ថ្ងៃសុក្រ ទី២៧ ខែវិច្ឆិការ ឆ្នាំ២០៥០
គេទំព័រទំនាក់ទំនងសង្គម Website: psrtvonline.com , Phone Number 012 967 555 / 015 967 555
អបអរចំពោះ ឯកឧត្តមហោណាំហុងស្នើដល់អាជ្ញាធរខេត្តនិងផ្នែកពាក់ពន្ធ័ពន្លឿនការដោះ ស្រាយប្រាក់គោលនយោបាយជូនកម្មករនិយោជិតអោយទាន់ពេលវេលាផងដែរ
Sun,21 June 2020 (Time 12:28 PM)
ដោយ ៖ psr (ចំនួនអ្នកអាន: 119នាក់)


ភ្នំពេញ! ឯកឧត្តម ហោ ណាំហុង ឧបនាយករដ្ឋមន្ត្រី បានជំរុញដល់ក្រសួងមន្ទីរពាក់ពន្ធ័ និងម្ចាស់រោងចក្រ សហគ្រាស ពន្លឿននិងធ្វើការសម្របសម្រួលដោះស្រាយប្រាក់គោលនយោបាយ ៤០ដុល្លាពីរាជរដ្ឋាភិបាល និង៣០ដុល្លារបស់ក្រុមហ៊ុន សហគ្រាស​ជូនដល់កម្មករនិយោជិត ដែលព្យួរការងារ ដោយវិបត្ត ជម្ងឺនូវីដ១៩ សំដៅអោយពួកគេធ្វើការបំរើជីវភាព ក្នុងរយះពេលរង់ចាំបន្តការងារបន្ទាប់ស្ងាប់និងជម្ងឺនៅពេលខាងមុខ ។ ការថ្លែងនិងមានប្រសាសន៏របស់មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលរូបនេះបានឡើង ខណៈដែលឯកឧត្តម រួមនិងលោកជំទាវឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន អញ្ជើញនាំទៀនវស្សាទេយ្យទានទេយ្យវត្ថុ ទៅវេរប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សាចំនួន១៦វត្តក្នុងស្រុកស្វាយជ្រំ និងទស្សនកិច្ចស្វែងយល់ពីសកម្មភាពកម្មករនៅរោងចក្រផលិតអំពូលនាំចេញ ក្នុងភូមិដើមពោធិ ឃុំកណ្តៀងរាយស្រុកស្វាយទាបខេត្តស្វាយរៀងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំខេត្ត ស្រុក ក្រុង អ្នកតំណាងរាស្រ្តមណ្ឌលស្វាយរៀង និងព្រឹទ្ធសភាពប្រចាំភូមិភាគទី៦ស្វាយរៀងព្រៃវែងផងដែរ ។ ឯកឧត្តមបន្តថា ខណះដែលរោងចក្រ សហគ្រាស បានធ្វើការព្យួរនិងដាក់អោយកម្មករទំនេរពីការងារ មួយរយះ ក៏ពិតមែនតែតម្រូវការចាយវាយរបស់កម្មកររងចាំបន្តការងារ គឺត្រូវការចាយជាការចំបាច់មិនអាចខ្វះបានក្នុងជីវភាព​ដូចនេះ ទាំងមន្ត្រីជំនាញ អាជ្ញាធរ និងម្ចាស់មូលដ្ឋានផលិត ត្រូវរួមពិភាក្សាដោះស្រាយប្រាក់គោលនយោបាយអោយបានទាន់ ដើម្បីអោយក្រុមកម្មករដែលប្រឈមខ្វះខាតប្រើប្រាស់បំរើលើជីវភាព ។ លោក​អ៊ូ សាខឿន ប្រធានមន្ទីរការងារបណ្តុះបណ្តាលវិជ្ជាជីវះខេត្តស្វាយរៀងបាន បានបញ្ជាក់អោយដឹងថា នៅក្នុងវិបត្តជម្ងឺកូវីដ១៩ នៅទូទាំងខេត្តស្វាយរៀង មានកម្មករ និយោជិត ចំនួនជាង៨ពាន់នាក់ ត្រូវបានម្ចាស់មូលដ្ឋានផលិត ដាក់អោយទំនេរពីការងារ ដោយភ្ជាប់និងការឧបត្តមពីម្ចាស់មូលដ្ឋានផលិតចំនួន៣០ដុល្លា រួមនិងការបំពេញបន្ថែមពីរាជរដ្ឋាភិបាលចំនួន៤០ដុល្លា បច្ចុប្បន្នមានកម្មករចំនួនជាង៦ពាន់នាក់បានទទួលរបបខាងលើរួចរាល់ហើយ បច្ចុប្បន្ន នៅសល់ក្រុមកម្មករជាង២ពាន់នាក់ ក្រុមការមន្ទីរការងារ និងម្ចាស់មូលដ្ឋានផលិត កំពុងពន្លឿនដោះស្រាយជូនពួកគាត់ ទៅតាមអត្ថសញ្ញាណរបស់ក្រុមកម្មករ និយោជិតដែលមាន ការទទួលស្គាល់ពីរោងចក្រសហគ្រាស​ និងមន្ទីរការងារ ។ ចំពោះខេត្តស្វាយរៀងជាខេត្តដែលរាជរដ្ឋាភិបាលកម្ពុជាបង្កើតអោយមានតំបន់សេដ្ឋកិច្ចពិសេស នៅឆ្នាំ២០០៥ បច្ចុប្បន្ន មានកម្មករ កម្មការិនី និយោជិត ចូលបំរើការងារ ក្នុងវិសយ័ឧស្សហ៏កម្ម ទេសចរ និងវិសយ័ផ្សេងៗទៀតចំនួនប្រមាណជាង៨ម៉ឺននាក់ នៅក្នុងវិបត័ជម្ងឺកូវីដ១៩ នៅទូទាំងខេត្តមានកម្មករតែ ជាង៨ពាន់នក់បានព្យួរការងាររយះពេលខ្លី ។ ឯកឧត្តម ហោណាំហុងស្នើដល់អាជ្ញាធរខេត្តនិងផ្នែកពាក់ពន្ធ័ពន្លឿនការដោះ ស្រាយប្រាក់គោលនយោបាយជូនកម្មករនិយោជិតអោយទាន់ពេលដើម្បីឆ្លើយតបជីវភាពមន្ត្រីជំនាញរួមនិងម្ចាស់រោងចក្រសហគ្រាស ត្រូវរួមពិភាក្សារកវិធីឧបត្ថម្ភដល់កម្មករ និយោជិត ដែលព្យូរការងារ អោយបានទាន់ពេលដើម្បីធ្វើការឆ្លើយតបជីវភាព ខណះដែលពួកគេរង់ចាំបន្តការងារក្រោយពេលស្ងប់និងជម្ងឺកូវីដ១៩។

