ថ្ងៃសុក្រ ទី២៧ ខែវិច្ឆិការ ឆ្នាំ២០៥០
គេទំព័រទំនាក់ទំនងសង្គម Website: psrtvonline.com , Phone Number 012 967 555 / 015 967 555
ថ្មីៗអ្នកនាំពាក្យក្រសួងការងារ៖ គ្មានការផ្អាកដំណើរការពិភាក្សាប្រាក់ឈ្នួលជូនកម្មករនិយោជិតសម្រាប់ឆ្នាំ២០២១ នោះឡើយ
Thu,02 July 2020 (Time 01:41 PM)
ដោយ ៖ psr (ចំនួនអ្នកអាន: 150នាក់)


ភ្នំពេញ៖ លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅថ្ងៃទី២ ខែកក្កដានេះ បានបញ្ជាក់ថា គ្មានការផ្អាកដំណើរការពិភាក្សាប្រាក់ឈ្នួលជូនកម្មករនិយោជិតសម្រាប់ឆ្នាំ២០២១ នោះឡើយ ពោលគឺនៅតែដំណើរការពិភាក្សាតាមប្រតិទិនក្នុងសេចក្ដីជូនដំណឹងរបស់ក្រសួង ។ អ្នកនាំពាក្យក្រសួងការងាររូបនេះ បន្តថា ទោះបីជាពិភពលោក និងប្រទេសកម្ពុជាកំពុងជួបវិបត្តិជំងឺកូវីដ–១៩ ក៏ពិតមែន ប៉ុន្តែសម្រាប់ដំណើរការពិភាក្សា ដើម្បីដំឡើងប្រាក់ឈ្នួលអប្បបរមាជូនកម្មករនិយោជិតក្នុងវិស័យវាយនភណ្ឌ កាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើង សម្រាប់ឆ្នាំ២០២១ នៅតែអាចដំណើរការបានជាធម្មតា ដោយក្នុងខែកក្កដានេះ ភាគីនីមួយៗបានឈានដល់ពេលពិភាក្សាផ្ទៃក្នុងរៀងៗខ្លួន។ សូមជម្រាបថា កាលពីពេលថ្មីៗនេះ ភាគីនិយោជកបានស្នើទៅកាន់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ សុំផ្អាកការដំឡើងប្រាក់ឈ្នួលជូនកម្មករនិយោជិតសម្រាប់ឆ្នាំ២០២១ រយៈពេលមួយឆ្នាំសិន ដើម្បីប៉ះប៉ូវការខាតបង់ដោយសារវិបត្តិជំងឺកូវីដ–១៩បានខ្លះ។ ប៉ុន្តែសំណើនេះជំទាស់ដោយក្រសួងការងារ និងភាគីនិយោជិត ។ ដោយឡែកលោក អាត់ ធន់ ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យ កម្មករ កាត់ដេរ កម្ពុជា និងជាតំណាងភាគីសហជីពផងនោះ បានឲ្យដឹងដែរថា ការស្នើសុំផ្អាកដំឡើងប្រាក់ឈ្នូលជូនកម្មករនិយោជិតពីសំណាក់ភាគីនិយោជកនេះ គឺគ្មានហេតុផលសមរម្យនោះឡើយ ពីព្រោះការពិភាក្សាដំឡើងប្រាក់ឈ្នួលនេះ គឺសម្រាប់ឆ្នាំ២០២១ ឯណោះទេ មិនមែនសម្រាប់ក្នុងពេលមានវិបត្តិនេះឡើយ។ លោក ប្រធានសម្ព័ន្ធសហជីព បានបន្តថា ចំពោះកម្មករនិយោជិត គឺជួបផលប៉ះពាល់ខ្លាំងណាស់ទៅហើយ ប្រសិនបើនិយោជកមិនដំឡើងប្រាក់ឈ្នួលឱ្យទៀតនោះ ច្បាស់ណាស់ថាពួកគេគឺពិតជានឹងរងផលប៉ះពាល់កាន់តែខ្លាំងជាងនេះមិនខាន។ ទោះបីមានការអះអាងយ៉ាងនេះក្ដីប៉ុន្តែលោក អាត់ ធន់ បានបង្ហើបឱ្យដឹងដែរថា «ហេតុផលនៃការចរចាត្រីភាគីឆ្នាំនេះ ប្រហែលជាមានភាពតឹងតែងបន្តិច»។ យោងតាមសេចក្តីប្រកាសរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា ការពិភាក្សាប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២១ ត្រូវអនុវត្តតាមប្រតិទិនដូចតទៅ៖ ១/កំណត់យកខែកក្កដា ឆ្នាំ២០២០ ជាការចាប់ផ្តើមពិភាក្សាប្រាក់ឈ្នួលអប្បបរមា ជាលក្ខណៈផ្ទៃក្នុងរបស់ភាគីនីមួយៗ។ ២/កំណត់យកខែសីហា ឆ្នាំ២០២០ ជាការចាប់ផ្តើមពិភាក្សាប្រាក់ឈ្នួលអប្បបរមា ជាលក្ខណៈទ្វេភាគី និងត្រីភាគី។ ៣/ កំណត់យកខែកញ្ញា ឆ្នាំ២០២០ បើកកិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា ដើម្បីសម្រេចប្រាក់ឈ្នួល អប្បបរមាផ្នែកវាយនភណ្ឌកាត់ដេរ និងផលិតស្បែកជើង សម្រាប់ឆ្នាំ២០២១។ ៤/កំណត់យកថ្ងៃទី១ ខែមករា ឆ្នាំ២០២១ ជាកាលបរិច្ឆេទចូលជាធរមានប្រាក់ឈ្នួលអប្បបរមា។ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវគោលនយោបាយដំឡើងប្រាក់ឈ្នួលដល់កម្មករ និយោជិត ក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ និងស្បែកជើងរៀងរាល់ឆ្នាំ។ រហូតដល់ពេលនេះ ប្រាក់ឈ្នួលអប្បបរមាកម្មករ និយោជិតនៅកម្ពុជា ឆ្នាំ២០២០ មានចំនួន១៩០ដុល្លារ ក្នុង១ខែ៕nkd news

