ថ្ងៃសុក្រ ទី២៧ ខែវិច្ឆិការ ឆ្នាំ២០៥០
គេទំព័រទំនាក់ទំនងសង្គម Website: psrtvonline.com , Phone Number 012 967 555 / 015 967 555
ដេីម្បីកែលំអរការកកស្ទះចរាចរណ៍ រដ្ឋបាលរាជធានីភ្នំពេញ៖ គ្រោងនឹងកែសម្រួលប្រព័ន្ធចរាចរណ៏ នៅស្តុបវត្តនាគវ័ន និងស្ដុបច្រមុះជ្រួកក្បាលថ្នល់ បន្ថែម
Sat,11 July 2020 (Time 07:01 AM)
ដោយ ៖ psr (ចំនួនអ្នកអាន: 113នាក់)


ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ និងធ្វើការកែសម្រួលប្រព័ន្ធ ចរាចរណ៏ នៅស្តុបចំនួនពីរ គឺស្តុប ច្រមុះជ្រូកក្បាលថ្នល់និងស្តុបវត្តនាគវ័នដើម្បីឲ្យចរាចរណ៍មានភាពល្អប្រសើរជាងមុនខណៈស្តុបទាំង ២នេះតែងតែកកស្ទះចរាចណ៍រាល់ថ្ងៃនោះ។ ការបញ្ជាក់ពីការប្ដូរប្រព័ន្ធចរាចរណ៍នៅស្តុបទាំងពីរខាងលើនេះបានធ្វើឡើង កាលពីល្ងាចថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ ក្នុងកិច្ចប្រជុំមួយ ជាមួយមន្ត្រីជំនាញនិងប៉ូលីសនៃស្នងការនគរបាលរាជធានីភ្នំពេញក្រោមវត្តមាន លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។ លោកសាំ ពិសិដ្ឋប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានបញ្ជាក់ថា ប្រព័ន្ធចរាចរណ៍នៅច្រមុះជ្រូកក្បាលថ្នល់មានការកកស្ទះចរាចរណ៍រាល់ថ្ងៃ។ ដោយមើលឃើញពីបញ្ហាខាងលើនេះ រដ្ឋបាលរាជធានីភ្នំពេញក្រោមការដឹកនាំរបស់. លោកឃួង ស្រេង បានសុំគោលការណ៍ទៅ រាជរដ្ឋាភិបាល ដើម្បីសូមយកក្រាស់សាំងសូគីមិចចេញពីច្រមុះជ្រូកក្បាលថ្នល់ ដោយប្តូទៅកាន់ទីតាំងផ្សេង ដើម្បីសម្រួលប្រព័ន្ធចរាចរណ៍នៅតំបន់នេះឱ្យកាន់តែប្រសើរឡើងជាងមុន។ លោកសាំ ពិសិដ្ឋ បានបញ្ជាក់ទៀតថា ពាក់ព័ន្ធនឹង ការកែប្រពន្ធលំហូរសារាចរនៅស្តុបច្រមុះជ្រូកក្បាល ថ្នល់នេះ រដ្ឋបាលរាជធានីភ្នំពេញ គ្រោងនឹងពង្រីកផ្លូវព្រះមន្នីវង្សអោយបានបីគន្លងនិងផ្លូវលេខ២៧១ បីគន្លង ជាមួយនឹងការយកការ៉ាស់សាំងសូគីមិចនៅច្រមុះជ្រូកនេះចេញផងដែរ ។ ដោយឡែកនៅស្តុបវត្តនាគវ័នវិញ ក៏មានការកែសំរួលប្រព័ន្ធចរាចរណ៍ផងដែរ ដោយនឹងធ្វើការបើកផ្លូវ២២១ក្នុងសង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោកដែលបច្ចុប្បន្ននេះបិទមិនអោយធ្វើចរាចរណ៍ឡើងមកលើផ្លូវសហព័ន្ធរុស្ស៊ីនិងកាត់ផ្លូវហព័ន្ធរុស្ស៊ីចូលទៅវត្តនាគវ័នអោយដំណើរការចរាចរណ៍ តែមិនអនុញ្ញាតិអោយបត់ឆ្វេង បត់ស្ដាំចុះពីផ្លូវសហព័ន្ធរុស្ស៊ីទៅលើកំណាត់ផ្លូវលេខ២២១នេះឡើយ។ អភិបាលរាជធានីភ្នំពេញ លោកឃួង ស្រេង ក្នុងកិច្ចប្រជុំនោះបានឯកភាពទៅនឹងការកែសម្រួលប្រព័ន្ធចរាចរណ៍នៅស្តុបទាំងពីរខាងលើ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី លោកបានធ្វើការណែនាំអោយមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ ពិសេស លោកសាំ ពិសិដ្ឋ មុននៃការបើកឲ្យធ្វើចរាចរណ៍នៅស្ទុបទាំង២នេះត្រូវតែ ធ្វើបទបង្ហាញតាមប្រព័ន្ធផ្សព្វផ្សាយដូចជា តាមបណ្ដាញទូរទស្សន៍ជាដើម ដើម្បីឲ្យប្រជាពលរដ្ឋប្រជាពលរដ្ឋបានយល់ដឹងអំពីការកែសម្រួលប្រព័ន្ធសារាចរនៃស្តុបទាំងពីរខាងលើនេះ ។ ដោយឡែកការបើកការដ្ឋានស្ថាបនាប្រឡាយលូដូចជាបើកការដ្ឋានស្ថាបនាផ្លូវ ក្នុងនាមមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញគួរត្រូវតែធ្វើបទបង្ហាញតាមប្រព័ន្ធផ្សព្វផ្សាយដើម្បីឲ្យប្រជាពលរដ្ឋបានយល់ដឹងផងដែរ៕ nokor dragon

ព័ត៌មានគួរចាប់អារម្មណ៍

 អន្តរជាតិ ស្ទង់​មតិ HappyAtWork៖ អាជីព​១០​ដែល​សប្បាយចិត្ត​ជាងគេ​នៅ​បារាំង​ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

 អន្តរជាតិ អ៊ីរ៉ង​ថា​ខ្លួន​ជួយ​ផ្គត់ផ្គង់​អាហារ​ជាង​១០០០ តោន​ឲ្យ​កាតា​រាល់ថ្ងៃ តែ​កាតា​រក្សា​ភាព​ស្ងៀមស្ងាត់​ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

Bar B Q Plaza នឹង​បើក​ភោជនីយដ្ឋាន​ចម្អិនម្ហូប ដោយ​ខ្លួនឯង​ដំបូងបង្អស់​នៅក្នុង​ផ្សារ​ទំនើប Aeon Mall ទីក្រុង​ភ្នំពេញ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចបាល់ទាត់ពិភព លោកជនជាតិអាហ្សង់ ទីនបានទាញយកប្រ ជាប្រីយ៏ភាពជូនBarca ដោយគ្រាប់​បាល់​ទី ៥០០ របស់​ម៉េ​ស​ស៊ី​ស៊ុត​ឱ្យ Barca ពន្លិច​ក្រុម​អធិរាជ​ Real Madrid ក្នុងការ​ប្រកួត​ដ៏​រំភើប​ញាប់​ញ័រ​! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ឈ្មោះចេង កំពុងល្បី ដឹកជញ្ជូនឈើ នៅខេត្តព្រះវិហារ យ៉ាងពេញបន្ទុក (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
334 នាក់
ម្សិលមិញ :
335 នាក់
សប្តាហ៍នេះ :
2766 នាក់
ខែនេះ :
10358 នាក់
3 ខែនេះ :
40999 នាក់
សរុប :
250016 នាក់