បរទេស!ប្រាក់ចំនួន៦ពាន់លានដុល្លារនឹងត្រូវយកទៅសាងសង់ផ្លូវរថភ្លើងល្បឿនលឿនចិន-ឡាវ ដែលត្រៀមបញ្ចប់គម្រោងនៅឆ្នាំ២០២១ខាងមុខ។ រថភ្លើងដំបូងគេដែលនឹងត្រូវរត់លើផ្លូវល្បឿនលឿននេះ គ្រោងនឹងដឹកមកដល់ទឹកដីប្រទេសឡាវនាថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១។ តើប្រទេសអាស៊ានមួយនេះអាចរកលុយយ៉ាងច្រើនសន្ធឹកមកវិនិយោគលើគម្រោងដ៏ធំសម្បើមយ៉ាងដូចម្ដេច? បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Asia Times បានឲ្យដឹងថា គម្រោងផ្លូវរថភ្លើងល្បឿនលឿន៦ពាន់លានដុល្លារនេះ ទទួលបានប្រាក់តាមការបែងចែកដូចខាងក្រោម៖ ប្រាក់ប្រមាណ ៦០% នៃតម្លៃគម្រោងសរុបបានមកពីកម្ចីពីធនាគាររដ្ឋចិន Export-Import Bank of China ៤០% ទៀតបានពីការវិនិយោគនៃក្រុមហ៊ុនបណ្ដាក់ទុនរួមគ្នាមួយ ដែលបង្កើតឡើងដោយក្រុមហ៊ុនរដ្ឋចិនចំនួន៣ (ក្នុងនោះចិនមានហ៊ុន ៧០% ឯឡាវមានហ៊ុនត្រឹម ៣០%) ពាក់ព័ន្ធនឹងលុយភាគហ៊ុន៣០%ដែលមាននៅក្នុងក្រុមហ៊ុនបណ្ដាក់ទុនរួមគ្នាខាងលើ គឺឡាវបានដកចេញពីថវិកាជាតិ ២៥០លានដុល្លារទៅបណ្ដាក់ទុន បូករួមជាមួយកម្ចី៤៨០លានដុល្លារបន្ថែមទៀតពីធនាគារ Export-Import Bank of China។ សូមបញ្ជាក់ថា គម្រោងផ្លូវរថភ្លើងល្បឿនលឿននេះ មានប្រវែងសរុប ៤១៤គីឡូម៉ែត្រ ដែលនឹងតភ្ជាប់រវាងរដ្ឋធានីវៀងចន្ទន៍ និងភូមិតូចមួយឈ្មោះថា Boten ស្ថិតនៅក្នុងខេត្ត Luang Namtha ដែលជាចំណុចព្រំដែនសំខាន់រវាងឡាវ និងចិន។ សល់ប៉ុន្មាន ចិននឹងសង់ផ្លូវបន្តទៀតនៅលើទឹកដីរបស់ខ្លួន ដែលនឹងភ្ជាប់ទៅកាន់ទីក្រុង Kunming៕ ប្រភព Kyle Kyle news
ព័ត៌មានគួរចាប់អារម្មណ៍
អន្តរជាតិ ស្ទង់មតិ HappyAtWork៖ អាជីព១០ដែលសប្បាយចិត្តជាងគេនៅបារាំង (សហការី)
អន្តរជាតិ អ៊ីរ៉ងថាខ្លួនជួយផ្គត់ផ្គង់អាហារជាង១០០០ តោនឲ្យកាតារាល់ថ្ងៃ តែកាតារក្សាភាពស្ងៀមស្ងាត់ (សហការី)
Bar B Q Plaza នឹងបើកភោជនីយដ្ឋានចម្អិនម្ហូប ដោយខ្លួនឯងដំបូងបង្អស់នៅក្នុងផ្សារទំនើប Aeon Mall ទីក្រុងភ្នំពេញ (សហការី)
សម្ដេចបាល់ទាត់ពិភព លោកជនជាតិអាហ្សង់ ទីនបានទាញយកប្រ ជាប្រីយ៏ភាពជូនBarca ដោយគ្រាប់បាល់ទី ៥០០ របស់ម៉េសស៊ីស៊ុតឱ្យ Barca ពន្លិចក្រុមអធិរាជ Real Madrid ក្នុងការប្រកួតដ៏រំភើបញាប់ញ័រ! (សហការី)
ឈ្មោះចេង កំពុងល្បី ដឹកជញ្ជូនឈើ នៅខេត្តព្រះវិហារ យ៉ាងពេញបន្ទុក (សហការី)
វីដែអូ
ចំនួនអ្នកទស្សនា