ព័ត៌មានគួរចាប់អារម្មណ៍

 អន្តរជាតិ ស្ទង់​មតិ HappyAtWork៖ អាជីព​១០​ដែល​សប្បាយចិត្ត​ជាងគេ​នៅ​បារាំង​ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

 អន្តរជាតិ អ៊ីរ៉ង​ថា​ខ្លួន​ជួយ​ផ្គត់ផ្គង់​អាហារ​ជាង​១០០០ តោន​ឲ្យ​កាតា​រាល់ថ្ងៃ តែ​កាតា​រក្សា​ភាព​ស្ងៀមស្ងាត់​ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

Bar B Q Plaza នឹង​បើក​ភោជនីយដ្ឋាន​ចម្អិនម្ហូប ដោយ​ខ្លួនឯង​ដំបូងបង្អស់​នៅក្នុង​ផ្សារ​ទំនើប Aeon Mall ទីក្រុង​ភ្នំពេញ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចបាល់ទាត់ពិភព លោកជនជាតិអាហ្សង់ ទីនបានទាញយកប្រ ជាប្រីយ៏ភាពជូនBarca ដោយគ្រាប់​បាល់​ទី ៥០០ របស់​ម៉េ​ស​ស៊ី​ស៊ុត​ឱ្យ Barca ពន្លិច​ក្រុម​អធិរាជ​ Real Madrid ក្នុងការ​ប្រកួត​ដ៏​រំភើប​ញាប់​ញ័រ​! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ឈ្មោះចេង កំពុងល្បី ដឹកជញ្ជូនឈើ នៅខេត្តព្រះវិហារ យ៉ាងពេញបន្ទុក (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
284 នាក់
ម្សិលមិញ :
335 នាក់
សប្តាហ៍នេះ :
2716 នាក់
ខែនេះ :
10308 នាក់
3 ខែនេះ :
40949 នាក់
សរុប :
249966 នាក់