ថ្ងៃព្រហស្បតិ៍ ទី០៩ ខែកក្កដា ឆ្នាំ២០៥០
គេទំព័រទំនាក់ទំនងសង្គម Website: psrtvonline.com , Phone Number 012 967 555 / 015 967 555
ខ្លួនជាស្រីសោះសាហាវណាស់សម្លាប់ស្ត្រីជាគូស្នេហ៍ ប្លន់ទ្រព្យសម្បត្តិ ដោយ សារងប់ងល់និងល្បែងសុីសង
Mon,13 January 2020 (Time 06:12 PM)
ដោយ ៖ psr (ចំនួនអ្នកអាន: 83នាក់)


ភ្នំពេញ៖ ទីបំផុត..! ករណីប្រចណ្ឌស្នេហ៍ភេទដូចគ្នានិងងប់ងល់នឹងល្បែងបានធ្វើឲ្យម្តាយបង្កើតតារាចម្រៀងល្បីឈ្មោះ ពេជ្រ សូលីកាក្លាយជាឃាតករសម្លាប់ ស្ត្រីជាគូស្នេហ៍ គ្មានញញើតដៃ និងបង្កើតចម្លើយៅរដល់សមត្ថកិច្ច តែឈាមស្រែក ស្បែកហៅ ជនសង្ស័យជាឃាតក ត្រូវឃាត់ខ្លួន និងនាំខ្លួនអោយទៅធ្វើកាយវិការពីសកម្មភាព ដែលគាត់បានសម្លាប់គូស្នេហ៍ និងប្លន់យកទ្រព្យសម្បត្តិ។ សូមបញ្ជាក់ថា៖ ករណីម្តាយបង្កើតរបស់តារាចម្រៀង ពេជ្រ សូលីកា ត្រូវកម្លាំងសមត្ថកិច្ចឃាត់ខ្លួន ក្រោយសង្ស័យថា បានសម្លាប់ស្ត្រីវ័យ៥០ឆ្នាំម្នាក់ជាអ្នកចងការប្រាក់ នៅខណ្ឌមានជ័យនេះបានបង្កើតឲ្យមានការភ្ញាក់ផ្អើលខ្លាំងកាលពីព្រឹកថ្ងៃទី១៣ខែមករានេះ។ នៅពីក្រោយករណីឃាតកម្មដ៏សាហាវនេះត្រូវបានគេទម្លាយថា ៖ ជនសង្ស័យ និងជនរងគ្រោះមានទំនាក់ទំនងស្នេហាភេទដូចគ្នាជាយូរ ឆ្នាំហើយករណីនេះទំនងជាការប្លន់សម្លាប់ក្រោយពីជនសង្ស័យងប់នឹងល្បែងស៊ីសងខ្លាំងយ៉ាងផ្កាប់មុខ។ លោក អធិការនគរបាលខណ្ឌមានជ័យ លោក ម៉េង វិមានតារាបានបញ្ចាក់ថាកាលពីថ្ងៃទី១១ខែមករានេះជនសង្ស័យគឺជាអ្នកទំនាក់ទំនងទៅកាន់សមត្ថកិច្ចផ្ទាល់រាយការណ៍ពីករណីស្លាប់នេះដោយ ស្ត្រីជនសង្ស័យមានឈ្មោះ ស៊ិន ស្រីនាង ភេទស្រី អាយុ៤៥ឆ្នាំ បានរាយការណ៍ថាជាករណីខ្យល់គរស្លាប់ ។ ប៉ុន្តែតាមមន្ត្រីបច្ចេកទេសកោសល្យវិច័យ មូលហេតុគឺរកឃើញថា សពត្រូវបានស្លាប់ ដោយសារថបដង្ហើម រហូតមានការសង្ស័យហើយចាប់ឃាត់ខ្លួនជនសង្ស័យភ្លាមៗ។ឈ្មោះ ងិន សុខលី អាយុ៥០ឆ្នាំ មុខរបរចងការប្រាក់ និងលក់ការហ្វេនៅម្តុំផ្សារដេប៉ូ។ តាមការសួរចម្លើយនិងការធ្វើត្រាប់នៅកន្លែងកើតហេតុគឺជាករណីឃាតកម្មដោយយកខ្នើយ និងកន្សែងសង្កត់ពីលើមុខរហូតថប់ដង្ហើមរហូតដលដាច់ខ្យល់ស្លាប់។ ក្រោយនាំជនសង្ស័យទៅធ្វើត្រាប់នៃកម្មភាពសម្លាប់នៅកន្លែងកើតហេតុ មុនពេលបញ្ជូនទៅធ្វើការឃុំខ្លួនបណ្តោះអាសន្ននៅអធិការខណ្ឌមានជ័យខណៈផ្ទះកើតហេតុត្រូវបានបិទបណ្តោះអាសន្ន។ មន្ត្រីសមត្ថកិច្ចបញ្ជាក់ថា តាមការឆ្លើយសារភាព ជនសង្ស័យ និងជនរងគ្រោះគឺជាគូស្នេហ៍នឹងគ្នាដែលផ្តើមពីការប្រចណ្ឌ និងការសួរនាំរឿងបាត់ចិញ្ចៀនពេជ្រចំនួន២វង់ដែលជនរងគ្រោះទិញឲ្យ រហូតតឹងសសៃកដាក់គ្នា ឈានដល់ជនដៃដល់ចាប់ចងជនរងគ្រោះដែលមានសភាពស្រវឹងរួចយកខ្នើយនិងកន្សែងផ្ទប់មុខរហូតដាច់ខ្យល់ស្លាប់។ ប្រភពទម្លាយក្រៅផ្លូវការបានបញ្ជាក់ថាជនសង្ស័យក៏ជាជនដែលញៀនឹងល្បែងស៊ីសងជោកជាំ ហើយក៏ជាមូលហេតុមួយដែលនាំឲ្យមានជម្លោះនេះផងដែរ។ ប្រភពពីគ្រួសាររបស់សពបានប្រាប់ថា មុនកើតហេតុពួកគាត់បានទូរសព្ទ័ទៅរកជនរងគ្រោះ នៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២០ តែមិនមានអ្នកលើក ស្រាប់តែម៉ោងជិត៣រសៀលថ្ងៃដដែល មានគេទូរស័ព្ទមកប្រាប់ថា ម្ចាស់លេខបានដេកស្លាប់ នៅក្នុងផ្ទះបាត់ហើយ ធ្វើឲ្យពួកគាត់បានទៅផ្ទះកើតហេតុ លុះពេលទៅដល់ក៏ឃើញសពពិតមែន ធ្វើឲ្យពួកគាត់ដែលជាគ្រួសារ មានការសោកស្តាយយ៉ាងខ្លាំង។ ភ្លាមៗកម្លាំងនគរបាលខណ្ឌមានជ័យ បានចុះទៅដល់ទីតាំងកើតហេតុ ជាមួយមន្ត្រីបច្ចេកទេសកោសល្យវិច័យ ប្រាប់ថា សពគឺត្រូវបានស្លាប់ដោយសារថប់ដង្ហើម គឺមានគេយករបស់អ្វីមួយសង្កត់ពីលើមុខរហូតថប់ដង្ហើមស្លាប់។ ទោះជាយ៉ាងណា នៅមិនទាន់អាចទាក់ទងស្វែងរកការបញ្ជាក់ ឬមានប្រតិកម្មណាមួយពីសំណាក់តារាចម្រៀងពេជ្រ សូលីកានៅឡើយទេថាជនសង្ស័យគឺជាម្តាយបង្កើតរបស់នាងមែនដូចការលើកឡើងនោះដែរយ៉ាងណា ខណៈដែលគេដឹងថាពេលនេះនាងបាននឹងកំពុងពរពោះកូនដំបូងដែលជាតំណក់ឈាមរួមគ្នាជាមួយគូដណ្តឹង។ គួរបញ្ជាក់ដែរថាស្ត្រីជនសង្ស័យ ត្រូវកម្លាំងសមត្ថកិច្ចឃាត់ខ្លួនកាលពីថ្ងៃទី១២ខែមករានេះ ក្រោយសង្ស័យថា បានសម្លាប់ស្ត្រីវ័យ៥០ឆ្នាំម្នាក់ នៅខណ្ឌមានជ័យ កាលពីរាត្រីថ្ងៃទី១១ ខែមករា ឆ្នាំ២០២០ បណ្តាលយឲ្យស្លាប់បាត់បង់ជីវិតដែលករណីនេះស្ថិតនៅក្នុងបុរីមួយកន្លែង ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ។ ហេតុការណ៍នេះបានបង្កើតឲ្យមានការភ្ញាក់ផ្អើលខ្លាំងកាលពីព្រឹកថ្ងៃទី១២ ខែមករានេះ។ ស្រ្តីរងគ្រោះមានឈ្មោះ ងិន សុខលី អាយុ៥០ឆ្នាំ មុខរបរចងការប្រាក់ និងលក់ការហ្វេនៅម្តុំផ្សារដេប៉ូ ក្រោយពីធ្វើកោសល្យវិច័យរួចសពប្រគល់ជូន ក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ខណៈជនសង្ស័យត្រូវបានបញ្ជូនខ្លួនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌមានជ័យផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

