ថ្ងៃសុក្រ ទី២៥ ខែមិថុនា ឆ្នាំ២០៥០
គេទំព័រទំនាក់ទំនងសង្គម Website: psrtvonline.com , Phone Number 012 967 555 / 015 967 555
នេះចាត់ទុកថាជាករណីលើកទីមួយហើយដែលអតិថិជនស្មាតសំរេចចិត្តប្ដីងក្រុមហ៊ុនស្មាត
Tue,01 June 2021 (Time 04:38 PM)
ដោយ ៖ psr (ចំនួនអ្នកអាន: 24នាក់)


ភ្នំពេញ៖ លោកសុន សុភ័ន្ត​ ដែល​ជាអតិថិជនប្រេីប្រាស់សេវាកម្មទូរស័ព្ទក្រុមហ៊ុន​ SMART ​(ស៉ឹម​កាត​)​ បានសម្រេច​ដាក់ពាក្យប្តឹងទៅ​នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃស្នងការនគបាលជាតិ​ ដោយចោទប្រកាន់ក្រុមហ៊ុនស្មាត(SMART) ថា៖​ បានលួចលក់លេខទូរស័ព្ទរបស់គាត់​ ដែលកំពុងប្រើប្រាស់រាល់ថ្ងៃឲ្យទៅបុគ្គលផ្សេងទៀត ដែលមិនមែនជាម្ចាស់កម្មសិទ្ធផ្ទាល់យកទៅប្រើប្រាស់ផ្ទុយពីច្បាប់ ហើយធ្វើទាំងបំពានអតិថិជន។  ចំពោះ​ការលើកឡើង​បែបនេះ​របស់លោក​ សុន សុភ័ន្ត បានធ្វើឡើងនៅថ្ងៃទី៣១​ ខែឧសភា​ ឆ្នាំ២០២១នេះ បន្ទាប់​ពីរូបគាត់​ ចេញពីដាក់ពាក្យបណ្តឹងនៅនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃស្នងការនគបាលជាតិ​ ដេីម្បីឲ្យសមត្ថកិច្ចស្វែងរកយុត្តិធម៍ជូនគាត់។  លោកស៊ុន សុភ័ន្ត អាយុ​២៨ឆ្នាំ មុខរបរ​បុគ្គលិកក្រុមហ៊ុន​ ខេ.​ អ​. អិន.​ អេ​ រចនា​ ប្រដាក់​ ឯ.ក​ (កាវវិទ្យាសាស្រ្ត)​ តួនាទី​ជាប្រធានផ្នែកទីផ្សារ​ គ្រប់​គ្រង​ទូទាំងប្រទេស​កម្ពុជា​ បានរៀបរាប់​ប្រាប់អង្គភាព​”កាសែតនគរវត្ត​ និង​គេហទំព័រ​នគរដ្រេហ្គន​” យ៉ាងដូច្នេះ​ថា៖​ កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១កន្លងទៅ​ថ្មីៗ​នេះ​ លោកបានចេញទៅបើកលុយតាមប្រព័ន្ធវីង ប៉ុន្តែបែរជាម្ចាស់វីង​ ប្រាប់គាត់ថាមិនអាចដកលុយបានទៅវិញ ដោយម្ចាស់វីង​ ប្រាប់បន្ថែមថា​ លេខទូរស័ព្ទរបស់គាត់ត្រូវបានផ្តាច់ចេញពីស៊ីមកាត ឆែកមិនចេញលេខនោះទេ។ លោកស៊ុន សុភ័ន្ត បានបន្ថែមទៀតថា​ បន្ទាប់​ពីមានករណីនេះភ្លាម​នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១​ រូបគាត់បានទៅដល់ក្រុមហ៊ុនស្មាត ( SMART) ដើម្បីឲ្យក្រុមហ៊ុនឆែកមើលលេខទូរស័ព្ទនេះ ដោយសារតែគាត់ឆ្ងល់ថា​ ហេតុអ្វី? បានជាក្រុមហ៊ុនផ្តាច់លេខទូរស័ព្ទរបស់គាត់ ខណៈដែលលេខទូរស័ព្ទមួយនេះគាត់កំពុងប្រើប្រាស់រាល់ថ្ងៃ ហើយបែរជាមានអ្នកផ្សេងប្រើប្រាស់លេខនេះទៅវិញ។​ ក្រោយ​មកខាងបុគ្គលិកក្រុមហ៊ុនស្មា​ត​ ក៏បានចេញមកជួបគាត់នឹងធ្វើការចរចារគ្នាមួយសន្ទុះផងដែរ ដោយរូបគាត់​ បានប្រាប់ទៅខាងក្រុមហ៊ុនស្មាត(SMART) ឲ្យទៅបិទលេខនេះជាបន្ទាន់ ខណៈដែលលេខមួយនេះជាលេខដែលគាត់បានភ្ជាប់គណនេយ្យ ABA)ហ្វេសប៊ុក(Facebook)ប្រព័ន្ធតេលេក្រាម (Telegram)ផ្ទាល់ខ្លួន ឯកសារសំខាន់ផ្សេងៗទៀតជាមួយក្រុមហ៊ុនផងដែរ ។ លោកសុន សុភ័ន្ត បានបន្ថែមឲ្យដឹងទៀតថា​ លេខទូស័ព្ទរបស់គាត់មួយខ្សែរនេះ​ គឺគាត់បានទិញពីក្រុមហ៊ុនស្មាត​ យកមកប្រើប្រាស់អស់រយៈពេលជាងមួយឆ្នាំមកហើយ​ ដោយបានយកអត្តសញ្ញាណប័ណ្ណរបស់គាត់ទៅភ្ជាប់ពេលទិញផងដែរ។​ លោក​ បន្ត​ថា​ ដោយសារខ្លាចមានពាក់ព័ន្ធនិងផ្លូវច្បាប់​ ទើបនៅព្រឹកថ្ងៃទី៣១​ ខែឧសភា​ ឆ្នាំ២០២១នេះ ក៏បានទៅដាក់ពាក្យបណ្តឹងនៅនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃស្នងការនគបាលជាតិ​ ដើម្បីឲ្យសមត្ថកិច្ចជំនាញជួយស្រាវជ្រាវបានទំនាក់ទំនងទៅខាងក្រុមហ៊ុនស្មាត(SMART) នៅល្ងាចថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ ។ នេះតាមទូរស័ព្ទ ខាងក្រុមហ៊ុនបានប្រាប់ថាឲ្យដឹងថា៖ ជាក់ស្តែងខ្ញុំបានឃើញអតិថិជន ឈ្មោះ សុន សុភ័ន្ត បានមកក្រុមហ៊ុនស្មាតសប ខាងសៀមរាបម្តង​ និងមកខាងស្មាតសបនៅភ្នំពេញម្តង ខាងខ្ញុំក៏បានទាក់ទងទៅខាងគាត់ដែរ​ ដើម្បីខាងក្រុមហ៊ុនបើកលេខឲ្យទៅគាត់វិញ​ និងសេីបអង្គេតបុគ្គលណាដែលលក់លេខនោះពិតមែន​ និងចាត់ការតាមផ្លូវច្បាប់។ ប៉ុន្តែ​ជាក់ស្តែងខាងគាត់អត់មកដោះស្រាយជាមួយក្រុមហ៊ុនសោះ​ ហើយគាត់ថាខាងក្រុមហ៊ុនលក់លេខគាត់។ និយាយទៅគោលការណ៍ក្រុមហ៊ុនមិនមែនការលក់ស៊ីមរបស់អតិថិជនដែលកំពុងប្រើប្រាស់ទៅឲ្យអ្នកផ្សេងនោះទេគឺខុសទាំងស្រុង​ ហេីយប្រសិនបើមានពិតមែនខាងក្រុមហ៊ុននិងបញ្ឈប់បុគ្គលិកនោះភ្លាម។  ជុំវិញករណីខាងលេីនេះ​ ពាក់ព័ន្ធរឿងអតិថិជនដែលទៅដាក់ពាក្យបណ្តឹងនៅនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃស្នងកានគបាលជាតិ វិញ ខាងក្រុមហ៊ុនស្មាត(SMART) បានប្រាប់ថា ខាងក្រុមហ៊ុនមិនមានអ្វីគឺរង់ចាំដោះស្រាយជាមួយនិងអាជ្ញាធរតាមផ្លូវច្បាប់ព្រោះខាងក្រុមហ៊ុនក៏មានច្បាប់ត្រឹមត្រូវដែរ។ សូមបញ្ជាក់ផងដែរថា, បើខាងក្រុមហ៊ុន SMART បានលក់លេខទូរស័ព្ទរបស់អតិថិជន ដែលបានទិញមានអត្តសញ្ញាណប័ណ្ណច្បាស់លាស់ គឺជាអំពើល្មើសច្បាប់ ដូច្នេះសមត្ថកិច្ចគួរមានវិធានការស្រាវជ្រាវស៊ើបអង្កេតក្នុងរឿងនេះ ដើម្បីផ្ដល់ភាពយុត្តិធម៌ដល់អតិថិជន៕ ប្រភព ndk

