(ភ្នំពេញ)៖ បុរសម្នាក់បានស្លាប់ភ្លាមដោយសារធ្លាក់ពីលេីអគារកំពស់២០ជាន់នៅម៉ោងជាង៩ព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២០ចំណុចផ្ទះលេខ២០ ផ្លូវ៣២២ ភូមិ៨ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ៕ ជនរងគ្រោះ(សាកសព) ឈ្មោះ នី មីនុន ភេទប្រុសអាយុ ជនជាតិខ្មែរ សព្វថ្ងៃកម្មករ ស្នាក់ក្នុងការដ្ឋានខាងលើមានទីលំនៅអចិន្រ្តៃយ៍ភូមិប្រនាគ ឃុំចើងដើងស្រុកបារាយណ៍ខេត្ត កំពង់ធំ។ តាមការបំភ្លឺសាក្សីកន្លែងកើតហេតុ ដែលជាកម្មករធ្វេីការជាមួយគ្នាបានអោយដឹងថានៅវេលាម៉ោង៧៖០០នាទីកម្មករសំណង់ទាំងអស់នៅលើការដ្ឋានសំណង់តាមជណ្តើរយន្តឡើងទៅជាន់ទី១៩ឈ្មោះ ឃិន អុិតនិងជនរងគ្រោះក៏អស់សុីម៉ង់ធ្វើការក៏ឡើងទៅជាន់ទី២០ដើម្បីជិះជណ្តើរយន្តមកក្រោមជាន់ផ្ទាល់ដីពេលនោះឈ្មោះ ឃិត អុិតត្រូវបានជនរងគ្រោះរុញចូលក្នុងជណ្តើរយន្តចំណែកជនរងគ្រោះនៅក្រៅជណ្តើររួចលើករនាំងជណ្តើរយន្តបិតក៏បណ្តាលអោយរអិលជើងធ្លាក់មកជាន់ក្រោមស្លាប់តែម្តង។ ការិយាល័យនគរបាលបច្ចេកទេសវិទ្យាសាស្រ្តភ្នំពេញថា ស្លាប់ដោយប៉ះទង្គិចក្បាលនិងខ្លួនប្រាណធ្ងន់ធ្ងរ។សពបានប្រគល់អោយពូបង្កើតយកទៅធ្វើបុណ្យតាមប្រពៃណីស្រុកកំណេីតនៅខេត្ត។ តែករណីនេះមិនដឹងថាតើការស្លាប់ដោយគ្រោះថ្នាក់ការងារចឹងថៅកែចេញជាសំណងឲ្យប៉ុន្មាននោះទេ។
ព័ត៌មានគួរចាប់អារម្មណ៍
អន្តរជាតិ ស្ទង់មតិ HappyAtWork៖ អាជីព១០ដែលសប្បាយចិត្តជាងគេនៅបារាំង (សហការី)
អន្តរជាតិ អ៊ីរ៉ងថាខ្លួនជួយផ្គត់ផ្គង់អាហារជាង១០០០ តោនឲ្យកាតារាល់ថ្ងៃ តែកាតារក្សាភាពស្ងៀមស្ងាត់ (សហការី)
Bar B Q Plaza នឹងបើកភោជនីយដ្ឋានចម្អិនម្ហូប ដោយខ្លួនឯងដំបូងបង្អស់នៅក្នុងផ្សារទំនើប Aeon Mall ទីក្រុងភ្នំពេញ (សហការី)
សម្ដេចបាល់ទាត់ពិភព លោកជនជាតិអាហ្សង់ ទីនបានទាញយកប្រ ជាប្រីយ៏ភាពជូនBarca ដោយគ្រាប់បាល់ទី ៥០០ របស់ម៉េសស៊ីស៊ុតឱ្យ Barca ពន្លិចក្រុមអធិរាជ Real Madrid ក្នុងការប្រកួតដ៏រំភើបញាប់ញ័រ! (សហការី)
ឈ្មោះចេង កំពុងល្បី ដឹកជញ្ជូនឈើ នៅខេត្តព្រះវិហារ យ៉ាងពេញបន្ទុក (សហការី)
វីដែអូ
ចំនួនអ្នកទស្សនា