ថ្ងៃច័ន្ទ ទី២០ ខែមករា ឆ្នាំ២០៥០
គេទំព័រទំនាក់ទំនងសង្គម Website: psrtvonline.com , Phone Number 012 967 555 / 015 967 555
នៅទីបំផុត គណៈសង្ឃ​នាយក​ សម្រេច​បញ្ចប់​តួនាទី​ភិក្ខុ​ សេង​ ថង​ ពី​ចៅអធិការវត្ត​គោក​បញ្ជាន់​ និង​ស្នើ​ឲ្យ​សមត្ថកិច្ច​ចាត់ការ​ក្រុម​ជន​លួច​ដី​វត្ត​លក់​តាមច្បាប់ជាធរមាន
Thu,02 January 2020 (Time 08:45 PM)
ដោយ ៖ psr (ចំនួនអ្នកអាន: 42នាក់)


(ភ្នំពេញ​)៖ គណៈសង្ឃ​នាយក​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បានសម្រេច​បញ្ចប់​មុខតំណែង​ភិក្ខុ​សេង​ ថង​ ពី​ចៅអធិការវត្ត​ គោ​ត្ត​មរ​ង្សី​ ហៅ​វត្ត​ គោក​បញ្ជាន់​ និង​តំណែង​ធម្មធរ​អនុគណ​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ រាជធានី​ភ្នំពេញ​។ នេះ​បើ​យោង​តាម​លិខិត​លេខ​ ២០៨​/១៩​ ស.ន.ក.ជ​ ចុះ​ថ្ងៃទី០២ខែធ្នូ​ ឆ្នាំ២០១៩​ របស់​គណៈសង្ឃ​នាយក​ នេះ​ព្រះរាជាណាចក្រ​កម្ពុជា​ ដែលទទួល​បាន​។ សេចក្តី​សម្រេច​ ដែល​ចុះ​ព្រះហស្ដ​លេខា​ដោយ​ សម្តេច​ពោធិវ័ង្ស​ អំ​ លឹម​ហេង​ សម្តេច​ព្រះសង្ឃនាយក​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ដោយមាន​ការ​ឯកភាព​របស់​ លោក ហ៊ឹម​ ចែ​មរ​ដ្ឋ​មន្ត្រី​ក្រសួងធម្មការ​ និងសាសនា​ បាន​ធ្វើឡើង​ដោយ​គោរព​តាម​សំណើ​បស់​ សម្តេច​ព្រះ​អគ្គ​មហាសង្ឃរាជ​ធិបតី​ ទេព​ វង្ស​ សម្តេច​ព្រះ​មហាសង្ឃរាជ​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ ក្នុងសេចក្តីសម្រេចកម្រាស់ ៤ទំព័រ បានបញ្ជាក់ពីអង្គហេតុ និងមូលហេតុ នៃការដកដំណែងភិក្ខុ សេង ថង ពីចៅអធិការវត្ត គោត្តមរង្សី ហៅវត្ត គោកបញ្ជាន់ និងតំណែង ធម្មធរអនុគណខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ដោយសារតែព្រះសង្ឃអង្គនេះ ជាប់ពាក់ព័ន្ធករណីសហការជាមួយអាជ្ញាធរដែនមូលដ្ឋានកាត់ដីវត្តទំហំ ៧ គុណនឹង១៥០ម៉ែត្រ ដែលជាសម្បត្តិគរុភណ្ឌលក់ខុសច្បាប់ ស្ថិតនៅសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ជាមួយគ្នានេះ គណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា ក៏បានបញ្ជាក់ថា ក្រៅពីកាត់ដីវត្តទំហំ ៧ គុណនឹង ១៥០ម៉ែត្រលក់បានជោគជ័យកាលពីថ្ងៃទី២០ ខែ១០ ឆ្នាំ២០១៥រួចមក នៅក្នុងអំឡុងឆ្នាំ២០១៦ ព្រះសង្ឃ សេង ថង បានស្នើសុំដោះដូរដីស្រះព្រះទន្លេ ជាដីកម្មសិទ្ធិរបស់វត្តទំហំជិត ៤ហិកតា ដែលទង្វើទាំងអស់នេះបានបង្ហាញថា ព្រះសង្ឃ សេង ថង មានចេតនា ព្យាយាមលក់ដីស្រះទន្លេបន្ថែមទៀត។ យោងតាមសេចក្តីសម្រេចរបស់ គណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា ដីវត្តគោកបញ្ជាន់ទំហំ ៧ គុណនឹង ១៥០ម៉ែត្រ ត្រូវបានព្រះសង្ឃ សេង ថង និងបក្ខពួកលួចលក់កាលពីថ្ងៃទី២០ ខែ១០ ឆ្នាំ២០១៥ ដោយមានឈ្មោះ ចក់ ឆុន ដែលគេស្គាល់ថា ជាសមាជិកគណៈកម្មាការវត្ត ជាអ្នកផ្តិតមេដៃផ្ទេរកម្មសិទ្ធិទៅឲ្យឈ្មោះ យ៉ង សម្បត្តិ ភេទប្រុស មានប្រពន្ធឈ្មោះឃុន សុខអែម។ ការកាត់ដីទំហំ ៧គុណនឹង១៥០ម៉ែត្រ ដែលជាផ្នែកមួយនៃដីកម្មសិទ្ធិវត្តទំហំជិត ៧ហិកតា ដែលមានប្លង់រឹងក្បាលដីលេខ ៧២៩ ចុះថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៩ របស់មន្ទីររៀបចំដែនដីរាជធានីភ្នំពេញ។ គឺធ្វើឡើងដោយមានលោក សុទ្ធ សាតចៅសង្កាត់ចោមចៅ និងលោក ហែម ដារិទ្ធិអភិបាលខណ្ឌពោធិ៍សែនជ័យ ដោយពុំបានឆ្លងកាត់មន្ត្រីជំនាញឡើយ ហើយអាជ្ញាធរចុះហត្ថលេខាលើលិខិតផ្ទេរសិទ្ធិដីធ្លីជាប្លង់ទន់ កាត់ចំណែកដីប្លង់រឹងរបស់វត្តលក់តែម្តង។ នេះបើយោងតាមការបញ្ជាក់របស់ លោក ពេញ ហួរ អនុប្រធានការិយាល័យរៀបចំដែនដី នគរូបនីយកម្មសំណង់ និងភូមិបាលខណ្ឌពោធិ៍សែនជ័យ នៅក្នុងកំណត់ហេតុចុះវាស់វែងដីធ្លីវត្តគោកបញ្ជាន់ ចុះថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩។ ជាមួយគ្នានេះ គណៈសង្ឃនាយក នៃព្រះរាជានណាចក្រកម្ពុជា ក៏បានស្នើឲ្យអាជ្ញាធរមានសមត្ថកិច្ច ចាត់ការលើបុគ្គលដែលពាក់ព័ន្ធករណីលួចដីវត្តលក់ទៅតាមផ្លូវច្បាប់ជាធរមានដើម្បីរក្សានូវសម្បត្តិគរុភណ្ឌរបស់វត្ត និងសង្ឃ។ ទាក់ទិននិងករណីព័ត៏មានខាងលេីនេះ មិនអាចសុំការបំភ្លឺពីលោក ហែមដារិទ្ធអភិបាលខណ្ឌពោធិ៍សែនជ័យបាននៅឡើយទេ ។

