ថ្ងៃសុក្រ ទី២៧ ខែវិច្ឆិការ ឆ្នាំ២០៥០
គេទំព័រទំនាក់ទំនងសង្គម Website: psrtvonline.com , Phone Number 012 967 555 / 015 967 555
សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យនិស្សិតជ័យលាភីអាហារូបករណ៍រដ្ឋាភិបាលអូស្រ្តាលី និងណូវែលហ្សេឡង់ចំនួន២៧រូប ចូលជួបសម្តែងការគួរសម មុនពេលចេញទៅសិក្សានាខែមករា ឆ្នាំ២០២១....។
Mon,02 November 2020 (Time 01:42 PM)
ដោយ ៖ psr (ចំនួនអ្នកអាន: 14នាក់)


ភ្នំពេញ!នាព្រឹកថ្ងៃច័ន្ទ ២រោច ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី0២ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង០៨:៣០នាទី នៅវិមានរដ្ឋចំការមន សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យនិស្សិតជ័យលាភីអាហារូបករណ៍រដ្ឋាភិបាលអូស្រ្តាលី និងណូវែលហ្សេឡង់ចំនួន២៧រូប ចូលជួបសម្តែងការគួរសម មុនពេលចេញទៅសិក្សានាខែមករា ឆ្នាំ២០២១....។ មានប្រសាសន៍សំណេះសំណាលជាមួយក្រុមនិស្សិតនាឱកាសនោះ សម្តេចប្រមុខរដ្ឋស្តីទី បានផ្តល់អនុសាសន៍ដល់ក្មួយៗនិស្សិត៖ក្មួយៗទាំងអស់ដែលថ្ងៃនេះកំពុងរៀបចំខ្លួនចេញទៅបន្តការសិក្សាដើម្បីបង្កើនចំណេះដឹង។ ហើយពេលក្មួយៗរៀនចប់ និងត្រូវត្រឡប់មកវិញ...ក្មួយៗនឹងក្លាយជាទំពាំងស្នងឫស្សី ហើយក្មួយៗនឹងត្រូវបន្តវេនជំនួសថ្នាក់ដឹកនាំ ឬជំនួសនិស្សិតរៀមច្បងរបស់យើងនាពេលអនាគត... អាស្រ័យហេតុនេះ៖ ទី១-ពេលក្មួយៗចេញទៅរៀនឆ្ងាយពីគ្រួសារ ពីប្រទេសជាតិ ការនឹករលឹក និងមនោសញ្ចេតនាចំពោះគ្រួសារ ចំពោះប្រទេសជាតិ គឺមិនអាចកាត់ផ្ដាច់បានទេ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ក្មួយៗ ត្រូវតែព្យាយាមធ្វើយ៉ាងម៉េចកុំឲ្យមនោសញ្ចេតនា ការនឹករលឹកនេះក្លាយជាឧបសគ្គដែលរារាំងដល់ការសិក្សារបស់ក្មួយ។ ទី២- ក្នុងពេលស្នាក់ និងរៀនសូត្រ សូមយកចិត្តទុកដាក់ដល់ការគោរពប្រតិបត្តិ ទំនៀមទំលាប់ ប្រពៃណី និងច្បាប់របស់ប្រទេសទាំង២ ធ្វើយ៉ាងណាយើងខិតខំបង្ហាញអំពីអត្តចរិតរបស់ជនជាតិខ្មែរយើង ដែលជាប្រជាជាតិមួយ ប្រកបដោយអារ្យធម៌ និងសេចក្តីថ្លៃថ្នូរ។ ទី៣- ក្មួយៗ ត្រូវយកចិត្តទុកដាក់គោរពវិន័យ បទបញ្ជាផ្ទៃក្នុងរបស់សកលវិទ្យាល័យ គោរពថ្នាក់ដឹកនាំ របស់សកលវិទ្យាល័យ គោរព សាស្រ្តាចារ្យ...