិអាហ្សង់ ទីនបានទាញយកប្រ ជាប្រីយ៏ភាពជូនBarca ដោយគ្រាប់​បាល់​ទី ៥០០ របស់​ម៉េ​ស​ស៊ី​ស៊ុត​ឱ្យ Barca ពន្លិច​ក្រុម​អធិរាជ​ Real Madrid ក្នុងការ​ប្រកួត​ដ៏​រំភើប​ញាប់​ញ័រ​! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ឈ្មោះចេង កំពុងល្បី ដឹកជញ្ជូនឈើ នៅខេត្តព្រះវិហារ យ៉ាងពេញបន្ទុក (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
145 នាក់
ម្សិលមិញ :
1487 នាក់
សប្តាហ៍នេះ :
5477 នាក់
ខែនេះ :
24782 នាក់
3 ខែនេះ :
64464 នាក់
សរុប :
368357 នាក់