ថ្ងៃសុក្រ ទី២៥ ខែមិថុនា ឆ្នាំ២០៥០
គេទំព័រទំនាក់ទំនងសង្គម Website: psrtvonline.com , Phone Number 012 967 555 / 015 967 555
ធ្ងន់ធ្ងរហើយពេលនេះអភិបាលខេត្តកំពង់ឆ្នាំង ដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់មន្ត្រីជំនាញ និងអាជ្ញាធរស្រុកកំពង់លែង ឲ្យចុះពិនិត្យ និងស្រាវជ្រាវជាបន្ទាន់ ចំពោះអ្នកយកគ្រឿងចក្រលួចចូលឈូសឆាយបំផ្លាញដីព្រៃលិចទឹករបស់រដ្ឋ
Wed,02 June 2021 (Time 08:08 PM)
ដោយ ៖ psr (ចំនួនអ្នកអាន: 17នាក់)


កំពង់ឆ្នាំង)៖ ដីតំបន់៣នៅក្នុងឃុំផ្លូវទូក ស្រុកកំពង់លែង ចំនួន២៣,៤០ហិកតា ត្រូវបានប្រជាពលរដ្ឋ និងថ្នាក់ដឹកនាំឃុំផ្លូវទូកមួយចំនួន លួចយកគ្រឿងចក្រចូលឈូសឆាយយកជាកម្មសិទ្ធិ។ ករណីនេះសមត្ថកិច្ចជំនាញ និងអាជ្ញា ធរស្រុកកំពង់លែង កំពុងធ្វើរបាយការណ៍ដាក់ជូនលោកអភិបាលខេត្ត ដើម្បីសុំគោលការណ៍សម្រេច។ បន្ទាប់ពីក្រុមអ្នកសារព័ត៌មានបានរាយការណ៍ជូនលោកអភិបាលខេត្ត កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១ ពាក់ព័ន្ធទៅនឹងក្រុមជនខិលខូចមួយចំនួនដែលបានយកគ្រឿងចក្រលួចចូលឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋនៅចំណុចឃុំផ្លូវទូក ក្នុងស្រុកកំពង់លែង អស់ជាច្រើនហិកតារួចមក ។ នៅរសៀលថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២១នេះ ឲ្យដឹងថា នៅថ្ងៃទី៣០ និង៣១ ខែឧសភា ឆ្នាំ២០២១ មន្ត្រីជំនាញ និងអាជ្ញាធរស្រុកកំពង់លែង បានសហការគ្នាចុះពិនិត្យ និងស្រាវជ្រាវនៅក្នុងឃុំផ្លូវទូក។ ជាលទ្ធផល បានរកឃើញដីព្រៃលិចទឹកក្នុងតំបន់៣ចំនួន ២៣,៤០ហិកតា នៅក្នុងទីតាំង៦ចំណុច ក្នុងភូមិសាស្ត្រដីតំបន់៣ ក្នុងឃុំផ្លូវទូក ត្រូវបានជនខិលខូចពិតជាបានលួចយកត្រាក់ទ័រភ្ជួររាស់ និងឈូសឆាយលើដីព្រៃលិចទឹក របស់រដ្ឋអស់មួយចំនួនពិតមែន។ ករណីខាងលើនេះ អាជ្ញាធរ និងមន្ត្រីជំនាញបានស្រាវជ្រាវរកឃើញប្រជាពលរដ្ឋពាក់ព័ន្ធចំនួន២២គ្រួសារ ក្នុងនោះក៏មានសមាជិកក្រុមប្រឹក្សាឃុំផ្លូវទូក មួយចំនួនផងដែរ ដែលបាន យកគ្រឿងចក្រលួចចូលឈូសឆាយដីព្រៃលិចទឹករបស់រដ្ឋ។ លោកនាយខណ្ឌបានបន្តថា ដីមួយចំនួនដែលគេបានឈូសឆាយកាលពីឆ្នាំទៅ ត្រូវជំនាញហាមឃាត់ម្តងរួចមកហើយ តែនៅក្នុងឆ្នាំនេះក៏ត្រូវជនឱកាសនិយមមួយចំនួនខាង លើនេះនៅតែបន្តឈូសឆាយយកដីរដ្ឋធ្វើជាកម្មសិទ្ធិបន្ថែ មទៀត ដែលករណីនេះគឺសមត្ថកិច្ចជំនាញត្រូវកសាងសំណុំរឿងបញ្ជូនទៅតុលាការ គឺមិនត្រូវអត់ឱនឲ្យឡើយ ព្រោះដីតំបន់ព្រៃលិចទឹកទាំងអស់ គឺការពារដោយរដ្ឋដែលមានច្បាប់ស្ដីពីជលផល បានហាមឃាត់ដាច់ខាត មិនឲ្យមានបុគ្គលណាម្នាក់បំពានបានឡើយ។ ដោយឡែក ដីមួយចំនួនដែលឈូសឆាយថ្មីក្នុងឆ្នាំនេះ គឺភាគច្រើនប្រជាពលរដ្ឋបានឈូសនៅតាមក្រោយៗផ្ទះរបស់ពួកគាត់ លើសពីដីដែលអាជ្ញាធរចែកឲ្យពី ៥០ម៉ែត្រទៅជាង១០០ម៉ែត្រតែប៉ុណ្ណោះដើម្បីអាស្រ័យផល ខណៈដែ លអាជ្ញាធរបានចែកដីលំនៅឋានឲ្យពួកគាត់ត្រឹមតែ២០ម៉ែត្រគុណនឹង១០០ម៉ែត្រតែប៉ុណ្ណោះ។ ពួកគាត់បានបំលាស់ទីពីផ្ទះបណ្ដែតទឹកមករស់នៅលើគោកវិញ ហើយមិនមានដីសម្រាប់បង្កបង្កើនផល ដូច្នេះពួកគាត់បានវាតយកបន្តិចបន្តួចពីខាងក្រោយដីផ្ទះតែប៉ុណ្ណោះ។ ប៉ុន្តែនៅតាមក្រោយផ្ទះរបស់ថ្នាក់ដឹកនាំឃុំមួយចំនួនវិញ ពួកគាត់បានលួចឈូសដីលើសពី៤០០ទៅ៥០០ម៉ែត្រឯណោះ គឺពួកគាត់ជាអ្នកនាំអាតប្រជាពលរដ្ឋទើបប្រជាពលរដ្ឋហ៊ានធ្វើតាមបែបនេះ។ ករណីខាងលើនេះ សមត្ថកិច្ចជំនាញនិងអាជ្ញាធរស្រុកកំពុងធ្វើរបាយការណ៍ដាក់ជូន លោកអភិបាលខេត្ត ដើម្បីសុំគោលការណ៍សម្រេចថា តើត្រូវកសាងសំណុំរឿងបញ្ជូនទៅតុលាការឬក៏ត្រូវចំណាត់ការបែបណា។ លោកនាយខណ្ឌរដ្ឋបាលជលផល បានបញ្ជាក់ទៀតថា បច្ចុប្បន្ននេះអាជ្ញាធរខេត្តបានដាក់សំណើរស្នើសុំអនុប្រយោគដីនៅចំណុចវាលស្រង៉ែ ចំនួនជាង១,០០០ហិកតាពីរាជរដ្ឋាភិល ដើម្បីចែកជូនប្រជាពលរដ្ឋក្នុងឃុំផ្លូវទូកដែ លបានបម្លាស់ទីផ្ទះបណ្ដែតទឹកមករស់នៅលើគោកសម្រាប់បង្កបង្កើនផល ព្រោះដីនៅទីនោះគឺវាស្រាប់ដែលមិនមានព្រៃដុះនោះឡើយ។ ដូច្នេះអាជ្ញាធរកំពុងតែគិតគូរដល់បងប្អូនហើយ សូមបងប្អូនរង់ចាំបន្តិចសិន។ ម្យ៉ាងវិញទៀត ចាប់ពីពេលនេះទៅបើបងប្អូនប្រជាពលរដ្ឋ ដែលមានបំណងចង់ភ្ជួររាស់ដីស្រែអាស្រ័យផល ស្ថិតក្នុងដែនព្រៃលិចទឹកសូមបងប្អូនធ្វើពាក្យស្នើសុំមកក្រុមការ ងារចំរុះថ្នាក់ស្រុកនិងថ្នាក់ខេត្ត ដើម្បីក្រុមការងារចុះពិនិត្យជាមុនសិន មុននឹងអនុញ្ញាតឲ្យបងប្អូនចូលភ្ជួររាស់៕ប្រភព fresh news

