បន្ទាយមានជយ័! តើក្រុមហ៑ុនហៃសួគ៌មានគោលការវិនិយោគជាមួយរដ្ឋាភិបាលផ្នែកកសិកម្មឬអ្វី ?ទើបអាចវិយោគលើដី ដែលមាន.ស.ជ.ណ ដែលសម្តេចចែកជូនរាស្ត្រ? _មិនយល់សោះថាតើពលរដ្ឋខុសអីទើបចាប់ពួកគាត់ដាក់គុកបើគ្រាន់តែពួកគាត់ការពារដីដែល សម្តេច មានគោលនយោបាយ ចែកជូនប្រជាពលរដ្ឋជាអតីតយុទ្ធជនពលីនិងនិវត្តជន របស់ពួកគាត់ក្នុង១គ្រួសារ០៥ហិតាសោះហ្នឹង? _តើអជ្ញាធរស្រុកម៉ាល័យខេត្តបន្ទាយមានជ័យ កំពុងធ្វើអ្វី?កំពុងបំរើរាស្ត្រឬកំពុងសំលាប់រាស្ត្រ? #បើអសមត្ថភាពម្លឹងៗល្មមទៅនៅវត្តហើយកុំនៅបន្តបំផ្លាញសន្លឹកឆ្នោតរបស់គណបក្ស *លោកឧត្តមសេនីយ៍ទោ មាស ពឿន ដែលបច្ចុប្បន្ន មានតួនាទីជា នាយករងទីចាត់ការ ការងារព្រំដែន អ.ប.ក ហើយក៏ជាតំណាងក្រុមហ៑ុន ហៃសួគ៌ (តែបច្ចុប្បន្នមិនដឹងមានឬអត់នោះទេក្រុមហ៑ុនហៃសួគ៌) ធ្លាប់ប្តឹងប្រជាពលរដ្ឋចំនួន ០២ រូប យកទៅដាក់ពន្ធនាគារបានសម្រច ដោយចោទពីបទ រំលោភយកដីក្រុមហ៑ុន និងបានប្តឹងពលរដ្ឋជាច្រើនរូបទៀត...អំពីករណីដូចៗគ្នា ។ ប្រភពពីប្រជាពលរដ្ឋបានអោយដឹងទៀតថាក្រុមហ៑ុនហៃសួគ៌ និងថ្នាក់ខាងខេត្តកំពុងរកមធ្យោបាយ ចរចារជាមួយពលរដ្ឋស្នើរ អោយចែកគ្នា !ដោយក្រុមហ៑ុនក៏ត្រូវមានចំណែកលើដីពលរដ្ឋដែរ ។ គួរអោយអាសូរសង្វេក ដល់ប្រជាពលរដ្ឋដែលស្ថិតនៅ ភូមិបឹងជង្រុក និង ភូមិ៦៧១ ជាពន់ពេកណាស់ ដែលត្រូវបានសមត្ថកិច្ចអជ្ញាធរមូលដ្ឋាន ចោទប្រកាន់ថាជាពលរដ្ឋអណាធិបតេយ្យ មិនមានសាលារៀន មិនមានកន្លែងទទួលសេវាសុខភាពក្នុងភូមិឡើយ ....ការចោទដូច្នោះវាលើសពេកហើយ.ទេដឹងលោក។ ជាពលរដ្ឋខ្មែរតែមួយ រស់ក្រោមរបបដូចគ្នាសោះម្តេចក៏មានបែងចែកបែបនេះ? ស្ទើរតែមិនជឿថាសម័យនេះហើយនៅមានទង្វើថោកទាបបែបនេះសំរាប់ប្រទេសកម្ពុជាយើងទៀត នេះដោយសារតែមន្រ្តីខិលខូច ឬ ដោយសាររាស្រ្ត?។ សារនេះសូមអោយបានជ្រាបដល់ សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនសូមឱ្យលោកបាន ទទួល ដឹងនិងជ្រាបហើយនិងកម្ចាត់មន្ត្រីខិលខូចឬអ្នកមានអំណាចមានលុយដែលប្រើ សកម្មភាពលាបពណ៌ធ្វើបាបប្រជាពលរដ្ឋស្លូតត្រង់ឲ្យរងទុក្ខវេទនាសូមឲ្យពួកគេបានទទួលទោសទណ្ឌដែលពួកគាត់បានប្រព្រឹត្ត។ ប្រជាពលរដ្ឋទូទាំងស្រុកម៉ាឡៃសូមអំពាវនាវឲ្យសម្ដេចហ៊ុនសែនមេត្តាជួយពួកគាត់ផងពួកគាត់សុំត្រឹមរបបគោលនយោបាយដែលសម្ដេចបានដាក់ឱ្យក្នុងម្នាក់ ០៥ ហិតាហើយសុំឲ្យបានប័ណ្ណកម្មសិទ្ធិស្របច្បាប់ព្រោះពួកគាត់បានរស់នៅទីនោះអស់រយៈពេលជាង ២០ ឆ្នាំមកហើយដោយស្រុកឃុំភូមិទំព្រងចេញប័ណ្ណកម្មសិទ្ធិឲ្យគាត់នៅឡើយ៕គេហទំពរ័ សេរីភាពខ្មែរ
ព័ត៌មានគួរចាប់អារម្មណ៍
អន្តរជាតិ ស្ទង់មតិ HappyAtWork៖ អាជីព១០ដែលសប្បាយចិត្តជាងគេនៅបារាំង (សហការី)
អន្តរជាតិ អ៊ីរ៉ងថាខ្លួនជួយផ្គត់ផ្គង់អាហារជាង១០០០ តោនឲ្យកាតារាល់ថ្ងៃ តែកាតារក្សាភាពស្ងៀមស្ងាត់ (សហការី)
Bar B Q Plaza នឹងបើកភោជនីយដ្ឋានចម្អិនម្ហូប ដោយខ្លួនឯងដំបូងបង្អស់នៅក្នុងផ្សារទំនើប Aeon Mall ទីក្រុងភ្នំពេញ (សហការី)
សម្ដេចបាល់ទាត់ពិភព លោកជនជាតិអាហ្សង់ ទីនបានទាញយកប្រ ជាប្រីយ៏ភាពជូនBarca ដោយគ្រាប់បាល់ទី ៥០០ របស់ម៉េសស៊ីស៊ុតឱ្យ Barca ពន្លិចក្រុមអធិរាជ Real Madrid ក្នុងការប្រកួតដ៏រំភើបញាប់ញ័រ! (សហការី)
ឈ្មោះចេង កំពុងល្បី ដឹកជញ្ជូនឈើ នៅខេត្តព្រះវិហារ យ៉ាងពេញបន្ទុក (សហការី)
វីដែអូ
ចំនួនអ្នកទស្សនា