ថ្ងៃច័ន្ទ ទី២០ ខែមករា ឆ្នាំ២០៥០
គេទំព័រទំនាក់ទំនងសង្គម Website: psrtvonline.com , Phone Number 012 967 555 / 015 967 555
តាមរបាយការណ៍អ្នកស្លាប់កើនឡើងជិត៥០នាក់ ដោយគ្រោះទឹកជំនន់នៅប្រទេសឥណ្ឌូនេស៊ី
Sat,04 January 2020 (Time 06:40 PM)
ដោយ ៖ psr (ចំនួនអ្នកអាន: 33នាក់)


បរទេស!គ្រោះធម្មជាតិ ទឹកជំនន់បានសម្លាប់មនុស្សកើនឡើងជាបន្តបន្ទាប់នៅក្នុងប្រទេសឥណ្ឌូនេស៊ី ។ តាមរបាយការណ៍របស់ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយឥណ្ឌូនេស៊ី នាថ្ងៃសុក្រនេះបានបញ្ជាក់ថា ចំនួនមនុស្សស្លាប់បានកើនដល់ ៤៣នាក់ហើ ដោយសារតែគ្រោះទឹកជំនន់ដ៏អាក្រក់នៅទីក្រុងហ្សាការតា ខណៈមនុស្សជាង ១០នាក់ទៀតត្រូវបានគេសង្ស័យថា កំពុងបាត់ខ្លួននៅឡើយ។ រដ្ឋធានីហ្សាការតារបស់ឥណ្ឌូនេស៊ី និងតំបន់ជុំវិញនោះ បានទទួលរងការធ្លាក់ភ្លៀងខ្លាំងជោកជាំខុសពីធម្មតា ចាប់តាំងពីថ្ងៃអង្គារ សប្តាហ៍នេះមកម្ល៉េះ ដែលជាហេតុបង្កឲ្យមានគ្រោះទឹកជំនន់យ៉ាងធ្ងន់ធ្ងរ រួមនឹងបំណាក់ដី។ ដោយសារតែគ្រោះទឹកជំនន់ ការធ្វើដំណើរក្នុងទីក្រុងត្រូវជួបភាពលំបាកខ្លាំង រីឯនៅតំបន់ជាច្រើនត្រូវកាត់ផ្តាច់ចរន្តអគ្គិសនីផងដែរ។ ជាមួយគ្នានោះប្រជាជនឥណ្ឌូនេស៊ីសរុបជាង ៤០០,០០០នាក់ហើយ ដែលរស់នៅក្នុងរដ្ឋធានីហ្សាការតា និងតំបន់ជាយៗត្រូវបង្ខំចិត្តចាកចេញពីផ្ទះសម្បែងរបស់ពួកគេ ហើយលំនៅឋានរាប់ពាន់ខ្នងបានរងការខូច​ខាត ខណៈទីក្រុងហ្សាការតា និងតំបន់ជុំវិញរដ្ឋធានីមួយនេះ គឺជាជម្រកនៃមនុស្សជាង ៣០លាននាក់ឯណោះ។ គួរបញ្ជាក់ថា តាមទីភ្នាក់ងារឧតុនិយមឥណ្ឌូនេស៊ី បានព្យាករឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា ភ្លៀងអាចនឹងបន្តធ្លាក់ខ្លាំង រហូតដល់ថ្ងៃសៅរ៍ស្អែកនេះ ឬអាចរហូតដល់ថ្ងៃអង្គារសប្តាហ៍ក្រោយក៏ថាបាន នៅក្នុងទីក្រុងហ្សាការតា។ គួររំលឹកថា អំឡុងគ្រោះទឹកជនន់ធំមួយកាលពីឆ្នាំ២០០៧ នៅក្នុងរដ្ឋធានីហ្សាការតា និងតំបន់ជុំវិញនោះបានសម្លាប់មនុស្សយ៉ាងតិច ៨០នាក់ រីឯ ៣២០,០០០នាក់ត្រូវបានជម្លៀសពីលំនៅឋាន ទៅរកទីកន្លែងមានសុវត្ថិភាព៕

ព័ត៌មានគួរចាប់អារម្មណ៍

 អន្តរជាតិ ស្ទង់​មតិ HappyAtWork៖ អាជីព​១០​ដែល​សប្បាយចិត្ត​ជាងគេ​នៅ​បារាំង​ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

 អន្តរជាតិ អ៊ីរ៉ង​ថា​ខ្លួន​ជួយ​ផ្គត់ផ្គង់​អាហារ​ជាង​១០០០ តោន​ឲ្យ​កាតា​រាល់ថ្ងៃ តែ​កាតា​រក្សា​ភាព​ស្ងៀមស្ងាត់​ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

Bar B Q Plaza នឹង​បើក​ភោជនីយដ្ឋាន​ចម្អិនម្ហូប ដោយ​ខ្លួនឯង​ដំបូងបង្អស់​នៅក្នុង​ផ្សារ​ទំនើប Aeon Mall ទីក្រុង​ភ្នំពេញ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចបាល់ទាត់ពិភព លោកជនជាតិអាហ្សង់ ទីនបានទាញយកប្រ ជាប្រីយ៏ភាពជូនBarca ដោយគ្រាប់​បាល់​ទី ៥០០ របស់​ម៉េ​ស​ស៊ី​ស៊ុត​ឱ្យ Barca ពន្លិច​ក្រុម​អធិរាជ​ Real Madrid ក្នុងការ​ប្រកួត​ដ៏​រំភើប​ញាប់​ញ័រ​! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ឈ្មោះចេង កំពុងល្បី ដឹកជញ្ជូនឈើ នៅខេត្តព្រះវិហារ យ៉ាងពេញបន្ទុក (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
217 នាក់
ម្សិលមិញ :
241 នាក់
សប្តាហ៍នេះ :
2344 នាក់
ខែនេះ :
9525 នាក់
3 ខែនេះ :
36125 នាក់
សរុប :
114011 នាក់