ថ្ងៃច័ន្ទ ទី២០ ខែមករា ឆ្នាំ២០៥០
គេទំព័រទំនាក់ទំនងសង្គម Website: psrtvonline.com , Phone Number 012 967 555 / 015 967 555
នាយកដ្ធានឧត្តុនិយមថៃបារម្មណ៌ខ្លាចកសិករខ្វះទឹកប្រើប្រាស់ត្រៀមអាងស្តុបទឹកជាង៤០០ កន្លែងបន្ថែមសម្រាប់ឆ្នាំក្រោយបន្តរទៀត
Tue,07 January 2020 (Time 02:34 PM)
ដោយ ៖ psr (ចំនួនអ្នកអាន: 32នាក់)


នាយកដ្ឋាន​ឧតុនិយម​ថៃ​ ​បាន​ព្យាករណ៍​ថា​ ​ប្រទេស​ថៃ​ ​នឹង​ប្រឈមមុខនឹង​គ្រោះ​រាំងស្ងួត​ដ៏​អាក្រក់​បំផុត​ ​ប្រចាំ​ទសវត្សរ៍​នេះ​ ​ដោយសារ​ភ្លៀង​តិច​ជាង​ឆ្នាំទៅ​ ​នៅក្នុង​រដូវវស្សា​នេះដោយយោងទៅតាមការព្យាករណ៍​។​ ​តំបន់​ប៉ែក​ខាងជើង​ ​ឦសាន​ ​និង​ទំនាបកណ្ដាល​ ​នឹង​ប្រឈមមុខ​ខ្លាំង​ជាងគេ​ ​ដែល​សុទ្ធសឹង​ជា​តំបន់​ដាំដុះ​របស់​ប្រជាកសិករ​ថៃ​។​​​ នាយកដ្ឋាន​ឧតុនិយម​ថៃ​ ​ឱ្យ​ដឹង​ថា​ ​កង្វះ​ទឹកភ្លៀង​ ​ធ្វើ​ឱ្យ​អាងស្តុកទឹក​នានា​ ​នៅ​ទូទាំង​ប្រទេស​ ​មានការ​ខ្វះខាត​ទឹក​។​ ​ទឹក​មានតែ​ប្រមាណ​ ​៣៨​%​ ​នៃ​បរិវេណ​ដែល​អាច​ផ្ទុក​បាន​ក្នុង​អាងស្តុកទឹក​ ​នៅ​តំបន់​ខាងជើង​,​ ​៣៣​%​ ​នៅ​ភាគ​ឦសាន​ ​និង​ ​២២​%​ ​នៅ​ទំនាបកណ្ដាល​។​ ​ព្យុះ​ផ្សេង​ៗ​នៅ​រដូវវស្សា​ឆ្នាំនេះ​ ​មាន​ឥទ្ធិពល​ខ្សោយ​ជាង​ឆ្នាំទៅ​ ​ធ្វើ​ឱ្យ​មាន​ភ្លៀង​តិចតួច​។​ ​លោកនាយក​រដ្ឋមន្ត្រី​ថៃ​ ​ប្រា​យុទ្ធ​ ​ចាន់​អូ​ចា​ ​បាន​ណែនាំ​ឱ្យ​ភាគី​ពាក់ព័ន្ធ​នានា​ ​ជួយ​ដោះស្រាយ​បញ្ហា​កង្វះ​ទឹក​សម្រាប់​ប្រជាពលរដ្ឋ​ខ្លួន​ ​ដោយសារ​គ្រោះ​រាំងស្ងួត​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយថ្មីៗនេះអាងស្តុកទឹកទុកចំនួន ៤២១ ទីតាំងបន្ថែមទៀត ដើម្បីប្រយុទ្ធប្រឆាំងនឹងកង្វះខាតទឹកដែលកំពុងកើនឡើងហើយត្រូវបានគេជឿជាក់ថាជារឿងអាក្រក់បំផុតក្នុងរយៈពេល ១០ឆ្នាំចុងក្រោយនេះ ត្រូវបានប្រទេសថៃគ្រោងនិងធ្វើការសាងសង់នៅក្នុងពេលខាងមុខនេះ ។ យ៉ាងណាមិញ ការសាងសង់កន្លែងស្តុកទឹកបន្ថែមនេះគឺជារឿងចាំបាច់បំផុត ខណៈពេលដែលប្រទេសថៃកំពុងស្ថិតក្នុងស្ថានភាពដែលមានភ្លៀងធ្លាក់មិនទៀងទាត់ ដែលធ្វើឲ្យប្រទេសក្នុងតំបន់អាស៊ីមួយនេះកំពុងឈានទៅរកកម្រិតទឹកទាបខុសពីធម្មតានៅក្នុងអាងស្តុកទឹក និងទន្លេ។ ជាមួយគ្នានេះដែរ កន្លែងស្តុកទឹកថ្មីទាំងអស់នេះនឹងបង្កើនសមត្ថភាពទឹកចំនួន ៩៤២លានម៉ែត្រគូប ដោយផ្ទៃដីរហូតដល់ ១៩២,០០០ ហិកតានឹងត្រូវបានស្រោចជាថ្មីហើយទទួលបានប្រយោជន៍ជាច្រើនពីគម្រោងនេះ។ ហើយយោងតាមនាយកដ្ឋានឧតុនិយមថៃគ្រោះរាំងស្ងួតនឹងឡើងដល់កំរិតខ្ពស់បំផុតនៅខែមករា និងកុម្ភៈ ខណៈដែលខេត្តចំនួន ៤៣ នៅតំបន់ខាងជើង កណ្តាល និង ឦសានត្រូវបានគេព្យាករណ៍ថានឹងទទួលរងឥទ្ធិពលដ៏អាក្រក់បំផុត។ សូមបញ្ជាក់ផងដែរថាកាលពីពេលកន្លងទៅលោកនាយករដ្ឋមន្រ្តីថៃបានប្រកាសឲ្យប្រជាជនត្រៀមខ្លួនដោះស្រាយគ្រោះរាំងស្ងួតធ្ងន់ធ្ងរដែលត្រូវបានគេរំពឹងថានឹងចាប់ផ្ដើមនៅខែមករា និងមានរយៈពេលរហូតដល់ខែឧសភាឆ្នាំ២០២០។ ៕