។ ទី៤- សូម យកចិត្តទុកដាក់ខិតខំរៀនសូត្រឲ្យអស់ពីកម្លាំងកាយ កម្លាំងចិត្ត កម្លាំងប្រាជ្ញារបស់យើង ដើម្បីឈានទៅសម្រេចឲ្យបាននិទ្ទេសន៍ជានិស្សិតល្អ ជានិស្សិតឆ្នើមនៅពេលបញ្ចប់ការសិក្សាដើម្បីឲ្យសក្តិសម ទៅនឹងសេចក្តីសង្ឃឹម ជំនឿជឿជាក់របស់សកលវិទ្យាល័យ របស់រាជរដ្ឋាភិបាលកម្ពុជាយើង ក៏ដូចជារដ្ឋាភិបាលអូស្រ្តាលី និងញូវហ្សេលែនផងដែរ។ ទី៥ ក្មួយៗទាំងអស់ត្រូវរក្សាឲ្យបាននូវចំណងទាក់ទងជាមិត្តជាមួយនឹងនិស្សិតទាំងអស់ជានិស្សិតរួមថ្នាក់ រួមសកលវិទ្យាល័យ ក៏ដូចជាប្រជាជននៃប្រទេសសាមី។ ហើយជាមួយនោះយើងត្រូវយកចិត្តទុកដាក់ដើរតួនាទីជាឯកអគ្គរដ្ឋទូតគោចរ ជួយផ្សព្វផ្សាយអំពីសភាពការពិតរបស់ប្រទេសជាតិយើង អំពីសក្តានុពលរបស់ប្រទេសជាតិយើង អំពីទំនៀមទំលាប់ប្រពៃណីដ៏ល្អផូរផង់របស់ប្រទេសជាតិយើង ឲ្យគេបានជ្រាប ក្នុងគោលបំណងដើម្បីរួមចំណែកជាមួយនិងរាជរដ្ឋាភិបាលកម្ពុជាយើង សំដៅទាក់ទាញការវិនិយោគ ទាក់ទាញការផ្លាស់ប្តូរពាណិជ្ជកម្ម ក៏ដូចជាទាក់ទាញទេសចរបណ្ដាប្រទេសទាំង២នេះឲ្យអញ្ជើញមកទស្សនាកម្ពុជា។ ទី៦ ក្មួយៗទាំងអស់ដែលបានអញ្ជើញទៅរៀននាឆ្នាំ២០២១នេះ ក៏ដូចជាក្មួយៗទាំងអស់ដែលបានអញ្ជើញទៅរៀនឆ្នាំមុនៗ ត្រូវខិតខំសាមគ្គីគ្នាក្នុងរង្វង់គ្រួសារខ្មែរ ឲ្យបានប្រកបដោយសុខដុមរមនា ស្របតាមសុភាសិតបុរាណនៅផ្ទះម្តាយទីទៃ ទៅព្រៃម្តាយ តែមួយ។ មួយរយៈចុងក្រោយនេះ ដោយសារការរីករាតត្បាតនៃជម្ងឺកូវិដ១៩ នៅប្រទេសមួយចំនួននៅតែខ្លាំងក្លា និងក្នុងខណៈពេលដែលអ្នកវិទ្យាសាស្រ្តមិនទាន់រកឃើញថ្នាំដើម្បីព្យាបាល ហើយរកឃើញវ៉ាក់សាំងមួយចំនួនហើយ តែមិនទាន់ទទួលស្គាល់ជាផ្លូវការនៅឡើយ។ ក្នុងករណីនេះ ក្មួយៗទាំងអស់ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការថែរក្សាសុខភាពផ្ទាល់ខ្លួន ទៅតាមការណែនាំរបស់ក្រសួងសុខាភិបាលកម្ពុជាយើង ក៏ដូចពេលទៅដល់ទីនោះក៏នឹងមានការណែនាំពីសំណាក់អាជ្ញាធរមានសមត្ថកិច្ចរបស់ប្រទេសសាមី ថែមទៀត ធ្វើយ៉ាងណាការពាខ្លួនយើងឲ្យចាកផុត ឲ្យរួចផុត ជៀសវាងឲ្យបានពីការឆ្លងមេរោគកូវិដ១៩នេះ។ ក្មួយៗទាំងអស់សូមចងចាំថា ប្រជាជន និងប្រទេសជាតិមានក្តីសង្ឃឹមលើក្មួយៗទាំងអស់ថា ក្មួយៗនឹងសម្រេចជោគជ័យ ក្នុងការបន្តការសិក្សាដើម្បីឈានទៅក្រេបយកចំណេះដឹងខ្ពស់ជាង ទៅរៀនសូត្របន្ថែមអំពីបទពិសោធន៍ ហើយពិសេសគឺឈោងចាប់យកវិទ្យាសាស្រ្ត បច្ចេកវិទ្យាទំនើប និងថ្មីៗបំផុត...ដើម្បីយកមក រួមចំណែកកសាង អភិវឌ្ឍរបស់ប្រទេសជាតិយើង ទៅតាមយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញ "ប្រែក្លាយកម្ពុជា ឲ្យទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ ប្រែក្លាយកម្ពុជា ឲ្យក្លាយទៅជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០" សំដៅជំរុញកសាងប្រទេសយើងឲ្យក្លាយទៅជាប្រទេសរីកចម្រើន ដូចបណ្ដាប្រទេសក្នុងតំបន់ និងលើសកលលោក។ ជាសង្គមដែលមានអារ្យធម៌ មានសេចក្តីស្រាលាញ់ ដោយគ្មាការកើតឡើងវិញនូវសង្គ្រាម នូវរបបប្រល័យពូជសាសន៍ និងការបែកបាក់ផ្ទៃក្នុងជាតិ ដូចពីអតីតកាលទៀតឡើយ....៕ប្រភព មរតក7មករា