 អន្តរជាតិ ស្ទង់​មតិ HappyAtWork៖ អាជីព​១០​ដែល​សប្បាយចិត្ត​ជាងគេ​នៅ​បារាំង​ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

 អន្តរជាតិ អ៊ីរ៉ង​ថា​ខ្លួន​ជួយ​ផ្គត់ផ្គង់​អាហារ​ជាង​១០០០ តោន​ឲ្យ​កាតា​រាល់ថ្ងៃ តែ​កាតា​រក្សា​ភាព​ស្ងៀមស្ងាត់​ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

Bar B Q Plaza នឹង​បើក​ភោជនីយដ្ឋាន​ចម្អិនម្ហូប ដោយ​ខ្លួនឯង​ដំបូងបង្អស់​នៅក្នុង​ផ្សារ​ទំនើប Aeon Mall ទីក្រុង​ភ្នំពេញ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចបាល់ទាត់ពិភព លោកជនជាតិអាហ្សង់ ទីនបានទាញយកប្រ ជាប្រីយ៏ភាពជូនBarca ដោយគ្រាប់​បាល់​ទី ៥០០ របស់​ម៉េ​ស​ស៊ី​ស៊ុត​ឱ្យ Barca ពន្លិច​ក្រុម​អធិរាជ​ Real Madrid ក្នុងការ​ប្រកួត​ដ៏​រំភើប​ញាប់​ញ័រ​! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ឈ្មោះចេង កំពុងល្បី ដឹកជញ្ជូនឈើ នៅខេត្តព្រះវិហារ យ៉ាងពេញបន្ទុក (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1154 នាក់
ម្សិលមិញ :
1726 នាក់
សប្តាហ៍នេះ :
5476 នាក់
ខែនេះ :
17963 នាក់
3 ខែនេះ :
44153 នាក់
សរុប :
185525 នាក់