ព័ត៌មានគួរចាប់អារម្មណ៍

 អន្តរជាតិ ស្ទង់​មតិ HappyAtWork៖ អាជីព​១០​ដែល​សប្បាយចិត្ត​ជាងគេ​នៅ​បារាំង​ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

 អន្តរជាតិ អ៊ីរ៉ង​ថា​ខ្លួន​ជួយ​ផ្គត់ផ្គង់​អាហារ​ជាង​១០០០ តោន​ឲ្យ​កាតា​រាល់ថ្ងៃ តែ​កាតា​រក្សា​ភាព​ស្ងៀមស្ងាត់​ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

Bar B Q Plaza នឹង​បើក​ភោជនីយដ្ឋាន​ចម្អិនម្ហូប ដោយ​ខ្លួនឯង​ដំបូងបង្អស់​នៅក្នុង​ផ្សារ​ទំនើប Aeon Mall ទីក្រុង​ភ្នំពេញ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចបាល់ទាត់ពិភព លោកជនជាតិអាហ្សង់ ទីនបានទាញយកប្រ ជាប្រីយ៏ភាពជូនBarca ដោយគ្រាប់​បាល់​ទី ៥០០ របស់​ម៉េ​ស​ស៊ី​ស៊ុត​ឱ្យ Barca ពន្លិច​ក្រុម​អធិរាជ​ Real Madrid ក្នុងការ​ប្រកួត​ដ៏​រំភើប​ញាប់​ញ័រ​! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ឈ្មោះចេង កំពុងល្បី ដឹកជញ្ជូនឈើ នៅខេត្តព្រះវិហារ យ៉ាងពេញបន្ទុក (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
159 នាក់
ម្សិលមិញ :
1487 នាក់
សប្តាហ៍នេះ :
5491 នាក់
ខែនេះ :
24796 នាក់
3 ខែនេះ :
64478 នាក់
សរុប :
368371 នាក់