ព័ត៌មានគួរចាប់អារម្មណ៍

 អន្តរជាតិ ស្ទង់​មតិ HappyAtWork៖ អាជីព​១០​ដែល​សប្បាយចិត្ត​ជាងគេ​នៅ​បារាំង​ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

 អន្តរជាតិ អ៊ីរ៉ង​ថា​ខ្លួន​ជួយ​ផ្គត់ផ្គង់​អាហារ​ជាង​១០០០ តោន​ឲ្យ​កាតា​រាល់ថ្ងៃ តែ​កាតា​រក្សា​ភាព​ស្ងៀមស្ងាត់​ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

Bar B Q Plaza នឹង​បើក​ភោជនីយដ្ឋាន​ចម្អិនម្ហូប ដោយ​ខ្លួនឯង​ដំបូងបង្អស់​នៅក្នុង​ផ្សារ​ទំនើប Aeon Mall ទីក្រុង​ភ្នំពេញ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចបាល់ទាត់ពិភព លោកជនជាតិអាហ្សង់ ទីនបានទាញយកប្រ ជាប្រីយ៏ភាពជូនBarca ដោយគ្រាប់​បាល់​ទី ៥០០ របស់​ម៉េ​ស​ស៊ី​ស៊ុត​ឱ្យ Barca ពន្លិច​ក្រុម​អធិរាជ​ Real Madrid ក្នុងការ​ប្រកួត​ដ៏​រំភើប​ញាប់​ញ័រ​! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ឈ្មោះចេង កំពុងល្បី ដឹកជញ្ជូនឈើ នៅខេត្តព្រះវិហារ យ៉ាងពេញបន្ទុក (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
281 នាក់
ម្សិលមិញ :
241 នាក់
សប្តាហ៍នេះ :
2408 នាក់
ខែនេះ :
9589 នាក់
3 ខែនេះ :
36189 នាក់
សរុប :
114075 នាក់