ថ្ងៃសុក្រ ទី២៥ ខែមិថុនា ឆ្នាំ២០៥០
គេទំព័រទំនាក់ទំនងសង្គម Website: psrtvonline.com , Phone Number 012 967 555 / 015 967 555
ឃាត់ខ្លួនជនសង្សយ័២នាក់កំពុងកាត់ខ្សែភ្លើងជិតបានសម្រេចហើយ ស្រាប់តែប៉ូលិសក្រុងតាខ្មៅ ចាប់វាយខ្នោះ!
Mon,07 June 2021 (Time 02:56 PM)
ដោយ ៖ psr (ចំនួនអ្នកអាន: 16នាក់)


(កណ្ដាល)៖ សមត្ថកិច្ចប៉ូលិសក្រុងតាខ្មៅ បានឃាត់ខ្លួនជនសង្ស័យ២នាក់ ករណី(លួចកាត់ខ្សែភ្លើង)។ ការឃាត់ខ្លួននេះបានធ្វើឡើង នៅតាមផ្លូវសួនច្បារមាត់ទន្លេភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល នៅវេលាម៉ោង២រំលងអាធ្រាត្រ ឈានចូលថ្ងៃទី០៧.០៦.២០២១។ ជនសង្ស័យទាំង០២នាក់៖ ១-ឈ្មោះ សុះ អាកាសាក់ ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ ឥស្លាម មានទីលំនៅភូមិព្រែតាពៅ១ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរមិនពិតប្រាកដ(ឃាត់ខ្លួន) ។ ២-ឈ្មោះ គង់ ផានិត ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរមានទីលំនៅភូមិតាខ្មៅ១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរមិនពិតប្រាកដ(ឃាត់ខ្លួន) ។ វត្ថុតាងចាប់យក៖ ១-ដង្កាប់កាត់ខ្សៃភ្លើង ចំនួន២។ (របស់ជនសង្ស័យ)។ ២-ខ្សៃភ្លើងចំនួន២ដុំ ។ ៣-ម៉ូតូមួយគ្រឿងម៉ាក Honda c125 សេរី២០១៨ ពណ៍ខ្មៅ ស្លាកលេខ ភ្នំពេញ ១GR៣៥៣៥ (របស់ជនសង្ស័យ)។ សេចក្ដីរាយការណ៍បានឱ្យដឹងថា៖ នៅមុនពេលកើតហេតុ កាលពីវេលាម៉ោងខាងលើ កម្លាំងល្បាតរបស់អធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដឹកនាំដោយលោកវរសេនីយិ៍ត្រី ពៅ បារមី អធិការរងទទួលការងារយុត្តិធម៌ បានដឹកនាំកម្លាំងល្បាត មកដល់ចំណុចសួនច្បារមាត់ទន្លេតាខ្មៅ និងជុំវិញតារាងបាល់ទាត់ខេត្ត។ មិនយូរប៉ុន្មានក៏ស្រាប់តែប្រទះឃើញជនសង្ស័យ២នាក់ខាងលើ បាននាំគ្នាជិៈម៉ូតូមកឈប់ ហើយនាំគ្នាកាត់យកខ្សែភ្លើង សាធារណៈ ដែលដាក់រាយតាមផ្លូវ បានចំនួន២ដុំ ហើយកម្លាំងឃើញក៏បានធ្វើការឃាត់ខ្លួន ព្រមទាំងវត្ថុតាង បញ្ជូនមកកាន់អធិការដ្ឋាន ដើម្បីចាត់ការតាមនីតិវិធីតែម្តង។ តាមការសាកសួរជនសង្ស័យទាំង២នាក់ បានឆ្លើយថា៖ ទើបតែប្រព្រឹតលើកទី១នេះទេ។ បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងកំពុងឃាត់ខ្លួននៅអធិការដ្ឋាន ដើម្បីចាត់ការតាមនីតិវិធី៕ប្រភពដើមរាំង

ព័ត៌មានគួរចាប់អារម្មណ៍

 អន្តរជាតិ ស្ទង់​មតិ HappyAtWork៖ អាជីព​១០​ដែល​សប្បាយចិត្ត​ជាងគេ​នៅ​បារាំង​ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

 អន្តរជាតិ អ៊ីរ៉ង​ថា​ខ្លួន​ជួយ​ផ្គត់ផ្គង់​អាហារ​ជាង​១០០០ តោន​ឲ្យ​កាតា​រាល់ថ្ងៃ តែ​កាតា​រក្សា​ភាព​ស្ងៀមស្ងាត់​ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

Bar B Q Plaza នឹង​បើក​ភោជនីយដ្ឋាន​ចម្អិនម្ហូប ដោយ​ខ្លួនឯង​ដំបូងបង្អស់​នៅក្នុង​ផ្សារ​ទំនើប Aeon Mall ទីក្រុង​ភ្នំពេញ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចបាល់ទាត់ពិភព លោកជនជាតិអាហ្សង់ ទីនបានទាញយកប្រ ជាប្រីយ៏ភាពជូនBarca ដោយគ្រាប់​បាល់​ទី ៥០០ របស់​ម៉េ​ស​ស៊ី​ស៊ុត​ឱ្យ Barca ពន្លិច​ក្រុម​អធិរាជ​ Real Madrid ក្នុងការ​ប្រកួត​ដ៏​រំភើប​ញាប់​ញ័រ​! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ឈ្មោះចេង កំពុងល្បី ដឹកជញ្ជូនឈើ នៅខេត្តព្រះវិហារ យ៉ាងពេញបន្ទុក (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
218 នាក់
ម្សិលមិញ :
1487 នាក់
សប្តាហ៍នេះ :
5550 នាក់
ខែនេះ :
24855 នាក់
3 ខែនេះ :
64537 នាក់
សរុប :
368430 នាក់