ថ្ងៃសុក្រ ទី២៥ ខែមិថុនា ឆ្នាំ២០៥០
គេទំព័រទំនាក់ទំនងសង្គម Website: psrtvonline.com , Phone Number 012 967 555 / 015 967 555
ការវាយតំលៃរបស់អង្គការ FFI ថា៖​ កម្ពុជា​ ​បញ្ចេញ​ឧស្ម័ន​កាបូនឌីអុកស៊ីត​ មួយឆ្នាំ ១៥,៥ លាន​តោន
Thu,03 June 2021 (Time 07:17 PM)
ដោយ ៖ psr (ចំនួនអ្នកអាន: 32នាក់)


ភ្នំពេញ៖ ក្នុង​ឆ្នាំ​២០១៩ ពិភពលោក​របស់​យើង​បានបញ្ចេញ​ឧស្ម័ន​កាបូនឌីអុកស៊ីត​ប្រមាណ ៣៦.៥ ពាន់​លាន​តោន ដោយ​ក្នុងនោះ ប្រទេស​កម្ពុជា​ បាន​ចូលរួម​ប​ញេ្ច​ញ​ឧស្ម័ន​នេះ​ប្រមាណ ១៥.៥ លាន​តោន​។​ នេះ​បើ​យោងទៅតាម​អត្ថបទ​ស្រាវជ្រាវ​មួយ​ដែល​ផ្សព្វផ្សាយ ដោយ​អង្គការ FFI ។ មិនតែប៉ុណ្ណោះ​ ​អង្គការ FFI បានបញ្ជាក់ទៀតថា​ ជាទូទៅ ប្រជាពលរដ្ឋ​ម្នាក់ៗ​បញ្ចេញ​ឧស្ម័ន កាបូ​និ​ច​ប្រហែល ១​តោន ។​ ​អង្គការ FFI បាន​បន្តថា ប៉ុន្តែ​សារធាតុ​កាបូនឌីអុកស៊ីត ឫ កាបូ​និ​ច ទាំងនេះ គឺ​វា​ត្រូវបាន​ស្រូបយក ដោយ​វាលស្មៅ​សមុទ្រ ខ្លះ ដោយសារតែ ស្មៅ​សមុទ្រ​វា អាច​ស្រូបយក​និង​ផ្ទុក​ឧស្ម័ន​កាបូនឌីអុកស៊ីត (CO2) រហូតដល់​ទៅ​២​ដង ហើយ​ព្រៃកោងកាង​វិញ​អាច​ស្រូបយក​និង​ផ្ទុក​ឧស្ម័ន​នេះ​រហូតដល់​៣​ទៅ​៤ បើ​ប្រៀបធៀប​ទៅនឹង​ព្រៃឈើ​ដីគោក​។​ អង្គការ​មួយ​នេះ​ អះអាងបន្ថែមថា ប្រព័ន្ធ​អេកូឡូស៊ី​តំបន់ឆ្នេរ​ទាំងនេះ គឺជា​ដំណោះ ស្រាយ​ធម្មជាតិ​សម្រាប់​បំរែបំរួល​អាកាសធាតុ​។​ ចំណែកវាលស្មៅ​សមុទ្រ​វិញ អាច​ស្ទុ​ក​ឧស្ម័ន​កាបូ​និ​ច​សរីរាង្គ​ចំនួន ៨៣ លាន​តោន រីឯ​ព្រៃកោងកាង​ អាច​ស្ទុ​ក​ឧស្ម័ន​សរីរាង្គ​នេះ​បាន ៦.៤ ពាន់​លាន​តោនឯណ្ណោះ​។​ ​ទន្ទឹមនឹងនេះ​ អង្គការ FFI ថា ប្រព័ន្ធ​អេកូឡូស៊ី​ទាំងនេះ​ធ្វើដូចនេះបាន​ដោយ​ទាញយក ឧស្ម័ន​កាបូ​និ​ច​ក្នុង​បរិមាណ​យ៉ាងច្រើន​ពី​បរិយាកាស ហើយ​ស្ទុ​ក​ទុក​ក្នុង​ដី​។ ឧស្ម័ន​កាបូ​និ​ច​សរីរាង្គ​ដែល​ត្រូវបាន​ស្ទុ​ក​ទុក​ក្នុង​ដីល្បាប់​នៃ​ប្រព័ន្ធ​អេកូឡូស៊ី​នេះ ត្រូវបាន​គេ​ស្គាល់​ថា​ជា “​ប្លូ​កាបូន​” អ​ញ្ជឹ​ង គួរ​នាំគ្នា​ចូលរួម​ធ្វើការ​ដើម្បី​អភិរក្ស​ព្រៃ កោង​កាង និង​វាលស្មៅ​សមុទ្រ ដោយ បញ្ឈប់​ការកាប់បំផ្លាញ​ព្រៃ កោង​កាង ហើយ​ចូល​និយាយថា “​ទេ​” ចំពោះ​ការ​បូម​ខ្សាច់ និង​សកម្មភាព​ផ្សេងៗ​ទៀត ដែល​អាចធ្វើអោយ​មានកា​រ​ប្រែប្រួលរ​ច​ន​សម្ព័ន្ធ​រាងកាយ​នៃ​ប្រព័ន្ធ​អេកូឡូស៊ី​តំបន់ឆ្នេរ​ទាំងនេះ​៕​ដោយ​ndk

ព័ត៌មានគួរចាប់អារម្មណ៍

 អន្តរជាតិ ស្ទង់​មតិ HappyAtWork៖ អាជីព​១០​ដែល​សប្បាយចិត្ត​ជាងគេ​នៅ​បារាំង​ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

 អន្តរជាតិ អ៊ីរ៉ង​ថា​ខ្លួន​ជួយ​ផ្គត់ផ្គង់​អាហារ​ជាង​១០០០ តោន​ឲ្យ​កាតា​រាល់ថ្ងៃ តែ​កាតា​រក្សា​ភាព​ស្ងៀមស្ងាត់​ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

Bar B Q Plaza នឹង​បើក​ភោជនីយដ្ឋាន​ចម្អិនម្ហូប ដោយ​ខ្លួនឯង​ដំបូងបង្អស់​នៅក្នុង​ផ្សារ​ទំនើប Aeon Mall ទីក្រុង​ភ្នំពេញ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចបាល់ទាត់ពិភព លោកជនជាតិអាហ្សង់ ទីនបានទាញយកប្រ ជាប្រីយ៏ភាពជូនBarca ដោយគ្រាប់​បាល់​ទី ៥០០ របស់​ម៉េ​ស​ស៊ី​ស៊ុត​ឱ្យ Barca ពន្លិច​ក្រុម​អធិរាជ​ Real Madrid ក្នុងការ​ប្រកួត​ដ៏​រំភើប​ញាប់​ញ័រ​! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ឈ្មោះចេង កំពុងល្បី ដឹកជញ្ជូនឈើ នៅខេត្តព្រះវិហារ យ៉ាងពេញបន្ទុក (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
154 នាក់
ម្សិលមិញ :
1487 នាក់
សប្តាហ៍នេះ :
5486 នាក់
ខែនេះ :
24791 នាក់
3 ខែនេះ :
64473 នាក់
សរុប :
368366 នាក់