ថ្ងៃសុក្រ ទី២៥ ខែមិថុនា ឆ្នាំ២០៥០
គេទំព័រទំនាក់ទំនងសង្គម Website: psrtvonline.com , Phone Number 012 967 555 / 015 967 555
នៅព្រឹកថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១នេះ គេក៏បានប្រទះឃើញអ្នកនាង ដេត ម៉ាលីណា បានឡើង តុលាការតាមដីកាកោះហៅរបស់សាលាដំបូងរាជធានីភ្នំពេញ ។
Wed,02 June 2021 (Time 06:27 PM)
ដោយ ៖ psr (ចំនួនអ្នកអាន: 22នាក់)


ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២ខែមិថុនាឆ្នាំ២០២១នេះមហាជនមានការចាប់អារម្មណ៍ខ្លាំង ក្រោយបានឃើញអ្នកនាង ដេត ម៉ាលីណា ធ្វើដំណើរចេញពីសាលាដំបូងរាជធានីភ្នំពេញ ដោយមានការសង្ស័យថាពាក់ព័ន្ធនឹងករណីប្ដឹងអតីតឧកញ៉ា ឌួង ឆាយ ពីបទ ប្រើប្រាស់អំពើហិង្សា ។ គួរបញ្ជាក់ផងដែរថា រឿងរ៉ាវជម្លោះគ្រួសាររវាងលោក ឌួង ឆាយ និងអតីតភរិយាអ្នកនាង ដេត ម៉ាលីណា ធ្វើឱ្យកក្រើកប្រទេស កាលពីចុងឆ្នាំ២០២០ ដែលមហាជនបានគិតថាវាបានបញ្ចប់ទៅហើយនោះ តាមពិតគឺនៅមិនទាន់ដាច់ស្រេចឡើយ ពោលគឺ អ្នកនាង ដេត ម៉ាលីណា នៅតែបន្តនិងបានដាក់ពាក្យប្ដឹងអតីតសា្វមីរបស់ខ្លួន គឺលោក ឌួង ឆាយ ពីបទប្រើប្រាស់ អំពើហិង្សា មកលើរូបរាងកាយ ហើយនៅព្រឹកថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១នេះ គេក៏បានប្រទះឃើញអ្នកនាង ដេត ម៉ាលីណា បានឡើង តុលាការតាមដីកាកោះហៅរបស់សាលាដំបូងរាជធានីភ្នំពេញ ។ កន្លងមកធ្លាប់មានការចុះផ្សាយថារឿងរ៉ាវរបស់អ្នកទាំងពីរបានបញ្ចប់សព្វគ្រប់អស់ហើយ ក្រោយពីលោក ឌួង ឆាយ ព្រម អហោ សកម្មគ្រប់យ៉ាង ហើយចុះចេញដោយខ្លួនទទេ ជាមួយនឹងបំណុលធនាគារជាង៣លានដុល្លារអាមេរិកថែមទៀតផង ។ យ៉ាងណាជុំវិញករណីខាងលើនេះ យើងមិនទាន់ដឹងថាអ្នកនាង ដេត ម៉ាលីណា អាចលើកលែងទោស ឫក៏អហោសកម្ មឱ្យ អតីតស្វាមី គឺលោក ឌួង ឆាយ ដូចការទទូចសុំក្នុងការឡាយបានដែរឬយ៉ាងណាទេ? ត្បិតក៏មានការលើកឡើងថាអ្នកនាង ដេត ម៉ាលីណា ធ្វើបែបនេះ គឺកំពុងផ្ទុយពីកិច្ចព្រមព្រៀងលែងលះ ចុះថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២០ ក្នុងប្រការ១ ។ ដែលមានខ្លឹមសាថា «…គូភាគីឯកភាពលែងលះគ្នាដោយសន្តិវិធី ពាក់ព័ន្ធនឹងរឿងរ៉ាវមុនៗរហូតមកដល់ថ្ងៃចុះកិច្ចព្រមព្រៀងនេះ គូភាគីឯកភាពគ្នា ថាបញ្ចប់ដោយគូភាគីពុំអាចលើកយកមកធ្វើការប្តឹងផ្តល់បរិហារគ្នាបន្តតទៅថ្ងៃក្រោយទៀតបានឡើយ…» ។ ប៉ុន្តែអ្នកនាង ដេត ម៉ាលីណា មិនបានគោរតាមកិច្ចព្រមព្រៀងគ្នានោះឡើយ ៕ប្រភព នគរធំ

ព័ត៌មានគួរចាប់អារម្មណ៍

 អន្តរជាតិ ស្ទង់​មតិ HappyAtWork៖ អាជីព​១០​ដែល​សប្បាយចិត្ត​ជាងគេ​នៅ​បារាំង​ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

 អន្តរជាតិ អ៊ីរ៉ង​ថា​ខ្លួន​ជួយ​ផ្គត់ផ្គង់​អាហារ​ជាង​១០០០ តោន​ឲ្យ​កាតា​រាល់ថ្ងៃ តែ​កាតា​រក្សា​ភាព​ស្ងៀមស្ងាត់​ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

Bar B Q Plaza នឹង​បើក​ភោជនីយដ្ឋាន​ចម្អិនម្ហូប ដោយ​ខ្លួនឯង​ដំបូងបង្អស់​នៅក្នុង​ផ្សារ​ទំនើប Aeon Mall ទីក្រុង​ភ្នំពេញ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចបាល់ទាត់ពិភព លោកជនជាតិអាហ្សង់ ទីនបានទាញយកប្រ ជាប្រីយ៏ភាពជូនBarca ដោយគ្រាប់​បាល់​ទី ៥០០ របស់​ម៉េ​ស​ស៊ី​ស៊ុត​ឱ្យ Barca ពន្លិច​ក្រុម​អធិរាជ​ Real Madrid ក្នុងការ​ប្រកួត​ដ៏​រំភើប​ញាប់​ញ័រ​! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ឈ្មោះចេង កំពុងល្បី ដឹកជញ្ជូនឈើ នៅខេត្តព្រះវិហារ យ៉ាងពេញបន្ទុក (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
222 នាក់
ម្សិលមិញ :
1487 នាក់
សប្តាហ៍នេះ :
5554 នាក់
ខែនេះ :
24859 នាក់
3 ខែនេះ :
64541 នាក់
សរុប :
368434 នាក់