ថ្ងៃព្រហស្បតិ៍ ទី០៩ ខែកក្កដា ឆ្នាំ២០៥០
គេទំព័រទំនាក់ទំនងសង្គម Website: psrtvonline.com , Phone Number 012 967 555 / 015 967 555
កម្លាំងសមត្ថកិច្ចបានបញ្ជូនជនសង្ស័យ ទៅតុលាការបន្ទាប់ពីបែកធ្លាយវីដេអូឃ្លីប របស់ជនសង្ស័យឈ្មោះ ភិន រតនៈ ប្រើប្រាស់គ្រឿងញៀន
Mon,06 January 2020 (Time 01:07 PM)
ដោយ ៖ psr (ចំនួនអ្នកអាន: 101នាក់)


ភ្នំពេញ៖នៅព្រឹកថ្ងៃទី៦ ខែមករា នេះ សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានបញ្ជូនលោកស័ក្តិ៤​កន្លះ ភិន រតនៈ ប៉ូលិសនៃមន្ទីរប្រឆាំងគ្រឿងញៀន មកតុលាការ ពាក់ព័ន្ធករណីប្រើប្រាស់គ្រឿងញៀនរួចបង្ហោះជាសាធារណៈ និង ប្លន់ទ្រព្យសម្បត្តិប្រជាពលរដ្ឋ ។ ជនសង្ស័យ ភិន រតនៈ អាយុ៣៧ឆ្នាំ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន យោងតាមបណ្តឹងរបស់ជនរងគ្រោះឈ្មោះ អ៊ុំ រិទ្ធី ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅភូមិព្រៃពពេល សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ។ ជនរងគ្រោះ អះអាងថា កាលពីរសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩ កន្លងទៅ ឈ្មោះ ភិន រតនៈ និង មន្ត្រីនគរ​បាលមន្ទីរប្រឆាំងគ្រឿងញៀន ៣នាក់ទៀត ជិះរថយន្តម៉ាក អាល់ហ្វាត និង បក្ខពួក២នាក់ ទៀត ជិះម៉ូតូ​ណៃហត ទៅឈប់នៅមុខផ្ទះរបស់ជនរងគ្រោះ ។ បន្ទាប់មកជនសង្ស័យឈ្មោះ ភិន រតនៈ បានដកអាវុធខ្លី មិនស្គាល់ម៉ាក បាញ់ឡើងលើមួយគ្រាប់និងបញ្ជាឲ្យកូនចៅទៅយកលុយពីជនរងគ្រោះអស់ លុយដុល្លារចំនួន ៣,២០០ដុល្លារ លុយខ្មែរចំនួន ២៨ម៉ឺនរៀល និងទូរស័ព្ទដៃម៉ាកសាំសុង ចំនួន១គ្រឿង ។ ក្រោយពេលកើតហេតុ ជនរងគ្រោះបានទៅដាក់ពាក្យប្តឹងក្រុមជនសង្ស័យនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោងក្រោមភ្លាមៗ ទើបឈានដល់មានការឃាត់ខ្លួនជនសង្ស័យតែម្តង ។ កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ បន្ទាប់ពីបែកធ្លាយវីដេអូឃ្លីប របស់ជនសង្ស័យឈ្មោះ ភិន រតនៈ ប្រើប្រាស់គ្រឿងញៀន តាមបណ្តាញសង្គម ហ្វេសប៊ុក ផងដែរ។

ព័ត៌មានគួរចាប់អារម្មណ៍

 អន្តរជាតិ ស្ទង់​មតិ HappyAtWork៖ អាជីព​១០​ដែល​សប្បាយចិត្ត​ជាងគេ​នៅ​បារាំង​ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

 អន្តរជាតិ អ៊ីរ៉ង​ថា​ខ្លួន​ជួយ​ផ្គត់ផ្គង់​អាហារ​ជាង​១០០០ តោន​ឲ្យ​កាតា​រាល់ថ្ងៃ តែ​កាតា​រក្សា​ភាព​ស្ងៀមស្ងាត់​ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

Bar B Q Plaza នឹង​បើក​ភោជនីយដ្ឋាន​ចម្អិនម្ហូប ដោយ​ខ្លួនឯង​ដំបូងបង្អស់​នៅក្នុង​ផ្សារ​ទំនើប Aeon Mall ទីក្រុង​ភ្នំពេញ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចបាល់ទាត់ពិភព លោកជនជាតិអាហ្សង់ ទីនបានទាញយកប្រ ជាប្រីយ៏ភាពជូនBarca ដោយគ្រាប់​បាល់​ទី ៥០០ របស់​ម៉េ​ស​ស៊ី​ស៊ុត​ឱ្យ Barca ពន្លិច​ក្រុម​អធិរាជ​ Real Madrid ក្នុងការ​ប្រកួត​ដ៏​រំភើប​ញាប់​ញ័រ​! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ឈ្មោះចេង កំពុងល្បី ដឹកជញ្ជូនឈើ នៅខេត្តព្រះវិហារ យ៉ាងពេញបន្ទុក (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1148 នាក់
ម្សិលមិញ :
1726 នាក់
សប្តាហ៍នេះ :
5470 នាក់
ខែនេះ :
17957 នាក់
3 ខែនេះ :
44147 នាក់
សរុប :
185519 នាក់