ព័ត៌មានគួរចាប់អារម្មណ៍

 អន្តរជាតិ ស្ទង់​មតិ HappyAtWork៖ អាជីព​១០​ដែល​សប្បាយចិត្ត​ជាងគេ​នៅ​បារាំង​ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

 អន្តរជាតិ អ៊ីរ៉ង​ថា​ខ្លួន​ជួយ​ផ្គត់ផ្គង់​អាហារ​ជាង​១០០០ តោន​ឲ្យ​កាតា​រាល់ថ្ងៃ តែ​កាតា​រក្សា​ភាព​ស្ងៀមស្ងាត់​ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

Bar B Q Plaza នឹង​បើក​ភោជនីយដ្ឋាន​ចម្អិនម្ហូប ដោយ​ខ្លួនឯង​ដំបូងបង្អស់​នៅក្នុង​ផ្សារ​ទំនើប Aeon Mall ទីក្រុង​ភ្នំពេញ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចបាល់ទាត់ពិភព លោកជនជាតិអាហ្សង់ ទីនបានទាញយកប្រ ជាប្រីយ៏ភាពជូនBarca ដោយគ្រាប់​បាល់​ទី ៥០០ របស់​ម៉េ​ស​ស៊ី​ស៊ុត​ឱ្យ Barca ពន្លិច​ក្រុម​អធិរាជ​ Real Madrid ក្នុងការ​ប្រកួត​ដ៏​រំភើប​ញាប់​ញ័រ​! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ឈ្មោះចេង កំពុងល្បី ដឹកជញ្ជូនឈើ នៅខេត្តព្រះវិហារ យ៉ាងពេញបន្ទុក (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
293 នាក់
ម្សិលមិញ :
335 នាក់
សប្តាហ៍នេះ :
2725 នាក់
ខែនេះ :
10317 នាក់
3 ខែនេះ :
40958 នាក់
សរុប :
249975 នាក់