ថ្ងៃព្រហស្បតិ៍ ទី០៩ ខែកក្កដា ឆ្នាំ២០៥០
គេទំព័រទំនាក់ទំនងសង្គម Website: psrtvonline.com , Phone Number 012 967 555 / 015 967 555
កាស៊ីណូមួយកន្លែងអត់លេីកស្លាកនៅក្បែរព្រំដែន កម្ពុជា-វៀតណាម "តន់ហន់" ស្រុកកំពង់ត្រាច អត់ច្បាប់ បើកជល់មាន់​ យូគី​ អាប៉ោង លេងរាប់សិបឆ្នាំមកហេីយ​ សមត្ថកិច្ច​ខេត្តកំពត​ មិនរវល់អេីពេីរទ្បេីយ
Fri,10 January 2020 (Time 10:47 AM)
ដោយ ៖ psr (ចំនួនអ្នកអាន: 91នាក់)


កំពត​ ៖​ កាសុីណូមិនមានឈ្មោះ និងគ្មានស្លាកយីហោមួយកន្លែង​ នៅក្បែរច្រកទ្វេរភាគី កម្ពុជា-វៀតណាម "តន់ហន់" ស្ថិតនៅភូមិព្រែកគ្រឹស្ត ឃុំព្រែកគ្រឹស្ត ស្រុកកំពង់ត្រាច ខេត្តកំពត បើកលេងល្បែងយ៉ាងរលូន​ ជាយូរណាស់មកហេីយ​ ក្នុងនោះមាន​ សង្វៀនមាន់ យូគី អាប៉ោង និងល្បែងម៉ាសុីនជាដេីម​ ប៉ុន្តែគ្មានសមត្ថកិច្ចជំនាញណាមួយ​ ចុះបង្ក្រាបឡេីយ។ ប្រជាពលរដ្ឋ​បានឲ្យដឹងថា​ កាស៊ីណូមួយនេះ បេីកលេងរាប់ឆ្នាំមកហេីយ​ មានទាំងជនជាតិវៀតណាម និងជនជាតិខ្មែរ ហេីយអ្នកញៀនល្បែងទាំងនោះ​ មកពីទីជិត​ ទីឆ្ងាយ​ ដេីម្បីមកលេងល្បែងជល់មាន់ យូគី អាប៉ោង ក្នុងកាស៊ីណូខាងលេី។ ប្រភពពីប្រជាពលរដ្ឋខ្លះ​ បានលេីកឡេីងជាមតិថា​ កាសុីណូខាងលើនេះ​ គ្មានច្បាប់នោះទេ​ បានជាមិនលើកស្លាកយីហោអោយបានត្រឹមត្រូវ ហើយខ្លះទៀតថា ទោះកាសុីណូនេះទោះបីមានច្បាប់ ក៏ដោយ ក៏មិនមែនច្បាប់អោយបើកសង្វៀនមាន់ យូគី អាប៉ោង និងបើកអោយពលរដ្ឋខ្មែរចូលលេងល្បែង ដែរ គឺច្បាប់អនុញាត្តិអោយតែជនបរទេសប៉ុណ្ណោះដែលមានសិទ្ធិទទួលអោយចូលលេងល្បែងបាន។ ប្រជាពលរដ្ឋ​នៅក្នុងមូលដ្ឋាន​ បានលេីកឡេីងថា​ ពួកគាត់មានការព្រួយបារម្ភយ៉ាងខ្លាំង​ ចំពោះទីតាំងកាស៊ីណូអត់ច្បាប់ខាងលេី​ ព្រោះវាអាចបង្កជា​ អសន្តិសុខ​ គ្មានសុវត្ថិភាព​ ក្នុងការរស់នៅ​ ហេីយក៏អាចកេីតមានអំពេីហិង្សា​ ចោរកម្មជាដេីម។ ពលរដ្ឋ​ បានចោទជាសំនួរថា​ មូលហេតុអ្វី​ បានជាអាជ្ញាធរមានសមត្ថកិច្ច​ មិនហ៊ានបង្ក្រាបកាស៊ីណូគ្មានយីហោមួយនេះ​ ឬខ្លាចអំណាចម្ចាស់កាស៊ីណូ​ ឬមួយមានហេតុផលផ្សេង? ប្រជាពលរដ្ឋ​ សូមសំណូមពរ​ដល់លោក​ ជាវ​ តាយ​ អភិបាលខេត្ត​ ជាពិសេសលោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត​ មេត្តាដាក់កម្លាំង​ ចុះត្រួតពិនិត្យ​ និងមានវិធានការ​ ចំពោះទីតាំងកាស៊ីណូដុះស្លែ​ គ្មានស្លាកយីហោមួយនេះផង៕

ព័ត៌មានគួរចាប់អារម្មណ៍

 អន្តរជាតិ ស្ទង់​មតិ HappyAtWork៖ អាជីព​១០​ដែល​សប្បាយចិត្ត​ជាងគេ​នៅ​បារាំង​ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

 អន្តរជាតិ អ៊ីរ៉ង​ថា​ខ្លួន​ជួយ​ផ្គត់ផ្គង់​អាហារ​ជាង​១០០០ តោន​ឲ្យ​កាតា​រាល់ថ្ងៃ តែ​កាតា​រក្សា​ភាព​ស្ងៀមស្ងាត់​ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

Bar B Q Plaza នឹង​បើក​ភោជនីយដ្ឋាន​ចម្អិនម្ហូប ដោយ​ខ្លួនឯង​ដំបូងបង្អស់​នៅក្នុង​ផ្សារ​ទំនើប Aeon Mall ទីក្រុង​ភ្នំពេញ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចបាល់ទាត់ពិភព លោកជនជាតិអាហ្សង់ ទីនបានទាញយកប្រ ជាប្រីយ៏ភាពជូនBarca ដោយគ្រាប់​បាល់​ទី ៥០០ របស់​ម៉េ​ស​ស៊ី​ស៊ុត​ឱ្យ Barca ពន្លិច​ក្រុម​អធិរាជ​ Real Madrid ក្នុងការ​ប្រកួត​ដ៏​រំភើប​ញាប់​ញ័រ​! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ឈ្មោះចេង កំពុងល្បី ដឹកជញ្ជូនឈើ នៅខេត្តព្រះវិហារ យ៉ាងពេញបន្ទុក (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1104 នាក់
ម្សិលមិញ :
1726 នាក់
សប្តាហ៍នេះ :
5426 នាក់
ខែនេះ :
17913 នាក់
3 ខែនេះ :
44103 នាក់
សរុប :
185475 នាក់