ថ្ងៃច័ន្ទ ទី២០ ខែមករា ឆ្នាំ២០៥០
គេទំព័រទំនាក់ទំនងសង្គម Website: psrtvonline.com , Phone Number 012 967 555 / 015 967 555
នាំទុក្ខដាក់ខ្លួនមែន បង្អកស្រាឲ្យអតីតប្រពន្ធស្រវឹងហើយក៍ចាប់រំលោភសម្រេច២ដង
Thu,02 January 2020 (Time 06:14 PM)
ដោយ ៖ psr (ចំនួនអ្នកអាន: 33នាក់)


ភ្នំពេញ ៖ ប្ដីប្រពន្ធមួយគូបានលែងលះគ្នាអស់រយ:ពេលពីរខែហើយ ស្រាប់តែប្រពន្ធបានមកដាក់ពាក្យបណ្ដឹងឲ្យសមត្ថកិច្ចជួយធ្វើអន្តរាគមន៍ ដោយចោទបុរស អតីតជាប្ដីបង្អកស្រាឲ្យគាត់ស្រវឹងហើយ ចាប់រំលោភបានសម្រេចចំនួន២ដង នៅ វេលាម៉ោង ១០និង៣០នាទីព្រឹកថ្ងៃទី១ ខែមករា ឆ្នាំ២០២០ តាមបណ្ដោយផ្លូវ លេខ២៧៨ សង្កាត់បឹងកេងកង១ ខណ្ឌ បឹងកេងកង រាជធានីភ្នំពេញ។ អតីតបុរសជាប្ដីឈ្មោះ សម ភារម្យ អាយុ៣៣ឆ្នាំ មុខរបរសន្តិសុខឯកជនហាង កន្លែងកើតហេតុខាងលើ មានស្រុក កំណើតនៅស្រុកកំពង់រោទ៍ ខេត្តស្វាយ រៀង ។ ចំណែកស្រ្តីរងគ្រោះឈ្មោះ ត ថ ច អាយុ៣៣ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន ស្នាក់នៅសង្កាត់បឹងកេងកងទី៣ ខណ្ឌ​បឹងកេងកង តែម្ដង។ បើតាមប្រភពព័ត៌មានពីស្រ្តីរងគ្រោះ បានឲ្យដឹងថា មុនពេលកើតហេតុនៅយប់ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩ គាត់បានផឹក ស្រាជាមួយបុរសម្នាក់ ដែលត្រូវជាមិត្តភក្តិក្នុងហាងផឹកស៊ីមួយកន្លែង មួយសន្ទុះ ក្រោយមកក៏លេចមុខអតីតប្ដីគាត់មក ហើយផឹកស៊ីជាមួយគ្នា ដោយបុរសអតីត ប្ដីគាត់នោះ ចេះតែបង្ខំឲ្យលើកដាច់ៗ រហូត។ លុះពេលស្រវឹងស្រាលែងដឹងខ្លួន ស្រាប់តែនាំគាត់ឡើងបន្ទប់ ព្រឹកឡើង ឃើញខ្លួនគាត់អាក្រាតកាយ ទើបដឹងថា ត្រូវអតីតប្ដីចាប់រំលោភ។ ពេលនោះគាត់ បាននិយាយសម្របសម្រួលថា តើត្រូវ ដោះស្រាយយ៉ាងម៉េច បើយើងលែងលះ គ្នាហើយត្រូវគ្នាវិញ ឬក៏សងសំណងជា ទឹកប្រាក់ ប៉ុន្តែបុរសជាប្ដីប្រកែកថា មិនបានចាប់រំលោភនោះទេ ។ សូមបញ្ជាក់ថា រហូតមកដល់ថ្ងៃទី១ ខែមករា ឆ្នាំ២០២០ ស្រ្តីរងគ្រោះបានទៅដាក់ពាក្យបណ្ដឹង នៅប៉ុស្តិ៍នគរបាលបឹង កេងកងទី១ ដើម្បីឲ្យសមត្ថកិច្ចជួយរក យុតិ្តធម៌ឲ្យគាត់ផង ដោយគាត់បញ្ជាក់ថា ប្ដីប្រពន្ធគាត់ទាំង២នាក់ មិនបានរៀបការត្រឹមត្រូវតាមប្រពៃណីទេ គ្រាន់តែសែន ព្រេនប៉ុណ្ណោះនិងរស់នៅជាមួយគ្នាអស់​រយ:ពេលជាង ១០ឆ្នាំ មានកូនស្រីម្នាក់ អាយុ៣ឆ្នាំ ជា ចំណងដៃ។ ក្រោយដាក់ពាក្យបណ្តឹងរួច សមត្ថកិច្ចនឹងស្រាវជ្រាវកោះហៅភាគីបុរសអតីតជាប្តីយកមកសាកសួរ ដើម្បីបន្តតាមនីតិវិធី៕

ព័ត៌មានគួរចាប់អារម្មណ៍

 អន្តរជាតិ ស្ទង់​មតិ HappyAtWork៖ អាជីព​១០​ដែល​សប្បាយចិត្ត​ជាងគេ​នៅ​បារាំង​ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

 អន្តរជាតិ អ៊ីរ៉ង​ថា​ខ្លួន​ជួយ​ផ្គត់ផ្គង់​អាហារ​ជាង​១០០០ តោន​ឲ្យ​កាតា​រាល់ថ្ងៃ តែ​កាតា​រក្សា​ភាព​ស្ងៀមស្ងាត់​ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

Bar B Q Plaza នឹង​បើក​ភោជនីយដ្ឋាន​ចម្អិនម្ហូប ដោយ​ខ្លួនឯង​ដំបូងបង្អស់​នៅក្នុង​ផ្សារ​ទំនើប Aeon Mall ទីក្រុង​ភ្នំពេញ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចបាល់ទាត់ពិភព លោកជនជាតិអាហ្សង់ ទីនបានទាញយកប្រ ជាប្រីយ៏ភាពជូនBarca ដោយគ្រាប់​បាល់​ទី ៥០០ របស់​ម៉េ​ស​ស៊ី​ស៊ុត​ឱ្យ Barca ពន្លិច​ក្រុម​អធិរាជ​ Real Madrid ក្នុងការ​ប្រកួត​ដ៏​រំភើប​ញាប់​ញ័រ​! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ឈ្មោះចេង កំពុងល្បី ដឹកជញ្ជូនឈើ នៅខេត្តព្រះវិហារ យ៉ាងពេញបន្ទុក (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
223 នាក់
ម្សិលមិញ :
241 នាក់
សប្តាហ៍នេះ :
2350 នាក់
ខែនេះ :
9531 នាក់
3 ខែនេះ :
36131 នាក់
សរុប :
114017 នាក់