ថ្ងៃព្រហស្បតិ៍ ទី០៩ ខែកក្កដា ឆ្នាំ២០៥០
គេទំព័រទំនាក់ទំនងសង្គម Website: psrtvonline.com , Phone Number 012 967 555 / 015 967 555
ប្រជាពលរដ្ធរិះគន់ ក្រុមហ៊ុនអាជីវកម្មអន្តរជាតិកម្ពុជា ហិច សុន កំទេចថ្មភ្នំ បំផ្ទុះយកថ្មម្ដងៗ ពលរដ្ឋនៅភូមិពង្រ ឃុំធម្មតាអរ ស្រុកសំរោងទង រងការភ័យខ្លាច
Wed,08 January 2020 (Time 04:41 PM)
ដោយ ៖ psr (ចំនួនអ្នកអាន: 128នាក់)


កំពង់ស្ពឺ៖​ ក្រុមហ៊ុន សាជីវកម្មអន្តរជាតិកម្ពុជា ហិច សុន ដែលជាក្រុមហ៊ុនធ្វើអាជីវកម្មកំទេចថ្មភ្នំសារាម ស្ថិតនៅភូមិពង្ររ ឃុំធម្មតាអរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ កំពុងធ្វើការបំផ្ទុះថ្មភ្នំ រលាយអស់ភ្នំនិងបានយកថ្មចូលដល់ក្បាលប្រែត ល្មើសច្បាប់ធនធានរ៉ែ ប៉ុន្តែនៅបន្តដំណើរការយ៉ាងរលូន ព្រោះមានការឃុបឃិតពីលោក ប៊ិ​ញ ជីវ​តុង ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល ខេត្តកំពង់ស្ពឺ​ ដែលចាំផលប្រយោជន៏ពីក្រុមហ៊ុន។ តាមសេចក្ដីរាយការបានឲ្យ​ដឹងថា ការធ្វើអាជីវកម្មកំទេចថ្មភ្នំសារាម ដែលមានទីតាំងនៅភូមិពង្ររ ឃុំធម្មតាអរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ពីសំណាក់ក្រុមហ៊ុន សាជីវកម្មអន្តរជាតិកម្ពុជា ហិច សុន ពេលនេះកំពុងបំពានច្បាប់ធនធានរ៉ែ ព្រោះក្រុមហ៊ុននេះបន្ទាប់ពីគេបានយកថ្មភ្នំអស់រាបស្មើរដីហើយ គេនៅបន្តយកថ្មចុះទៅបាតភ្នំមានជម្រៅជ្រៅដល់ក្បាលប្រែតថែមទៀត ធ្វើយ៉ាងយកថ្មលក់តាមដំរូវការទីផ្សារ។ តាមសេចក្ដីរាយការបានបន្តឲ្យ​ដឹងថា ពេលបំផ្ទុះយកថ្មម្ដងៗ ប្រជាពលរដ្ឋនៅភូមិពង្រ ឃុំធម្មតាអរ ស្រុកសំរោងទង ភ័យខ្លាចយ៉ាងខ្លាំងព្រោះពេលក្រុមហ៊ុនបំផ្ទុះយកថ្ម បានលាន់លឺសន្ធឺកលើសគ្រាប់ទម្លាក់ពីលើយន្តហោះ និងបានខ្ទាតថ្មមកលើផ្ទះប្រជាពលរដ្ឋផងដែរ។ ហើយនៅពេលក្រុមហ៊ុន បំផ្ទុះភ្នំសារាម យកថ្មម្ដងៗប្រជាពលរដ្ឋជិត១០០គ្រួសារ នៅភូមិពង្ររ ឃុំធម្មតាអរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ត្រូវចាក់ចេញពីផ្ទះ ថ្មធ្លាក់លើអាចបណ្ដាលគ្រោះថ្នាក់។ ប៉ុន្តែករណីនេះមិនត្រូវបានលោក ប៊ិ​ញ ជីវ​តុង ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល ខេត្តកំពង់ស្ពឺ​ ខ្វល់ខ្វាយទេ ដោយលោកគិតតែផលប្រយោជន៏ផ្ទាល់ខ្លួនប៉ុណ្ណោះ។ តាមប្រជាពលរដ្ឋ និងលោកអនុប្រធានភូមិពង្ររ ចន មុន បានរាយការណ៏ថា រយៈពេលជាង២០ឆ្នាំកន្លងមកនេះ ពលរដ្ឋជិត១០០គ្រួសារ បានជួបទុក្ខភ័យយ៉ាងខ្លាំង ដោយសារពេលក្រុមហ៊ុន ធ្វើការកំទេចយកថ្មម្ដងៗ ប្រជាពលរដ្ឋនៅក្បែរខាង ត្រូវតែបង្ខំចិត្តដើរចោលផ្ទះ ព្រោះខ្លាចថ្មធ្លាក់ចំ រួមនិងហុយទ្រលោមប៉ះពាល់ដល់សុខភាពពលរដ្ឋថែមទៀត។ តាមសេចក្ដីរាយការណ៏បានឲ្យ​ដឹងថា មកដល់ពេលនេះភ្នំសារាម ត្រូវបានក្រុមហ៊ុន បំផ្ទុះរំលាយយកថ្មអស់ហើយ ក៏បន្តបំផ្ទះយកថ្មចូលជ្រៅទៅក្នុងក្រោមបាតភ្នំមានជម្រៅរហូតដល់២០ ឬ ៣០ម៉ែត្រ ដែលផ្ទុយពីច្បាប់កំណត់ ព្រោះពេលនេះនៅសល់តែថ្មនៅតែបាតភ្នំ។ ប្រជាពលរដ្ឋបានសំណូមពរឲ្យ​លោករដ្ឋមន្ត្រីក្រសួងសួងរ៉ែ និងថាមពល ស៊ុយ សែម និងរដ្ឋមន្ត្រីក្រសួងបរិស្ថាន សាយ សំអាល់ និងលោកអភិបាលខេត្តកំពង់ស្ពឺ វុី សំណាង មេត្តាបញ្ឈប់សកម្មភាព ក្រុមហ៊ុននេះជាបន្ទាន់ បើមិនដូច្នេះទេ ប្រជាពលរដ្ឋរស់នៅភូមិនេះគ្មានសេចក្ដីសុខឡើយ៕

