ថ្ងៃសុក្រ ទី២៥ ខែមិថុនា ឆ្នាំ២០៥០
គេទំព័រទំនាក់ទំនងសង្គម Website: psrtvonline.com , Phone Number 012 967 555 / 015 967 555
មានសង្ឃឹមហើយពេលនេះតំបន់រមណីយដ្ឋានអង្គរភ្ញៀវទេសចរ ចាប់ផ្តើមកើនឡើងវិញហើយពីមួយថ្ងៃទៅមួយថ្ងៃ!
Sun,06 June 2021 (Time 08:57 PM)
ដោយ ៖ psr (ចំនួនអ្នកអាន: 17នាក់)


សៀមរាប)៖ពីមួយថ្ងៃទៅមួយថ្ងៃគេសង្កេតឃើញនៅក្នុងតំបន់រមណីយដ្ឋានអង្គរ មានអ្នកទេសចរចូលមកកម្សាន្តជាបន្តបន្ទាប់ ក្រោយពេលបើកឱ្យចូលទស្សនាទើបតែមានរយៈពេលជាង ១ខែមកនេះ។ភ្ញៀវដែលចូលមកទស្សនាតាមបណ្តាប្រាសាទ ក្នុងតំបន់រមណីយដ្ឋានអង្គរនេះ ភាគច្រើនជាភ្ញៀវជាតិ ដែលមកពីខេត្តផ្សេងៗនៃកម្ពុជានិង ភ្ញៀវមកពីតាមបណ្តាស្រុកនៃខេត្តសៀមរាបផងដែរ។ លោកឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា៖ តាមការស្រង់ទិនន័យ គិតត្រឹមថ្ងៃទី១ខែឧសភា មកទល់ថ្ងៃទី៤ខែមិថុនាឆ្នាំ ២០២១នេះមានភ្ញៀវសរុប៦.៩៩៤២នាក់។ ក្នុងនោះភ្ញៀវជាតិ៦៦.៥៨៣នាក់ បរទេស២.៨៣០នាក់ និងព្រះសង្ឃ៥២៩អង្គ។ នេះជាចំនួនរាប់ជាក់ស្តែង នៅតាមបណ្តាប្រាសាទ ពុំមែនជាចំនួនភ្ញៀវដែលចូលមកទស្សនាក្នុងរមណីយដ្ឋានអង្គរនោះទេ។ លោកបន្តបន្ថែមទៀតថា នេះជាចំនួនកើនឡើង តែមន្ត្រីអាជ្ញាធរអប្សរា ដែលប្រចាំការ នៅតែបន្តវិធានការក្រសួងសុខា ភិបាល ករណីភ្ញៀវមិនព្រមអនុវត្តតាម គឺមិនឱ្យចូលឡើយ។ លើសពីនេះទៀតលោកបន្ថែមថា ដើម្បីជួយសម្រួលដល់អ្នកទេសចរ ក្នុងការទស្សនាថ្ងៃរះនិងថ្ងៃលិច ហើយរក្សាគម្លាតបានល្អ អាជ្ញាធរជាតិអប្សរា បានរៀបចំកន្លែងជាច្រើនដូចជា លើភ្នំបាខែង តាមបណ្តាប្រាសាទ បារាយណ៍ខាងលិច លើភ្នំបូង និងលើភ្នំក្រោមជាដើម។ ក្រៅពីនោះ ក៏បានរៀបចំជាសួនច្បារ ដាំដើមឈើ ដាំផ្កា និងស្មៅ ដែលមើលទៅមានទេសភាពពណ៍បៃតងខ្ចី។ ភ្ញៀវជាតិដែលមិន ធ្លាប់ និងអ្នកធ្លាប់បានមកទស្សនារមណីយដ្ឋានអង្គរ អាចមក និងមកម្តងទៀត នោះនឹងទទួលបានទេសភាពប្លែកៗជាងមុន ជាក់ជាមិនខាន។ ហើយអ្វីដែលរឹតតែពិសេសទៅទៀតចំពោះការចូលទស្សនា សម្រាប់ភ្ញៀវជាតិ មិនមានការលក់សំបុត្រនោះទេ។ លោកឡុងកុសលបានបង្ហាញក្តីរំពឹងថា៖ ភ្ញៀវនឹងបន្តកើនឡើង ជារៀងរាល់ថ្ងៃ បើទោះបីជំងឺកូវីដ១៩នៅតែបន្តរាតត្បាតក្តី។សូមបញ្ជាក់ថា តំបន់រមណីយដ្ឋានអង្គរ ត្រូវបានប្រ មុខរដ្ឋាភិបាលកម្ពុជា ប្រកាសឱ្យបើកដំណើរការចូលទស្សនាវិញកាលពីថ្ងៃទី២៥ខែមេសាឆ្នាំ២០២១។ ជាមួយគ្នានោះ បណ្តាផ្ទះសំណាក់ និងសណ្ឋាគារ មួយចំនួន ក៏មានការបើកទទួលភ្ញៀវជាធម្មតាវិញដែរ។ ប៉ុន្តែក្លិបកម្សាន្ត ហាងផឹកស៊ី នៅមិនទាន់អនុញាតនៅឡើយទេ ត្បិតជាកន្លែងជួបជុំប្រមូលផ្តុំ៕ប្រភពដើមរាំង

ព័ត៌មានគួរចាប់អារម្មណ៍

 អន្តរជាតិ ស្ទង់​មតិ HappyAtWork៖ អាជីព​១០​ដែល​សប្បាយចិត្ត​ជាងគេ​នៅ​បារាំង​ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

 អន្តរជាតិ អ៊ីរ៉ង​ថា​ខ្លួន​ជួយ​ផ្គត់ផ្គង់​អាហារ​ជាង​១០០០ តោន​ឲ្យ​កាតា​រាល់ថ្ងៃ តែ​កាតា​រក្សា​ភាព​ស្ងៀមស្ងាត់​ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

Bar B Q Plaza នឹង​បើក​ភោជនីយដ្ឋាន​ចម្អិនម្ហូប ដោយ​ខ្លួនឯង​ដំបូងបង្អស់​នៅក្នុង​ផ្សារ​ទំនើប Aeon Mall ទីក្រុង​ភ្នំពេញ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចបាល់ទាត់ពិភព លោកជនជាតិអាហ្សង់ ទីនបានទាញយកប្រ ជាប្រីយ៏ភាពជូនBarca ដោយគ្រាប់​បាល់​ទី ៥០០ របស់​ម៉េ​ស​ស៊ី​ស៊ុត​ឱ្យ Barca ពន្លិច​ក្រុម​អធិរាជ​ Real Madrid ក្នុងការ​ប្រកួត​ដ៏​រំភើប​ញាប់​ញ័រ​! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ឈ្មោះចេង កំពុងល្បី ដឹកជញ្ជូនឈើ នៅខេត្តព្រះវិហារ យ៉ាងពេញបន្ទុក (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
228 នាក់
ម្សិលមិញ :
1487 នាក់
សប្តាហ៍នេះ :
5560 នាក់
ខែនេះ :
24865 នាក់
3 ខែនេះ :
64547 នាក់
សរុប :
368440 នាក់