ថ្ងៃសុក្រ ទី២៧ ខែវិច្ឆិការ ឆ្នាំ២០៥០
គេទំព័រទំនាក់ទំនងសង្គម Website: psrtvonline.com , Phone Number 012 967 555 / 015 967 555
ក្ដៅៗអាជ្ញាធរ​គ្រោង​សង់ស្ពាន​អាកាស​ថ្មើរជើង​ប្រមាណ២៥ទៀត នៅកណ្ដាលក្នុងរាជធានីភ្នំពេញ
Tue,16 June 2020 (Time 05:20 AM)
ដោយ ៖ psr (ចំនួនអ្នកអាន: 160នាក់)


(ភ្នំពេញ) – រដ្ឋបាល​រាជធានី​ភ្នំពេញ គ្រោង​នឹង​ធ្វើការ​ស្ថាបនា​ស្ពាន​អាកាស​ថ្មើរជើង​ចំនួន២៥ទីតាំង​ទៀត ដើម្បី​សម្រួលការ​កកស្ទះ​ចរាចរណ៍ និង​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ជូន​ប្រជាពលរដ្ឋ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់ លោក ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ក្នុង​ពេល​ចុះ​ពិនិត្យ​ការ​រដ្ឋា​នស្ថាបនា​ស្ពាន​អាកាស​ថ្មើរជើង​ផ្សារដើមគរ នៅ​ព្រឹក​ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០។ លោក ឃួង ស្រេង បាន​បញ្ជាក់​ថា សម្រាប់​ភ្នំពេញ​របស់​យើង​មកដល់ពេលនេះ ទាំង​អ្នក​ស្នាក់អាស្រ័យ ទាំង​អ្នក​ស្នាក់នៅ​អចិន្ត្រៃយ៍​មាន​ចំនួន​ប្រមាណ​ជាង​បី​លាន​នាក់ ដែល​តម្រូវឲ្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ​យើង ធ្វើការ​អភិវឌ្ឍ​ហេ​ដ្ឋា​រចនា​សម្ព័ន្ធ​ផ្សេង​ៗ ទាំង​ការ​កសាង​ផ្លូវ លូ ជាមួយនឹង​ការ​កសាង​ស្ពាន​អាកាស​ក្រោម​ដី លើ​ដី និង​ស្ពាន​អា​កាស​ថ្មើ​ជើង​ជាដើម ដើម្បី​រំដោះ​ចរាចរណ៍​ក្នុង​រាជធានី​ភ្នំពេញ ។ ជាក់ស្ដែង​សម្រាប់​ពេលនេះ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​និង​កំពុង​ស្ថាបនា​ស្ពាន​អាកាស​ថ្មើរ​ពីរ​កន្លែង​បន្ថែម​ទៀត នោះ​គឺ​ស្ពាន​អាកាស​ថ្មើរជើង​ផ្សារដើមគរ និង​ស្ពាន​អាកាស​ថ្មើរជើង​នៅ​ស្តុ​បសន្ធរ​ម៉ុ​ក។ ជាមួយគ្នា ដើម្បី​តម្រូវការ​ទៅតាម​ការ​អភិវឌ្ឍ​យ៉ាង​ឆាប់រហ័ស របស់​រាជធានី​ភ្នំពេញ រដ្ឋបាល​រាជធានី​ភ្នំពេញ និង​កសាង​ស្ពាន​អា​កាស​ថ្មើ​ជើង​ចំនួន២៥ទីតាំង​ទៀត នៅក្នុង​រាជធានី​ភ្នំពេញ ដើម្បី​រំដោះ​ការ​កកស្ទះ និង​កាត់បន្ថយ​នូវ​គ្រោះថ្នាក់​ចរាចរណ៍​ជូន​ប្រជាពលរដ្ឋ ។ ពាក់ព័ន្ធ​នឹង​ស្ពាន​អាកាស​ថ្មើរជើង​ចំនួន២ដែល​កំពុង​សាងសង់​វិញ បើ​តាម​ការ​បញ្ជាក់​ពី​ក្រុមហ៊ុន Space media Co​,Ltd ថា គិត​មកដល់ពេលនេះ ការស្ថាបនា​ស្ពាន​អាកាស​ថ្មើរជើង​នៅ​ផ្សារដើមគរ បានសម្រេច​លទ្ធផល​ប្រមាណ​ជា៩៥ភាគរយ​ហើយ គឺ​នៅសល់​តែ​ការ​ក្រាលកម្រាល​ថ្មើរជើង ការ​សម្អាត ការ​តុបតែង ការ​តភ្លើង និង​ការ​លាបថ្នាំ​ជាដើម ហើយ​ការងារ​នេះ​នឹង​បញ្ចប់​នៅ៣សប្តាហ៍​ទៀត។ ចំណែក​ស្ពាន​អាកាស​ថ្មើរជើង នៅត្រង់​មុខ​សាលាបឋមសិក្សា​សន្ធរ​ម៉ុ​ក ត្រូវ​សាង់​សង់​នៅ​លើ​ចំណុច​ផ្លូវ​ប្រសព្វ​ទាំង៤ទិស គឺ​សាងសង់​កាត់ទទឹង​ផ្លូវ​ម៉ៅសេទុង២ខ្សែ និង​កាត់ទទឹង​ផ្លូវ​កម្ពុជាក្រោម ២ខ្សែ ដើម្បី​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​សិស្សានុសិស្ស បាន​ឆ្លងកាត់​ស្ពាន​នេះ ដោយ​សុវត្ថិភាព ទោះ​ពួក​គេ​មក​ពី​ទិស​ខាងណា​ក៏ដោយ។ គួរ​បញ្ជាក់​ថា មកដល់ពេលនេះ រាជធានី​ភ្នំពេញ​មាន​ស្ពាន​អាកាស​ថ្មើរជើង ចំនួន៣កន្លែង​ហើយ ក្នុង​នោះ​រួមមាន នៅ​តំបន់​ជម្ពូ​វ័ន្ត ខណ្ឌ​ពោធិ៍សែនជ័យ មាន​ចំនួន២កន្លែង និង​នៅ​តំបន់​ភ្លើងស្តុប​នាងគង្ហីង មាន​ចំនួន១កន្លែង​៕អង្គបុរី