ព័ត៌មានគួរចាប់អារម្មណ៍

 អន្តរជាតិ ស្ទង់​មតិ HappyAtWork៖ អាជីព​១០​ដែល​សប្បាយចិត្ត​ជាងគេ​នៅ​បារាំង​ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

 អន្តរជាតិ អ៊ីរ៉ង​ថា​ខ្លួន​ជួយ​ផ្គត់ផ្គង់​អាហារ​ជាង​១០០០ តោន​ឲ្យ​កាតា​រាល់ថ្ងៃ តែ​កាតា​រក្សា​ភាព​ស្ងៀមស្ងាត់​ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

Bar B Q Plaza នឹង​បើក​ភោជនីយដ្ឋាន​ចម្អិនម្ហូប ដោយ​ខ្លួនឯង​ដំបូងបង្អស់​នៅក្នុង​ផ្សារ​ទំនើប Aeon Mall ទីក្រុង​ភ្នំពេញ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចបាល់ទាត់ពិភព លោកជនជាតិអាហ្សង់ ទីនបានទាញយកប្រ ជាប្រីយ៏ភាពជូនBarca ដោយគ្រាប់​បាល់​ទី ៥០០ របស់​ម៉េ​ស​ស៊ី​ស៊ុត​ឱ្យ Barca ពន្លិច​ក្រុម​អធិរាជ​ Real Madrid ក្នុងការ​ប្រកួត​ដ៏​រំភើប​ញាប់​ញ័រ​! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ឈ្មោះចេង កំពុងល្បី ដឹកជញ្ជូនឈើ នៅខេត្តព្រះវិហារ យ៉ាងពេញបន្ទុក (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
190 នាក់
ម្សិលមិញ :
1487 នាក់
សប្តាហ៍នេះ :
5522 នាក់
ខែនេះ :
24827 នាក់
3 ខែនេះ :
64509 នាក់
សរុប :
368402 នាក់