ក្រចេះ៖ប្រភពពីមន្ត្រីរាជការនៅក្នុងមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តក្រចេះ មួយចំនួនបានបង្ហើបឲ្យដឹងថា ចាប់តាំងពីទទួលបានតំណែងជាប្រធានមន្ទីរសាធារណការខេត្តក្រចេះ ជំនួសលោក ស្រេង ស្រស់ រួចមកគឺលោក សាំង ប៊ុនថេន កំពុងពង្រឹងបណ្តាញពុករលួយយ៉ាងរឹងមាំគ្មានញញើតអ្វីឡើយ។ ចំណែកលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន កំពុងបណ្តោយឲ្យលោក សាំង ប៊ុនថេន ប្រធានមន្ទីរសាធារណការខេត្តក្រចេះ និងបក្ខពួកធ្វើអ្វីៗតាមអំពើចិត្តដោយមិនខ្វល់ពីការរិះគន់នោះទេ។ ដូច្នេះហើយទើបលោក សាំង ប៊ុនថេន ប្រធានមន្ទីរសាធារណការខេត្តក្រចេះ បណ្តោយឲ្យលោក នូ សុវណ្ណា ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តមានជ័យ ផ្លូវជាតិលេខ៧ ស្រុកស្នួល ខេត្តក្រចេះ ប្រែក្លាយជញ្ជីងថ្លឹងរថយន្តទៅជាជញ្ជីងថ្លឹងលុយយ៉ាងត្រជាក់ចិត្ត។ តាមការបង្ហើបពីមន្ត្រីរាជការក្នុងមន្ទីរសាធារណការខេត្តក្រចេះ បានឲ្យដឹងថា អំពើពុករលួយរបស់លោក នូ សុវណ្ណា ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តមានជ័យ ស្រុកស្នួល ដែលមានការឃុបឃិតបើកដៃពីសំណាក់លោក សាំង ប៊ុនថេន ប្រធានមន្ទីរសាធារណការខេត្តក្រចេះ គឺជារឿងដែលមិនអាចបិទបាំងបានទេ។ ដោយហេតុថា ក្រុមឈ្មួញនិងអាជីវករដែលដឹកជញ្ជូនទំនិញ ដឹកជញ្ជូនកសិផល ឆ្លងកាត់ផ្លូវជាតិលេខ៧ ស្រុកស្នួល បានបើកកកាយទង្វើមិនប្រក្រតីនិងអំពើពុករលួយរបស់លោក នូ សុវណ្ណា ជាបន្តបន្ទាប់រួចមកហើយ។ ទោះជាយ៉ាងណាលោក សេង ឈួន មេជញ្ជីងថ្លឹងរថយន្តទូទាំងប្រទេស មិនទាន់ចាត់វិធានការទប់ស្កាត់រឿងអាស្រូវ និងអំពើពុករលួយយ៉ាងពេញបន្ទុករបស់លោក នូ សុវណ្ណា ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តមានជ័យ នៅឡើយទេ។ ប្រភពស្និទ្ធនឹងលោក សាំង ប៊ុនថេន ប្រធានមន្ទីរសាធារណការខេត្តក្រចេះ បានឲ្យដឹងថា ដោយសារអាងមានខ្នងបង្អែករឹងមាំនៅក្នុងក្រសួងសាធារណការនិងដឹកជញ្ជូនទើបលោក សាំង ប៊ុនថេន ហ៊ានធ្វើអ្វីស្រេចតែអំពើចិត្ត។ ប្រភពបានឲ្យដឹងបន្តរទៀតថា លោក សាំង ប៊ុនថេន ប្រធានមន្ទីរសាធារណការខេត្តក្រចេះ តែងប្រើថ្នាក់ដឹកនាំក្រសួងសាធារណការនិងដឹកជញ្ជូន ដើម្បីបិទបាំងទង្វើមិនប្រក្រតីរបស់ខ្លួន ហើយពង្រឹងបណ្តាញពុករលួយយ៉ាងរឹងមាំ។ បញ្ហានេះ គឺជារឿងដែលលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងលោក សេង ឈួន មេជញ្ជីងថ្លឹងរថយន្តទូទាំងប្រទេស មិនគួរបណ្តែតបណ្តោយតទៅទៀតទេ។ ព្រោះលោក សាំង ប៊ុនថេន ប្រធានមន្ទីរសាធារណការខេត្តក្រចេះ និងលោក នូ សុវណ្ណា ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តមានជ័យ ស្រុកស្នួល ឃុបឃិតគ្នាប្រព្រឹត្តអំពើពុករលួយយ៉ាងពេញបន្ទុកគ្មានញញើតអ្វីទាំងអស់៕ផែនដីថ្មី
ព័ត៌មានគួរចាប់អារម្មណ៍
អន្តរជាតិ ស្ទង់មតិ HappyAtWork៖ អាជីព១០ដែលសប្បាយចិត្តជាងគេនៅបារាំង (សហការី)
អន្តរជាតិ អ៊ីរ៉ងថាខ្លួនជួយផ្គត់ផ្គង់អាហារជាង១០០០ តោនឲ្យកាតារាល់ថ្ងៃ តែកាតារក្សាភាពស្ងៀមស្ងាត់ (សហការី)
Bar B Q Plaza នឹងបើកភោជនីយដ្ឋានចម្អិនម្ហូប ដោយខ្លួនឯងដំបូងបង្អស់នៅក្នុងផ្សារទំនើប Aeon Mall ទីក្រុងភ្នំពេញ (សហការី)
សម្ដេចបាល់ទាត់ពិភព លោកជនជាតិអាហ្សង់ ទីនបានទាញយកប្រ ជាប្រីយ៏ភាពជូនBarca ដោយគ្រាប់បាល់ទី ៥០០ របស់ម៉េសស៊ីស៊ុតឱ្យ Barca ពន្លិចក្រុមអធិរាជ Real Madrid ក្នុងការប្រកួតដ៏រំភើបញាប់ញ័រ! (សហការី)
ឈ្មោះចេង កំពុងល្បី ដឹកជញ្ជូនឈើ នៅខេត្តព្រះវិហារ យ៉ាងពេញបន្ទុក (សហការី)
វីដែអូ
ចំនួនអ្នកទស្សនា