ព័ត៌មានគួរចាប់អារម្មណ៍

 អន្តរជាតិ ស្ទង់​មតិ HappyAtWork៖ អាជីព​១០​ដែល​សប្បាយចិត្ត​ជាងគេ​នៅ​បារាំង​ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

 អន្តរជាតិ អ៊ីរ៉ង​ថា​ខ្លួន​ជួយ​ផ្គត់ផ្គង់​អាហារ​ជាង​១០០០ តោន​ឲ្យ​កាតា​រាល់ថ្ងៃ តែ​កាតា​រក្សា​ភាព​ស្ងៀមស្ងាត់​ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

Bar B Q Plaza នឹង​បើក​ភោជនីយដ្ឋាន​ចម្អិនម្ហូប ដោយ​ខ្លួនឯង​ដំបូងបង្អស់​នៅក្នុង​ផ្សារ​ទំនើប Aeon Mall ទីក្រុង​ភ្នំពេញ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចបាល់ទាត់ពិភព លោកជនជាតិអាហ្សង់ ទីនបានទាញយកប្រ ជាប្រីយ៏ភាពជូនBarca ដោយគ្រាប់​បាល់​ទី ៥០០ របស់​ម៉េ​ស​ស៊ី​ស៊ុត​ឱ្យ Barca ពន្លិច​ក្រុម​អធិរាជ​ Real Madrid ក្នុងការ​ប្រកួត​ដ៏​រំភើប​ញាប់​ញ័រ​! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ឈ្មោះចេង កំពុងល្បី ដឹកជញ្ជូនឈើ នៅខេត្តព្រះវិហារ យ៉ាងពេញបន្ទុក (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1113 នាក់
ម្សិលមិញ :
1726 នាក់
សប្តាហ៍នេះ :
5435 នាក់
ខែនេះ :
17922 នាក់
3 ខែនេះ :
44112 នាក់
សរុប :
185484 នាក់