ថ្ងៃច័ន្ទ ទី២០ ខែមករា ឆ្នាំ២០៥០
គេទំព័រទំនាក់ទំនងសង្គម Website: psrtvonline.com , Phone Number 012 967 555 / 015 967 555
បែកធ្លាយមកថា !មន្ទីរសុរិយោដីខេត្តកំពង់ស្ពឺ កំពុងកើតមានអំពេីពុករលួយយ៉ាងពេញបន្ទុក មានសាច់់ញាតិ កូនប្រសារ ជីដូនមួយ ក្មួយៗ និងមនុស្សជំនិត ចំនួន១០នាក់ទៀតផង
Thu,02 January 2020 (Time 07:08 PM)
ដោយ ៖ psr (ចំនួនអ្នកអាន: 32នាក់)


កំពង់ស្ពឺ៖មន្ទីររៀបចំដែនដី នគរូបនីកម្ម សំណង់ និងសុរិយោដី ខេត្តកំពង់ស្ពឺ ក្រោមការដឹកនាំដោយលោក តាប់ ម៉ាឡៃ ជាប្រធានមន្ទីរ ដែលបានចូលកាន់តំណែងតាំងពីថ្ងៃទី១០ ​ខែមករា ឆ្នាំ២០១១ ដល់ពេលនេះ គឺនៅខ្វះតែ១០ថ្ងៃទៀត គឺ សរុបចំនួន១០ឆ្នាំគត់។ ប៉ុន្តែក្នុងរយៈពេលចាប់តាំងលោក តាប់ ម៉ាឡៃ បានធ្វើជាប្រធានមន្ទីរមួយនេះ អំពើពុករលួយ និងគ្រួសារនិយម ក៏បានកើតមានយ៉ាងធ្ងន់ធ្ងរ ដែលចាំបាច់ក្រសួងរៀបចំដែនដី នគរូបនីកម្ម និងសំណង់ និងអង្គភាពប្រឆាំងអំពើពុករលួយ គួរចុះស្រាវជ្រាវជាបន្ទាន់ ព្រោះទង្វើនេះ កំពុងបង្កការបៈពាល់ដល់កិច្ចប្រឹងប្រែងរបស់សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលនៃយេីង។ ប្រភពពីមន្ត្រីម្នាក់បានទម្លាយអោយដឹងថា មន្ទីររៀបចំដែនដី នគរូបនីកម្ម សំណង់ និងសុរិយោដី ខេត្តកំពង់ស្ពឺ មានគ្រួសារនិយម និងអំពើពុករលួយ ដោយលោកប្រធានមន្ទីរ តាប់ ម៉ាឡៃ បានលើកតំកើងសាច់ញាត្តិ ក្នុងនោះរួមមាន៖ ទី១ លោក គង់ សុជា ជាប្រធានការិយាល័យសំណង់ ត្រូវជាប្អូនជីដូនមួយ លោកប្រធានមន្ទីរ តាប់ ម៉ាឡៃ ទី២ លោក ខា សុភីន អនុប្រធានការិយាល័យរដ្ឋបាល ត្រូវក្មួយបង្កើត ទី៣ លោក ជឹម សារឿង កាន់GIS ត្រូវជាក្មួយបង្កើត មានអំណាចខ្លាំង បើនិយាយមិនត្រូវរូបគេទេ ប្រាកដជាគេមិនព្រីនប្លង់ដីអោយប្រធានមន្ទីរស៊ីញ៉េឡើយ។ ទី៤ លោកស្រី អួយ ចាន់វល័ក្ខ កាន់ការិយ៉ាល័យអភិរក្ស ត្រូវជាក្មួយប្រសារ ទី៥ លោក តាន់ បូរី មន្ត្រីកិច្ចសន្យាការិយាល័យសំណង់ ត្រូវជាកូនប្រសារ។ ទី៦ កញ្ញា អួយ ចាន់ពិសី មន្ត្រីកិច្ចសន្យាការិយាល័យសំណង់ ត្រូវជាក្មួយរបស់លោកស្រី អួយ ចាន់វល័ក្ខ ។ ក្រៅពីនោះមានមន្ត្រីកិច្ចសន្យា៣រូបទៀត ត្រូវជាក្មួយរបស់លោកប្រធានមន្ទីរ ទៀតផង។ ចំណែកអ្នកដែលជំនិតបំផុតរបស់លោកប្រធានមន្ទីរ និងមានអំណាចខ្លាំង គឺ លោក ស៊ីម រតនៈ ប្រធានការិយាល័យរដ្ឋបាលមន្ទីរ។ ចំពោះមន្ត្រីដែលមានឈ្មោះខាងលើ សព្វថ្ងៃពួកគេកំពុងកាក់កប និងការប្រព្រិត្តិអំពើពុករលួយ ដោយធ្វើជាអ្នករត់ការកាត់ឈ្មោះប្លង់ដី ក្នុងមួយប្លង់ៗ យកថ្លៃឯកសារ ចាប់ពី៤៥០ដុល្លាឡើងទៅរហូតដល់ពាន់ដុល្លាតាមប្រភេទដីធំ តូច ត្រូវប៉ាន់ ឬ មិនសូវត្រូវប៉ាន់។ ហើយបើអ្នកត្រូវការកាត់ឈ្មោះប្លង់ដីតាមរយៈមន្ត្រីទាំងនេះ ស៊ីញ៉េលឿនក្នុងរយៈពេលខ្លី និងកាត់ប្លង់រួចរាល់ ប៉ុន្តែបើកាន់ឯកសារខ្លួនឯង ត្រូវចំណាយពេលរាប់ខែ ក៏ចេញមិនរួចផងពេលខ្លះ។ សម្រាប់មន្ត្រីក្នុងមន្ទីរផ្សេងៗ ដែលកាន់ឯកសាររត់ការកាត់ឈ្មោះប្លង់ដី ក៏ត្រូវចំណាយពេលយូដែរ។ ព្រោះពួកគេមិនចង់អោយមន្រ្តីនៅក្នុងមន្ទីរ ដែលក្រៅពីសាច់ញាត្តិ និងបក្ខខ្លួនទទួលបានផលប្រយោជន៏នោះឡើយ៕