ព័ត៌មានគួរចាប់អារម្មណ៍

 អន្តរជាតិ ស្ទង់​មតិ HappyAtWork៖ អាជីព​១០​ដែល​សប្បាយចិត្ត​ជាងគេ​នៅ​បារាំង​ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

 អន្តរជាតិ អ៊ីរ៉ង​ថា​ខ្លួន​ជួយ​ផ្គត់ផ្គង់​អាហារ​ជាង​១០០០ តោន​ឲ្យ​កាតា​រាល់ថ្ងៃ តែ​កាតា​រក្សា​ភាព​ស្ងៀមស្ងាត់​ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

Bar B Q Plaza នឹង​បើក​ភោជនីយដ្ឋាន​ចម្អិនម្ហូប ដោយ​ខ្លួនឯង​ដំបូងបង្អស់​នៅក្នុង​ផ្សារ​ទំនើប Aeon Mall ទីក្រុង​ភ្នំពេញ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចបាល់ទាត់ពិភព លោកជនជាតិអាហ្សង់ ទីនបានទាញយកប្រ ជាប្រីយ៏ភាពជូនBarca ដោយគ្រាប់​បាល់​ទី ៥០០ របស់​ម៉េ​ស​ស៊ី​ស៊ុត​ឱ្យ Barca ពន្លិច​ក្រុម​អធិរាជ​ Real Madrid ក្នុងការ​ប្រកួត​ដ៏​រំភើប​ញាប់​ញ័រ​! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ឈ្មោះចេង កំពុងល្បី ដឹកជញ្ជូនឈើ នៅខេត្តព្រះវិហារ យ៉ាងពេញបន្ទុក (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
288 នាក់
ម្សិលមិញ :
241 នាក់
សប្តាហ៍នេះ :
2415 នាក់
ខែនេះ :
9596 នាក់
3 ខែនេះ :
36196 នាក់
សរុប :
114082 នាក់