ព័ត៌មានគួរចាប់អារម្មណ៍

 អន្តរជាតិ ស្ទង់​មតិ HappyAtWork៖ អាជីព​១០​ដែល​សប្បាយចិត្ត​ជាងគេ​នៅ​បារាំង​ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

 អន្តរជាតិ អ៊ីរ៉ង​ថា​ខ្លួន​ជួយ​ផ្គត់ផ្គង់​អាហារ​ជាង​១០០០ តោន​ឲ្យ​កាតា​រាល់ថ្ងៃ តែ​កាតា​រក្សា​ភាព​ស្ងៀមស្ងាត់​ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

Bar B Q Plaza នឹង​បើក​ភោជនីយដ្ឋាន​ចម្អិនម្ហូប ដោយ​ខ្លួនឯង​ដំបូងបង្អស់​នៅក្នុង​ផ្សារ​ទំនើប Aeon Mall ទីក្រុង​ភ្នំពេញ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចបាល់ទាត់ពិភព លោកជនជាតិអាហ្សង់ ទីនបានទាញយកប្រ ជាប្រីយ៏ភាពជូនBarca ដោយគ្រាប់​បាល់​ទី ៥០០ របស់​ម៉េ​ស​ស៊ី​ស៊ុត​ឱ្យ Barca ពន្លិច​ក្រុម​អធិរាជ​ Real Madrid ក្នុងការ​ប្រកួត​ដ៏​រំភើប​ញាប់​ញ័រ​! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ឈ្មោះចេង កំពុងល្បី ដឹកជញ្ជូនឈើ នៅខេត្តព្រះវិហារ យ៉ាងពេញបន្ទុក (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
304 នាក់
ម្សិលមិញ :
335 នាក់
សប្តាហ៍នេះ :
2736 នាក់
ខែនេះ :
10328 នាក់
3 ខែនេះ :
40969 នាក់
សរុប :
249986 នាក់