ព័ត៌មានគួរចាប់អារម្មណ៍

 អន្តរជាតិ ស្ទង់​មតិ HappyAtWork៖ អាជីព​១០​ដែល​សប្បាយចិត្ត​ជាងគេ​នៅ​បារាំង​ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

 អន្តរជាតិ អ៊ីរ៉ង​ថា​ខ្លួន​ជួយ​ផ្គត់ផ្គង់​អាហារ​ជាង​១០០០ តោន​ឲ្យ​កាតា​រាល់ថ្ងៃ តែ​កាតា​រក្សា​ភាព​ស្ងៀមស្ងាត់​ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

Bar B Q Plaza នឹង​បើក​ភោជនីយដ្ឋាន​ចម្អិនម្ហូប ដោយ​ខ្លួនឯង​ដំបូងបង្អស់​នៅក្នុង​ផ្សារ​ទំនើប Aeon Mall ទីក្រុង​ភ្នំពេញ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចបាល់ទាត់ពិភព លោកជនជាតិអាហ្សង់ ទីនបានទាញយកប្រ ជាប្រីយ៏ភាពជូនBarca ដោយគ្រាប់​បាល់​ទី ៥០០ របស់​ម៉េ​ស​ស៊ី​ស៊ុត​ឱ្យ Barca ពន្លិច​ក្រុម​អធិរាជ​ Real Madrid ក្នុងការ​ប្រកួត​ដ៏​រំភើប​ញាប់​ញ័រ​! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ឈ្មោះចេង កំពុងល្បី ដឹកជញ្ជូនឈើ នៅខេត្តព្រះវិហារ យ៉ាងពេញបន្ទុក (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
225 នាក់
ម្សិលមិញ :
241 នាក់
សប្តាហ៍នេះ :
2352 នាក់
ខែនេះ :
9533 នាក់
3 ខែនេះ :
36133 នាក់
សរុប :
114019 នាក់