ថ្ងៃសុក្រ ទី២៥ ខែមិថុនា ឆ្នាំ២០៥០
គេទំព័រទំនាក់ទំនងសង្គម Website: psrtvonline.com , Phone Number 012 967 555 / 015 967 555
តុលាការខេត្ត​ស្ទឹងត្រែង សម្រេចឃុំខ្លួន​ម្ចាស់​កសិដ្ឋាន ចិញ្ចឹម​គោ​-​ចៀម ៣នាក់ ឪពុកនិង​កូន ពីបទ​ឃាតកម្ម ដោយមានទារុណកម្ម​
Fri,04 June 2021 (Time 01:31 PM)
ដោយ ៖ psr (ចំនួនអ្នកអាន: 19នាក់)


ខេត្ត​ស្ទឹងត្រែង​៖ ​ម្ចាស់កសិដ្ឋានចិញ្ចឹមសត្វ​មួយកន្លែង ៣នាក់ ឪពុក​និង​កូន ត្រូវ​បាន​ចៅក្រម​សាលាដំបូង​ខេត្ត​​ស្ទឹងត្រែង បានសម្រេច​ឃុំខ្លួនកាលពី​ល្ងាចថ្ងៃទី​៣ ខែមិថុនា ឆ្នាំ​២០២១​ ពីបទ​ឃាតកម្ម​ដោយមានទារុណកម្ម។​ នេះបើ​យោង​តាម​លោក ឈុំ សៀង​ហាក់ អ្នកនាំពាក្យ​សាលាដំបូង ខេត្តស្ទឹងត្រែង បានបញ្ជាក់នៅ​ព្រឹក​ថ្ងៃទី​៤ ខែមិថុនា​ ឆ្នាំ​២០២១នេះ។ អ្នកនាំពាក្យ​សាលាដំបូងខេត្តរូបនេះ​ បន្តថា​ ជន​ត្រូវ​ចោទ​ទាំង​ ៣នាក់នេះ ត្រូវ​បានចោទ​ប្រកាន់ពីបទ​ឃាតកម្ម​ដោយមានទារុណកម្ម តាមមាត្រា ២០៥ នៃ​ក្រមព្រហ្មទណ្ឌ​។​ ជនជាប់ចោទ​ទាំង​ ៣នាក់​នេះ​ទី​១.​ឈ្មោះ ស្រេង សែ ភេទ​ប្រុស អាយុ​៥០​ឆ្នាំ (​ឪពុក​)​។ ទី​២. ឈ្មោះ លីម មេ​ង​លុង ភេទ​ប្រុស អាយុ​២៣​ឆ្នាំ (​កូន​)​។ ទី​៣.​ឈ្មោះ លីម មេ​ង​ស្រុង ភេទ​ប្រុស អាយុ​១៩​ឆ្នាំ (​កូន​) ។​ ចំណែក​ជនរងគ្រោះ ឈ្មោះ ចាន់ បូ​វ៉ាន់ ភេទ​ប្រុស អាយុ ២៦ ឆ្នាំ នៅ​ភូមិ​ស្រែ​តា​ប៉ាន ឃុំ​សាម​ឃួ​យ ស្រុក​សេសា​ន ខេត្តស្ទឹងត្រែង​។​ ​គួររម្លឹកថា កាលពី​វេលា​ម៉ោងជាង ៧យប់ថ្ងៃទី​៣០ ខែឧសភា ឆ្នាំ​២០២១កន្លងទៅ មាន​ករណីឃាតកម្ម​មួយបានកើតឡើង ត្រង់ចំណុច​អូរ​ខ្លី ក្នុង​កសិដ្ឋាន​ចិញ្ចឹមសត្វ​គោ​-​ចៀម មួយកន្លែង នៅ​កណ្តាល​ព្រៃ ស្ថិតក្នុង​ភូមិ​សេសា​ន ឃុំ​កំ​ភុ​ន ស្រុក​សេសា​ន ខេត្តស្ទឹងត្រែង​។ ដោយជនរងគ្រោះ ស្លាប់​ដោយមាន​ខ្សែ​ចង ចង​គោ ចងដៃ​ជើង ដេកស្លាប់​ផ្កាប់មុខ ក្នុង​កសិដ្ឋាន​។​ ​ក្រោយកើតហេតុមន្ត្រី​នគរបាលជំនាញ សហការីជាមួយ​ក្រុមគ្រូពេទ្យ បានធ្វើ​កោសល្យវិច័យលើសាកសព​ជនរងគ្រោះ រួចបានសន្ឋិដ្ឋានថា សព​ជនរងគ្រោះពិតជាត្រូវបាន​គេ​វាយ​រហូតដល់​បាក់ ក ស្លាប់​ពិតប្រាកដមែន៕  នេះជាទង្វើរយង់ឃ្នងមិនអាចលើលែងទោសបានទ្បើយចំពោះជនឃោរឃៅទាំងពីរនាក់នេះ។ប្រភពនគរវត្ត

ព័ត៌មានគួរចាប់អារម្មណ៍

 អន្តរជាតិ ស្ទង់​មតិ HappyAtWork៖ អាជីព​១០​ដែល​សប្បាយចិត្ត​ជាងគេ​នៅ​បារាំង​ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

 អន្តរជាតិ អ៊ីរ៉ង​ថា​ខ្លួន​ជួយ​ផ្គត់ផ្គង់​អាហារ​ជាង​១០០០ តោន​ឲ្យ​កាតា​រាល់ថ្ងៃ តែ​កាតា​រក្សា​ភាព​ស្ងៀមស្ងាត់​ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

Bar B Q Plaza នឹង​បើក​ភោជនីយដ្ឋាន​ចម្អិនម្ហូប ដោយ​ខ្លួនឯង​ដំបូងបង្អស់​នៅក្នុង​ផ្សារ​ទំនើប Aeon Mall ទីក្រុង​ភ្នំពេញ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចបាល់ទាត់ពិភព លោកជនជាតិអាហ្សង់ ទីនបានទាញយកប្រ ជាប្រីយ៏ភាពជូនBarca ដោយគ្រាប់​បាល់​ទី ៥០០ របស់​ម៉េ​ស​ស៊ី​ស៊ុត​ឱ្យ Barca ពន្លិច​ក្រុម​អធិរាជ​ Real Madrid ក្នុងការ​ប្រកួត​ដ៏​រំភើប​ញាប់​ញ័រ​! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ឈ្មោះចេង កំពុងល្បី ដឹកជញ្ជូនឈើ នៅខេត្តព្រះវិហារ យ៉ាងពេញបន្ទុក (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
202 នាក់
ម្សិលមិញ :
1487 នាក់
សប្តាហ៍នេះ :
5534 នាក់
ខែនេះ :
24839 នាក់
3 ខែនេះ :
64521 នាក់
សរុប :
368414 នាក់