ព័ត៌មានគួរចាប់អារម្មណ៍

 អន្តរជាតិ ស្ទង់​មតិ HappyAtWork៖ អាជីព​១០​ដែល​សប្បាយចិត្ត​ជាងគេ​នៅ​បារាំង​ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

 អន្តរជាតិ អ៊ីរ៉ង​ថា​ខ្លួន​ជួយ​ផ្គត់ផ្គង់​អាហារ​ជាង​១០០០ តោន​ឲ្យ​កាតា​រាល់ថ្ងៃ តែ​កាតា​រក្សា​ភាព​ស្ងៀមស្ងាត់​ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

Bar B Q Plaza នឹង​បើក​ភោជនីយដ្ឋាន​ចម្អិនម្ហូប ដោយ​ខ្លួនឯង​ដំបូងបង្អស់​នៅក្នុង​ផ្សារ​ទំនើប Aeon Mall ទីក្រុង​ភ្នំពេញ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចបាល់ទាត់ពិភព លោកជនជាតិអាហ្សង់ ទីនបានទាញយកប្រ ជាប្រីយ៏ភាពជូនBarca ដោយគ្រាប់​បាល់​ទី ៥០០ របស់​ម៉េ​ស​ស៊ី​ស៊ុត​ឱ្យ Barca ពន្លិច​ក្រុម​អធិរាជ​ Real Madrid ក្នុងការ​ប្រកួត​ដ៏​រំភើប​ញាប់​ញ័រ​! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ឈ្មោះចេង កំពុងល្បី ដឹកជញ្ជូនឈើ នៅខេត្តព្រះវិហារ យ៉ាងពេញបន្ទុក (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
331 នាក់
ម្សិលមិញ :
335 នាក់
សប្តាហ៍នេះ :
2763 នាក់
ខែនេះ :
10355 នាក់
3 ខែនេះ :
40996 នាក់
សរុប :
250013 នាក់