ថ្ងៃច័ន្ទ ទី២០ ខែមករា ឆ្នាំ២០៥០
គេទំព័រទំនាក់ទំនងសង្គម Website: psrtvonline.com , Phone Number 012 967 555 / 015 967 555
ពាក្យចចាមអារ៉ាមថា លោក គឹម ជុងអ៊ុន មេដឹកនាំប្រទេសខាងជើងត្រូវបានគេសង្ស័យថា កំពុងលាក់ខ្លួនក្នុងបន្ទប់ក្រោមដី សំងាត់មួយ
Tue,07 January 2020 (Time 06:19 PM)
ដោយ ៖ psr (ចំនួនអ្នកអាន: 36នាក់)


(សេអ៊ូល)៖ លោក គីម ជុងអ៊ុន មេដឹកនាំប្រទេសកូរ៉េខាងជើងត្រូវបានគេសង្ស័យថា កំពុងសម្ងំលាក់ខ្លួន ក្នុងបន្ទប់ក្រោមដី បន្ទាប់ពីមេទ័ពកំពូលអ៊ីរ៉ង់លោក កាស្សេម សូឡៃមេនី (Qassem Soleimani) ត្រូវបានអាមេរិកសម្លាប់នៅអ៊ីរ៉ាក់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Chosun Ilbo នៅព្រឹកថ្ងៃចន្ទ ទី០៦ ខែមករា ឆ្នាំ២០២០នេះ ។ ប៉ុន្តែបើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានបង្ហាញការគោរពវិញ្ញាណក្ខន្ធដល់លោកតា គីម អ៊ីលស៊ុង និងលោកឪពុក គីម ជុងអ៊ីល កាលពីសប្ដាហ៍មុន នៅឯវិមានព្រះអាទិត្យក្នុងទីក្រុងព្យុងយ៉ាង ដោយមិនបានចេញផ្សាយរូបភាពលោក ជាសាធារណៈដូចសព្វដងនោះទេ។ ប៉ុន្តែអ្វីដែលគួរឱ្យកត់សម្គាល់ ទន្ទឹមគ្នានឹងអវត្តមានរបស់លោក គីម ក៏លេចឡើងនូវពាក្យចចាមអារ៉ាមជាច្រើនផងដែរថា មេដឹកនាំកូរ៉េខាងជើងរូបនេះ កំពុងសម្ងំលាក់ខ្លួននៅក្នុងបន្ទប់ក្រោមដី ក្រោយលោក កាស្សេម សូឡៃមេនី (Qassem Soleimani) ត្រូវបានយន្ដហោះដ្រូនអាមេរិកសម្លាប់ នៅអាកាសយានដ្ឋានអន្តរជាតិទីក្រុងបាកដាដ ប្រទេសអ៊ីរ៉ាក់ កាលពីថ្ងៃទី៣ ខែមករា កន្លងទៅ។ យ៉ាងណាក៏ដោយ ទីក្រុងព្យុងយ៉ាងមិនទាន់ធ្វើអត្ថាប្បាយអ្វីពាក់ព័ន្ធនឹង មរណភាពរបស់លោក Soleimani នោះទេ ហើយគេក៏មិនទាន់ដឹងច្បាស់ដែរថា តើការសម្លាប់មេទ័ពកំពូលអ៊ីរ៉ង់រូបនេះ អាចជាសារព្រមានមួយដែលលោក ដូណាល់ ត្រាំ ចង់ផ្ញើជូនលោក គីម ជុងអ៊ុន ឬយ៉ាងណានោះដែរ។ ប៉ុន្តែលោក គីម ជុងអ៊ីល ដែលជាឪពុករបស់លោក គីម ក៏ធ្លាប់បាត់ខ្លួនជាសាធារណៈជាជាងពីរខែផងដែរ នៅពេលសហរដ្ឋអាមេរិកបើកប្រតិបត្តិការយោធា ចូលឈ្លានពានអាហ្វហ្គានីស្ថាននៅឆ្នាំ២០០១ និងអ៊ីរ៉ាក់នៅឆ្នាំ២០០៣៕

ព័ត៌មានគួរចាប់អារម្មណ៍

 អន្តរជាតិ ស្ទង់​មតិ HappyAtWork៖ អាជីព​១០​ដែល​សប្បាយចិត្ត​ជាងគេ​នៅ​បារាំង​ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

 អន្តរជាតិ អ៊ីរ៉ង​ថា​ខ្លួន​ជួយ​ផ្គត់ផ្គង់​អាហារ​ជាង​១០០០ តោន​ឲ្យ​កាតា​រាល់ថ្ងៃ តែ​កាតា​រក្សា​ភាព​ស្ងៀមស្ងាត់​ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

Bar B Q Plaza នឹង​បើក​ភោជនីយដ្ឋាន​ចម្អិនម្ហូប ដោយ​ខ្លួនឯង​ដំបូងបង្អស់​នៅក្នុង​ផ្សារ​ទំនើប Aeon Mall ទីក្រុង​ភ្នំពេញ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចបាល់ទាត់ពិភព លោកជនជាតិអាហ្សង់ ទីនបានទាញយកប្រ ជាប្រីយ៏ភាពជូនBarca ដោយគ្រាប់​បាល់​ទី ៥០០ របស់​ម៉េ​ស​ស៊ី​ស៊ុត​ឱ្យ Barca ពន្លិច​ក្រុម​អធិរាជ​ Real Madrid ក្នុងការ​ប្រកួត​ដ៏​រំភើប​ញាប់​ញ័រ​! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ឈ្មោះចេង កំពុងល្បី ដឹកជញ្ជូនឈើ នៅខេត្តព្រះវិហារ យ៉ាងពេញបន្ទុក (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
214 នាក់
ម្សិលមិញ :
241 នាក់
សប្តាហ៍នេះ :
2341 នាក់
ខែនេះ :
9522 នាក់
3 ខែនេះ :
36122 នាក់
សរុប :
114008 នាក់