ថ្ងៃព្រហស្បតិ៍ ទី០៩ ខែកក្កដា ឆ្នាំ២០៥០
គេទំព័រទំនាក់ទំនងសង្គម Website: psrtvonline.com , Phone Number 012 967 555 / 015 967 555
បង្រ្កាបមិនចេះអស់ទីតាំងសង្វៀនជល់មាន់ និងអាប៉ោង ដ៏ធំនៅឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ បើកលេងរាល់ថ្ងៃ សមត្ថកិច្ចគ្មានរវល់អេីពេីរសោះ
Mon,13 January 2020 (Time 10:12 AM)
ដោយ ៖ psr (ចំនួនអ្នកអាន: 76នាក់)


ត្បូងឃ្មុំ៖ សង្វៀនជល់មាន់ និងអាប៉ោងមួយកន្លែងត្រូវគេបើក លេងជាយូរមកហើយក្រោមមើលការខុសត្រូវរបស់ឈ្មោះ«ហាន»ដែលមានទីតាំងស្ថិតនៅទួលខ្មោច (ព្រៃឬស្សី) ក្នុង ភូមិទួលខ្សាច់ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។ ប្រភពពីប្រជាពលរដ្ឋរស់នៅភូមិខាងលើបានឲ្យដឹងថា ឈ្មោះ«ហាន»ដែលជាម្ចាស់ង្វៀនជល់មាន់ និងអាប៉ោងមាន ទីតាំងខាងលើនេះបានបើកលេងជាយូរមកហើយ ដោយមិនខ្លាចខាងអាជ្ញាធរសមត្ថកិច្ចមូលដ្ឋាន ទំនងមានអ្នកនៅពីក្រោយខ្នងធំហើយ បានជាហ៊ានបើកលេងរបៀបចល័តដល់ទៅ៤កន្លែង នៅក្នុងឃុំទន្លេបិទ និងមិនគិតពីគោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំង៩ចំនុចរបស់រដ្ឋាភិបាលនោះទេ ។ ពលរដ្ឋរស់នៅក្នុងឃុំទន្លេបិទបាននិយាយថា ពួកគាត់ឃើញតែអ្នកញៀនល្បែង មកពីទីជិតទីឆ្ងាយ មានទាំងរថយន្ដ ទាំងម៉ូតូ ស្ពាយនិងយួរកន្ត្រកមាន់ជល់ទៅលេងដូចគេហែកឋិនដោយស្រែកហ៊ោកញ្ជ្រៀវលាន់កងរំពងរំខានរកដេកពួនមិនបានទេហើយគេភ្នាល់ជល់មួយគូៗដាក់ លុយរាប់ រយរាប់ ពាន់ដុល្លាឯណោះ។ គេបើកសង្វៀនចល័ត ម្តងកន្លែងនេះ ម្តងកន្លែងនោះក្នុងឃុំទន្លេបិទ។ ចំពោះអ្នកឈ្នះមុខខ្លាញ់ អ្នកចាញ់មុខសេះ ហើយសមត្ថកីច្ចក៏ពិបាកនឹងបង្រ្កាបដែរ ។ ​ ប្រជាពលរដ្ឋស្នើសុំមកដល់អាជ្ញាធរខេត្តត្បូងឃ្មុំ មេត្តាចាត់កម្លាំងជំនាញចុះមកត្រួតពិនិត្យ និងមានចំណាត់ការបង្ក្រាបសង្វៀនជល់មាន់នៅទីតាំងខាងលើផង បើមិនអ៊ីចឹងទេនិងកើតមាន ចោរឆក់ ចោរលួច ចោរប្លន់ និងមានអំពើហិង្សាជាមិនខាន ។ តាមសេចក្ដីរាយការណ៏បានអោយដឹងថា ខេត្តកំពង់ចាម សព្វថ្ងៃមានទីតាំងជល់មាន់ ដោយបង្កប់នូវអាប៉ោង បៀរ ចំនួន១កន្លែង នៅក្រោយទន្លេអ៊ុំ ស្រុកកំពង់សៀម៕

ព័ត៌មានគួរចាប់អារម្មណ៍

 អន្តរជាតិ ស្ទង់​មតិ HappyAtWork៖ អាជីព​១០​ដែល​សប្បាយចិត្ត​ជាងគេ​នៅ​បារាំង​ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

 អន្តរជាតិ អ៊ីរ៉ង​ថា​ខ្លួន​ជួយ​ផ្គត់ផ្គង់​អាហារ​ជាង​១០០០ តោន​ឲ្យ​កាតា​រាល់ថ្ងៃ តែ​កាតា​រក្សា​ភាព​ស្ងៀមស្ងាត់​ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

Bar B Q Plaza នឹង​បើក​ភោជនីយដ្ឋាន​ចម្អិនម្ហូប ដោយ​ខ្លួនឯង​ដំបូងបង្អស់​នៅក្នុង​ផ្សារ​ទំនើប Aeon Mall ទីក្រុង​ភ្នំពេញ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចបាល់ទាត់ពិភព លោកជនជាតិអាហ្សង់ ទីនបានទាញយកប្រ ជាប្រីយ៏ភាពជូនBarca ដោយគ្រាប់​បាល់​ទី ៥០០ របស់​ម៉េ​ស​ស៊ី​ស៊ុត​ឱ្យ Barca ពន្លិច​ក្រុម​អធិរាជ​ Real Madrid ក្នុងការ​ប្រកួត​ដ៏​រំភើប​ញាប់​ញ័រ​! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ឈ្មោះចេង កំពុងល្បី ដឹកជញ្ជូនឈើ នៅខេត្តព្រះវិហារ យ៉ាងពេញបន្ទុក (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1127 នាក់
ម្សិលមិញ :
1726 នាក់
សប្តាហ៍នេះ :
5449 នាក់
ខែនេះ :
17936 នាក់
3 ខែនេះ :
44126 នាក់
សរុប :
185498 នាក់